PROMOTING ACCOUNTABILITY
Van Mon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0028
KSI0028
|
|
ឈ្មោះ :
|
វ៉ាន ម៉ុន
|
|
Last Name :
|
Van
|
|
First Name :
|
Mon
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I00987
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 13. Present aged: 47]
«សម័យខែ្មរក្រហមអាយុ ១៣ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៧ ឆ
|
|
ភូមិកំណើត/ទីលំនៅ :
|
០៥០៥១២១៥ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ,យុទ្ធសាមគ្គី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
ថ្នាក់លើ :
|
អៀង ធិរិទ្ធ។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0028 20051121, Srah Thul village, Yuth Sameaky sub-district, Oudong district, Kampong Speu province. Interviewed by Sarin Vireak. Notes: Interviewed with Van Mon, the biography owner.
ខេអេសអាយ០០២៨ ២០០៥១១២១ ភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ វ៉ាន ម៉ុន ម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
វ៉ាន ម៉ុន ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉ុន មានប្ដីឈ្មោះ ខន មានកូនចំនួន៦នាក់ស្រី១ប្រុស ៥ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ ម៉ុន មាន ឪពុកឈ្មោះ វ៉ាន ម្ដាយឈ្មោះ ម៉េង មានបងប្អូន៤នាក់ស្រី៣ប្រុស១។ ម៉ុន មិនបានរៀនសូត្រទេ ពេលធំ ពេញវ័យនៅផ្ទះជួយមើលប្អូនៗ ព្រោះឪពុកម្ដាយចុះទៅ ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់ សមេ្ដចសីហនុ មិនយូរប៉ុន្មាននៅភូមិនេះក្លាយជាតំបន់រំដោះ ពេលនោះមានយន្ដហោះមកទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជន រស់នៅមិនបានស្រួលនិងបង្កាឱ្យមានគ្រោះថ្នាក់ដូចជាឆេះផ្ទះ រយៈពេលបួនទៅប្រាំថៃ្ងមកទម្លាក់ម្ដង ប្រជាជន រត់ជម្លៀស ចុះឡើងគ្មានបាននៅក្នុងស្រុកភូមិស្រួលទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ប្រជាជនទាំងចាស់ ទាំងកេ្មងចុះធ្វើការងាររួមទាំងអស់គ្នាហូបបាយជុំគ្នាលែងហូបបាយតាមផ្ទះទៀត ហើយ សូម្បីទ្រព្យសម្បត្ដិលែងជារបស់ឯកជន កាលនោះប្រធានឃុំឈ្មោះ សុខ ប្រធានសហករណ៍ឈ្មោះ ប៊ុន។ ម៉ុន អង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបឃុំដើរមើលប្រជា ជនឱ្យធ្វើការងារតាមអង្គការចាត់តាំង បើមានអ្នក ណាមិនគោរពអង្គការ អង្គការហៅយកទៅកសាង កាលនោះប្រធានកងឈ្លបឈ្មោះ លី និងឈ្មោះ ប៊ុន។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ម៉ុន អង្គការចាត់តាំងឱ្យមក ធ្វើការងារនៅកងចល័តតំបន់៣២វិញ មុនដំបូងអង្គការ ចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយនៅគ្រប់កនែ្លងដូចជានៅសំរោង នៅបែកចាន នៅអង្គស្នួល។ អង្គភាពកង ចល័តតំបន់៣២ មានគ្នាជាង៣០០នាក់ ទាំងប្រុសទាំងស្រី មានបែងចែក ជាវរលេខ២១ ប្រធានវរៈឈ្មោះ រីម ជាស្រី្ដ។ នៅឆ្នាំ១៩៧៧ ម៉ុន អង្គការចុះមកជ្រើសរើសឱ្យទៅធ្វើការងារនៅភ្នំពេញវិញ មុនដំបូងអង្គការ ឱ្យធ្វើការនៅក្នុងក្រសួងសង្គមកិច្ច ប្រចាំការនៅក្នុងមន្ទីរពេទ្យ៦មករា។ ម៉ុន ទៅដល់មុនដំបូងសម្រាក់បានបីថៃ្ង អង្គការហៅមកប្រជុំនៅ មុខផ្សារថ្មី និយាយពីគោលនយោបាយ បំពាក់បំប៉នស្មារតីឱ្យ យើងខិតខំធ្វើការងារ។ កាលនោះមានគ្នាប្រហែលជា១០០នាក់ មកពីតំបន់ផេ្សងៗ ពេលប្រជុំចប់អង្គការបែងចែកការងាររៀងៗខ្លួន មិនបានដឹងថា ទៅធ្វើខាងនៅខាងណាខ្លះទេ។ ម៉ុន នៅមន្ទីរពេទ្យ ៦មករា អង្គការចាត់តាំងឱ្យរៀនសូត្រប្រហែល ជាមួយខែជាមួយ លោកគ្រូជាជនជាតិចិន មានអ្នកបកប្រែឱ្យយើងស្ដាប់។ នៅឆ្នាំ១៩៧៨ មានយោធារបួស អង្គការបញ្ជូនមកពីព្រំដែន វៀតណាមជាច្រើនសឹករកកនែ្លងសម្រាកមិនបានទេ ម៉ុន និងបុគ្គលិកពេទ្យមួយចំនួន ទៀតនាំគ្នាលាងរបួសនិងចាក់ថ្នាំឱ្យ យោធាខែ្មរក្រហមទាំងនោះ កាលនោះប្រធានសង្គមកិច្ចឈ្មោះ អ្នកស្រី អៀង ធិរិទ្ធ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម ចូលមកដល់ ម៉ុន បានរត់ឡើងរថភ្លើងជាមួយក្រុងការងារទាំង សំដៅទៅខេត្ដបាត់ដំបង ចុះពីរថភ្លើងរត់ចូលពៃ្របន្ដទៀត បន្ទាប់មកបាននាំគ្នាគិតរកផ្លូវមកស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់ខ្លួនកម្មាភិបាលខែ្មរក្រហម។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”