Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0020
KHI0020
Name :
ឈ្មោះ :
សួន ធឿន
Last Name :
នាមត្រកូល :
Suon
First Name :
នាមខ្លួន :
Thoeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K09169
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Rouge aged: 15]
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04050310, Kampong Chhnang, Kampong Tralach, Chres,
០៤០៥០៣១០ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំចេ្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប៉េង ,ហ៊ុយ
Associates :
អ្នកពាក់ព័ន្ធ :
Phat, chief of cooperative
ផាត ប្រធានសហករណ៍
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0020 20020617, Prap Phcheah village, Chres sub-district, Kampong Tralach district, Kampong Chhnang province. Notes: Interviewed by Phann Sochea, Ysa Osman and Dara P. Vanthann. Notes: Interviewed with younger brother of the biography owner, Suon That, 41.
ខេអេកអាយ០០២០ ២០០២០៦១៧ ភូមិប្រប់ផ្ជះ ឃុំចេ្រស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា, អ៊ីសា ឧស្មាន និង វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនប្រុសរបស់ម្ចាស់ប្រវត្តិរូប សួន ថាត អាយុ ៤១ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
សួន ធឿន ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សួន ថាត អាយុ៤១ឆ្នាំ ត្រូវជាប្អូនប្រុស និងជួបជាមួយឈ្មោះ សួន អាត អាយុ៥០ឆ្នាំត្រូវជាបងស្រី។ ធឿន មានឪពុកឈ្មោះ សៅ ម៉ៅ ម្ដាយ ឈ្មោះ នុន អ៊ន មានបងប្អូន៩នាក់ ប្រុស៥ស្រី៤ មានស្រុកកំណើតនៅភូមិប្រប់ផ្ជះ ឃុំចេ្រស ស្រុកកំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ធឿន ធ្លាប់បានចូលរៀននៅសាលាបឋម សិក្សាចេ្រស ពេលប្រទេសជាតិកើតមាន រដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាមឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅក្នុង ឆ្នាំ១៩៧១ អង្គការបានជម្លៀសចេញឱ្យ ទៅរស់នៅភូមិផេ្សង ដោយសារតែសង្គ្រាម។ នៅឆ្នាំ១៩៧៣ បាន ត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយមានកម្លាំងចលនា ខែ្មរក្រហមចូលមកក្នុងភូមិបានប្រមូលកម្លាំងយុវជន ដែលមាន អាយុ១៥ឆ្នាំឡើងទៅឱ្យជួយធ្វើការងារអង្គការ ខ្លះអង្គការ ចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយជាដើម។ នៅឆ្នាំ១៩៧៤ ធឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ សុន មានតួនាទីជាប្រធានកង ឈ្លប។ បន្ទាប់មកទៀត ធឿន អង្គការបញ្ជូនទៅឱ្យធ្វើការងារនៅមន្ទីរស្រុក១៨តំបន់៣១ គណៈស្រុកឈ្មោះ អួង។ ធឿន កាលធ្វើការងារនៅក្នុងភូមិឃុំធ្លាប់ មកលេងឪពុកម្ដាយបងប្អូន ដល់អង្គការបញ្ជូនទៅតំបន់៣១មិន ដែលបានមកលេងផ្ទះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ក៏មិនឃើញត្រឡប់មកស្រុក កំណើតវិញដែរ តែក្រោយមកមានដំណឹងថា យោធាម្នាក់ប្រាប់ថា ធឿន ធ្វើការងារនៅរោងចក្រទីក្រុងភ្នំពេញ មានដំណឹងតែម្ដងគត់បាត់ ដំណឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ សួន ធឿន នៅឆ្នាំ១៩៧៥ អង្គការបញ្ជូនទៅភ្នំពេញ អង្គការចាត់តាំងឱ្យ ទៅរៀននៅសាលាបចេ្ចកទេសក្នុងកងពល៧០៣ តាខ្មៅ។ នៅឆ្នាំ ១៩៧៦ អង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅមន្ទីរពៃ្រស ក្រោមផល់។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យមក ធ្វើកងការពារនៅមន្ទីរស២១ ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ប៉េង និងឈ្មោះ ហ៊ុយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា