Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0034
KHI0034
Name :
ឈ្មោះ :
តន ហាក់
Last Name :
នាមត្រកូល :
Tan
First Name :
នាមខ្លួន :
Hakk
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K05455 K01236
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04061303, Kampong Chhnang, Rolea Phieat, Toek Haut
០៤០៦១៣០៣ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំទឹកហូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0034 20020313, Mong Baraing village, Phier sub-district, Kampong Chhnang sub-district, Kampong province. Interviewed by Em Sokhym and Sann Kalyan. Notes: Interviewed with his relative named Hao Eng, 84.
ខេអេកអាយ០០៣៤ ២០០២០៣១៣ ភូមិម៉ុងបារាំង ឃុំផេ្អរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អែម សុឃីម និង សាន់ កល្យាណ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្តាយធំ ជីដូនមួយ ហោ អេង អាយុ៨៤ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
តន ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហោ អេង អាយុ៨៤ឆ្នាំ ត្រូវជាម្ដាយធំ។ ហាក់ មានឪពុកឈ្មោះ តន ឡ ម្ដាយឈ្មោះ អន មានបងប្អូន៦នាក់ មានស្រុកកំណើត នៅភូមិម៉ុងបារាំង ឃុំ ផេ្អរ ស្រុកកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង។ ហាក់ ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សាភូមិព្រែក មិនដឹងថា រៀនបានត្រឹមថ្នាក់ទីប៉ុន្មានទេ។ ហាក់ ឈប់រៀនមកជួយ ធ្វើស្រែចម្ការវិញ ណាមួយប្រទេសជាតិកើតសង្គ្រាម នៅឆ្នាំ១៩ ៧០។ នៅឆ្នាំ១៩៧៤ ហាក់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតាមរយៈឈ្មោះតុញ។ ហាក់ ចូលដំបូងអង្គការចាត់ តាំងឱ្យធ្វើការងារជាកងឈ្លបឃុំផេ្អរ បានរយៈពេលជិតមួយឆ្នាំបាន អង្គការបញ្ជូនទៅ ធ្វើជាយោធាស្រុក១៨ក្នុងតំបន់៣១។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច មិនបានដឹងថា ហាក់ អង្គ ការបញ្ជូនបន្ដទៅខាងណាទេ បាត់ឈឹងមិនដែលឃើញមកលេង ស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៩ ពេល របបខែ្មរក្រហម ដួលរំលំទៅ ឪពុកម្ដាយបងប្អូនចេះតែដើរសួររកឈ្មោះ តន ហាក់ តែរកមិនឃើញបាត់ខ្លួនរហូត មកដល់ពេលនេះ។ បើតាម ប្រវត្ដិរូបឈ្មោះ តន ហាក់ អង្គការបញ្ជូនមកភ្នំពេញ អង្គការចាត់តាំងឱ្យចូលរៀន នៅសាលាបចេ្ចកទេសយោធា នៅក្នុងកងពល៧០៣។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ អង្គការបញ្ជូនមកធ្វើការងារ នៅមន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា