Document thumbnail
Personal Info
ID: KSI0031
Name
ឈ្មោះ
Chet Nem
ចិត ណេម
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I01032
Source Interview
KSI0031 20051109, Ta Mum village, Mornorum sub-district, Thpong district, Kampong Speu province. Interviewed by Sok Vannak. Notes: Interviewed with Chet Nem, 44, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៣១ ២០០៥១១០៩ ភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយ ចិត ណេម ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 14. Present aged: 44]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ១៤ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ ឆ
Home Village
05080210, Kampong Speu, Thpong, Mornorum, Ta Mum
ទីកន្លែងកំណើត
០៥០៨០២១០ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំមនោរម្យ ភូមិត
Join KR
1976????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៦????
Reason to Join KR
Was assigned to join the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដន៍ដោយមានការចាត់តាំងពីអង្គការ។
DK ORG Unit 75-79
6 Makara Hospital
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ៦ មករា
KR Rank(1975-79)
Medical woman
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
នារីពេទ្យ ៦ មករា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Poeun, chief of office
អ្នកដឹកនាំ
ពឿន គណៈមន្ទីរ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ចិត្ដ ណេម ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ណេម មានប្ដីឈ្មោះ ឈាង មានកូនចំនួន៦នាក់ ស្រី៤ប្រុស២ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិតាមុំ ឃុំមនោរម្យ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ណេម មានឪពុកឈ្មោះ ឡុក ម្ដាយឈ្មោះ គុយ ភិន មានបងប្អូនបង្កើតចំនួន១១នាក់។ ណេម កាលពីតូចមិន បាន រៀនសូត្រនៅផ្ទះជួយធ្វើការងារឪពុកម្ដាយ។ នៅក្នុង សង្គ្រាមមានបងប្អូនបង្កើតចំនួន៤នាក់ ចូលបម្រើចលនា ខែ្មរក្រហមបាត់ខ្លួនចំនួន៣នាក់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ណេម អង្គការបំបែក ពីឪពុកម្ដាយឱ្យទៅអង្គភាពកុមារបន្ទាប់មកបានទៅធ្វើកងចល័តឃុំលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៦ អង្គ ការថ្នាក់លើបាន ចុះមកជ្រើសរើសប្រវត្ដិរូបកូនកសិករក្រឱ្យទៅធ្វើការងារនៅ ភ្នំពេញ។ ណេម បានជិះឡាននិង បានស្គាល់ទីក្រុងភ្នំពេញលើកទី១ ពេលមកដល់អង្គការចាត់តាំងឱ្យទៅធ្វើការនៅមន្ទីរពេទ្យ៦មករា។ ណេម បាន រៀនសូត្រមុខវិជ្ជាពេទ្យបានតែប៉ុន្មានខែ អង្គការ ចាត់តាំងឱ្យចូលធ្វើការងារនៅក្នុងមន្ទីរពេទ្យដូចជាចាក់ថ្នាំឱ្យថ្នាក់ ជំងឺនិងជួយលាងរបួសយោធាជាច្រើនដែលអង្គការបញ្ជូនមក ពីព្រំដែនវៀតណាម មកពីខេត្ដស្វាយរៀងនិងខេត្ដ ពៃ្រវែង ជាពិសេសនៅឆ្នាំ១៩៧៨ គ្មានកនែ្លងដាក់អ្នករបួសផង។ នៅក្នុងមន្ទីរពេទ្យ ណេម បានស្គាល់រដ្ឋមន្រ្ដី ក្រសួងសង្គមកិច្ចដូច ជាលោកស្រី អៀង ធិរិទ្ធ ស្គាល់ប្រធានមន្ទីរពេទ្យឈ្មោះ ពឿន ស្គាល់លោកខៀវ សំផន និងមានជនជាតិចិនជាច្រើនមកជួយការ ងារនៅក្នុងមន្ទីរពេទ្យជាពិសេសខាងវះកាត់។ នៅឆ្នាំ១៩៧៩ កងទ័ព វៀតណាមចូលមកដល់ ណេម និងជនជាតិចិនមួយចំនួន បាននាំគ្នាឡើងរថភ្លើងទៅដល់ខេត្ដបាត់ដំបង។ ណេម បានចុះបន្ដធ្វើដំណើរទៅក្នុងពៃ្ររហូតដល់ព្រំដែនថៃ តែក្រោយ មកទៀតនឹកផ្ទះនឹកបងប្អូនឪពុកម្ដាយក៏បានរកផ្លូវ ត្រឡប់មកស្រុក កំណើតវិញ នៅឆ្នាំ១៩៨០។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមមានការចាប់ខ្លួនមនុស្សយកទៅបាត់។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា