Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0022
Name :
ឈ្មោះ :
ប៉ាត់ ណាន
Last Name :
នាមត្រកូល :
Patt
First Name :
នាមខ្លួន :
Nan
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
N/A
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 46]
«បច្ចុប្បន្នអាយុ ៤៦ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
05050613, Kampong Speu, Oudong, Meanchey, Tumnup A
០៥០៥០៦១៣ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំមានជ័យ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution.
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
17 Hospital
មន្ទីរពេទ្យ ១៧មេសា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman
បុគ្គលិកពេទ្យ
Superiors :
ថ្នាក់លើ :
ជួន ជឿន , អៀង ធិរិទ្ធ ,ម៉ិញ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0022 20051124, Tumnup Ang village, Meanchey sub-district, Oudong district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Patt Nan, 46. She said that she voluntarily joined the revolution in 1974. Later she was assigned to be a medical woman at P-27 Hospital under the suppervision of Menh. She knows many Khmer Rouge leaders such as Ieng Thearith, Nuon Chea, Chuon Cheoun. Nan returned home in January 1981. She got married in 1981. She currently has four children, three daughters and one son.
ខេអេសអាយ០០២២ ២០០៥១១២៤ ភូមិទំនប់អង្គ ឃុំមានជ័យស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ បាត់ ណាន អាយុ ៤៦ ឆ្នាំ ជាសាម៉ីខ្លួន។
Summary :
សេចក្ដីសង្ខេប :
ប៉ាត់ ណាន ភេទស្រី អាយុ៤៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ណាន មានប្ដីឈ្មោះ ឈឿន មានកូនចំនួន៤នាក់ ស្រី៣ប្រុស១ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិទំនប់អង្គ ឃុំមានជ័យ ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ ណាន មានឪពុកឈ្មោះ ប៉ាត់ ម្ដាយឈ្មោះ កាន់។ ណាន មានបងប្អូន៤នាក់។ ណាន ធ្លាប់រៀនបានត្រឹមថ្នាក់ ទី១១ឪចាស់ឱ ឈប់រៀនដោយសារ ប្រទេសជាតិកើតមានសង្គ្រាមនៅឆ្នាំ១៩៧០។ ពេលឈប់ រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ចូលដំបូងអង្គការចាត់ តាំងឱ្យធ្វើពេទ្យនៅចង្វារៀល ចាក់ថ្នាំឱ្យយោធាដែលរងរបួស ដោយសារតែធ្វើសង្គ្រាមជាមួយទាហានលន់ នល់។ ណាន ជាអ្នកចាក់ថ្នាក់ផង ជាអ្នកសែងរបួសផងនិជាអ្នកដាំបាយផង ធ្វើការងារគ្មានពេលទំនេរ ដែលមានឈ្មោះ ប្រធានមន្ទីរពេទ្យព២៧ ឈ្មោះ ហុង នៅភូមិភាគពិសេស ភូមិភាគនិរតី។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ណាន បានមកធ្វើការ ងារនៅភ្នំពេញវិញ។ ណាន ធ្វើការងារនៅក្នុងមន្ទីរពេទ្យរុស្សី ហៅមន្ទីរពេទ្យ១៧មេសា។ ណាន បានស្គាល់កម្មាភិបាល ខែ្មរក្រហមជាច្រើន ដូចជាលោកជួន ជឿន គាត់មាន ជំនាញ ខាងវះកាត់ ស្គាល់លោកស្រី អឿង ធិរិទ្ធ ធ្លាប់មកមន្ទីរពេទ្យបូម ឈាមយកទៅពិនិត្យជំងឺ ស្គាល់ឈ្មោះ ពឿន ស្គាល់ឈ្មោះ ម៉ិញ ជាប្រធានមន្ទីរពេទ្យ១៧មេសា និងជាកូនលោកអៀង សារី។ នៅឆ្នាំ១៩៧៨ មានយោធាខែ្មរក្រហមមានរបួសជាច្រើននាក់ អង្គការដឹកមកពីខាងព្រំដែនវៀតណាមខាងភូមិភាគបូព៌ា។ នៅក្នុង ឆ្នាំ១៩៧៨ មានកម្មាភិបាលខែ្មរក្រហមមួយចំនួនធំត្រូវអង្គការ ចាប់ខ្លួនយកទៅបាត់ ឱ្យតែឃើញឡានម្ដងៗ ម្នាក់ៗភ័យផែ្អមមាត់មិនដឹងថា ត្រូវហៅពីណាឡើងឡាន។ សំណាងល្អ នៅឆ្នាំ១៩៧៩ ណាន បានរត់ចូលពៃ្រ ទៅដល់ព្រំដែន ថរហៃូតដល់ឆ្នាំ១៩៨០ រកផ្លូវមកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា