Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0024
KHI0024
Name :
ឈ្មោះ :
ម៉ិល មន
Last Name :
នាមត្រកូល :
Mil
First Name :
នាមខ្លួន :
Morn
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K08952
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៦០។
Home Village :
ភូមិកំណើត/ទីលំនៅ :
04070503, Kampong Chhnang, Sumaki Meanchey, Sethei
០៤០៧០៥០៣ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំសេ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប៉េង,ហ៊ុយ។
Associates :
អ្នកពាក់ព័ន្ធ :
Heng, chief of sub district. Yim, chief of district.
ហេង ប្រធានឃុំ, យឹម គណៈស្រុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0024 20020622, Thlok Russey village, Sethei sub-district, Sumaki Meanchey district, Kampong Chhnang. Interviewed by Dara P.vanthan, Ysa Osman and Phann Sochea. Notes: Interviewed with his mother Tok Natt, 70.
ខេអេកអាយ០០២៤ ២០០២០៦២២ ភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា វ៉ាន់ថាន់ ពៅដារ៉ា និង អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយម្តាយ តុក ណាត់ អាយុ៧០ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
ម៉ិល មន ភេទប្រុស កើតឆ្នាំ១៩៦០ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ណាត់ អាយុ៧០ឆ្នាំត្រូវជាម្ដាយ។ មន មានឪពុកឈ្មោះ ម៉ិល ម៉ម មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ មន តាំងពីតូចដល់ធំពេញ វ័យមិនបានចូលសាលារៀនទេ ឪពុកម្ដាយបានយកទៅ ផ្ញើរលោកនៅ វត្ដសេដ្ឋីធ្វើជាកូនសិស្សលោកនិងបានរៀនផង។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាមក៏ត្រឡប់មកផ្ទះ វិញ រស់នៅជាមួយឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការ។ ដោយ សារតែសង្គ្រាម អង្គការបានជម្លៀសទៅរស់ នៅភូមិផេ្សង ម្ដងរស់នៅត្រង់នេះត្រង់នោះគ្មាននៅមួយកនែ្លងទេ ព្រោះជា តំបន់ប្រទាញប្រទង់គ្នារវាងកម្លាំង ចលនាខែ្មរក្រហមនិង កម្លាំងទាហានរបស់លោកលន់ នល់។ មិនយូរប៉ុន្មានយើងរស់នៅ ក្នុងតំបន់រំដោះខាងកម្លាំង ចលនាខែ្មរក្រហមដែលមានឈ្មោះ ហេង ជាប្រធានឃុំបានមកស្នើសុំយកកូនឈ្មោះ មន ឱ្យចូលនៅមណ្គល កុមារ កាលនោះឪពុកម្ដាយមិនចង់ឱ្យកូនចាកចេញពីខ្លួនទេ តែមិនហ៊ានជំទាស់ខ្លាចមានទោស។ ចូលដំបូងនៅក្នុង ឃុំបានប្រហែលជាបីខែ អង្គការបញ្ជូនទៅស្រុក១២តំបន់៣១ ដោយអង្គការបានប្រាប់ថា ឱ្យទៅធ្វើជានិរសាឱ្យ គណៈស្រុកឈ្មោះ យឹម។ បន្ទាប់មកទៀតបានឃើញកូនឈ្មោះ មន ត្រឡប់មក លេងផ្ទះវិញ ហើយបានប្រាប់ ថា ម៉ែឯងកុំនឹកខ្ញុំអី ម្ដាយក៏ និយាយវិញថា កូនកុំនិយាយចឹងអី មន ប្រហែលជាដឹងថា អង្គការបញ្ជូនទៅឆ្ងាយ តែកូនវាមិននិយាយប្រាប់ ពេលកូនត្រឡប់ទៅអង្គភាពស្រុកវិញ បាត់ដំណឹងមិនឃើញមក លេងផ្ទះវិញសោះ បាប្រហែលជាមួយឆ្នាំក៏ដាច់ចិត្ដទៅ សួរប្រធានឃុំថា ក្មួយឯងយកកូនអ៊ំទៅណា ពេលនោះប្រធាន ឃុំឈ្មោះ ហេង ប្រាប់ថា កូនអ៊ំអង្គការយកទៅភ្នំពេញ អង្គការយកទៅរៀនបចេ្ចកទេសនៅប្រទេសចិន តាំងពីនោះមក បាត់កូនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ម៉ិល មន ចូលបដិវត្ដនៅឆ្នាំ១៩៧៥ មុនរំដោះបន្ដិច អង្គ ការយកទៅធ្វើ ជានិរសាឱ្យគណៈស្រុក១២តំបន់៣១។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបញ្ជូនមកភ្នំពេញ ឱ្យទៅរៀនបចេ្ចកទេសយោធានៅក្នុងពល៧០៣។ នៅឆ្នាំ១៩ ៧៦ អង្គការបញ្ជូនឱ្យ មកធ្វើការងារនៅមន្ទីរស២១ ជាកងការពារក្រោមការគ្រប់គ្រងរបស់ឈ្មោះ ប៉េង និងឈ្មោះ ហ៊ុយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា