Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0001
PVI0001
Name :
ឈ្មោះ :
ខឹម ជុំ
Last Name :
នាមត្រកូល :
Khoem
First Name :
នាមខ្លួន :
Chum
Other Name :
ឈ្មោះផ្សេង :
Samnang
សំណាង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K02898
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៤១ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14030208, Prey Veng, Kampong Trabek, Cham, Rorluos
១៤០៣០២០៨, ខេត្ដពៃ្រវែង ស្រុកកំពង់ត្របែក ឃុំចាម ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0001 20050704, Rorluos village, Cham sub-district, Kampong Trabek district, Prey Veng province. Interviewed by Sarin Vireak. Notes: Interviewed with Khoem Man, f, 74, older sister.
ភីវីអាយ០០០១ ២០០៥០៧០៤, ភូមិរលួស ឃុំចាម ស្រុក កំពង់ត្របែក ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ខឹម មន អាយុ៧៤ឆ្នាំ ត្រូវជា បងស្រី។
Summary :
សេចក្ដីសង្ខេប :
ខឹម ជុំ ហៅ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ខឹម មន អាយុ៧៤ឆ្នាំត្រូវជា បងស្រី។ ជុំ មានឪពុកឈ្មោះ ខឹម យូ ម្ដាយឈ្មោះ សុខ ទូច មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិ រលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្ដពៃ្រវែង។ ជុំ ធ្លាប់បានរៀនសូត្រតែមិនដឹងថា រៀនបានត្រឹមណាទេ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ បន្ទាប់មកទៀត ជុំ បានរៀបការប្រពន្ធឈ្មោះ គឹម ផន ពេលរៀបការហើយរកស៊ីធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម មានបាតុកម្មប្រទេសជាជ្រួលច្របល់ មានកម្លាំង ចលនាខែ្មរក្រហមចូលមកក្នុងភូមិ មានយុវជនយុវនារីស្ម័គ្រចូល ចលនាខែ្មរក្រហមនិងមានកម្លាំងអ្នកមានប្រពន្ធកូនមួយចំនួនបានចូលរួមចលនាខែ្មរ ក្រហមដែរ។ ជុំ បានស្ម័គ្រចិត្ដចូលចលនា ខែ្មរក្រហមនៅឆ្នាំ១៩៧០ តែក្រោយមកទៀតមិនបានដឹងថា អង្គការ បញ្ជូនទៅសមរភូមិណាខ្លះទេ ព្រោះកាលនោះ សង្គ្រាមបានកើតមានឡើងរវាងចលនាខែ្មរក្រហមជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ដឹងថា ជុំ ធ្វើជាយោធាខែ្មរក្រហម តែ មិនដឹងថា អង្គការបញ្ជូនទៅ ខាងណាទៀត ស្រាប់តែបាត់ដំណឹងឈឹងរហូត។ បើតាមប្រវត្ដិរូប ខឹម ជុំ ជា យោធាខែ្មរក្រហម ក្រោយឆ្នាំ១៩៧៥ អង្គការបញ្ជូន ទៅខេត្ដមណ្គលគីរី ហើយអង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ យកដាក់នៅមន្ទីរស២១ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា