PROMOTING ACCOUNTABILITY
Suos Morn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0040
|
|
Name :
ឈ្មោះ :
|
សួស មន
|
|
Last Name :
នាមត្រកូល :
|
Suos
|
|
First Name :
នាមខ្លួន :
|
Morn
|
|
Other Name :
ឈ្មោះផ្សេង :
|
Suos Choeun
សួស ជឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05347
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 17. Present aged: 45]
«ជំនាន់ខែ្មរក្រហមអាយុ ១៧ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៥
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05050609, Kampong Speu, Oudong, Meanchey, Sdok Sa-
០៥០៥០៦០៩ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង្គ ឃុំមានជ័យ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was sent to join the revolution.
ចូលបដិវត្ដន៍ដោយសាគេបញ្ជនទៅ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
P-1 Hospital
អង្គភាពពេទ្យ ព១
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
នារីពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
អៀង ធិរិទ្ធ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0040 20051111, Sdok Sa-at village, Meanchey sub-district, Oudong district, Kampong Speu province. Notes: Interviewed with Suos Morn, 45, the biography owner.
ខេអេសអាយ០០៤០ ២០០៥១១១១ ភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ កំណត់សំគាល់ៈ ជួបជាមួយ សួស មន អាយុ ៤៥ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សួស មន ហៅ សួស ជឿន ភេទស្រី អាយុ៤៥ឆ្នាំត្រូវជា ម្ចាស់ប្រវត្ដិរូប។ មន មានប្ដីឈ្មោះ ហុង សព្វថៃ្ង ប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្ដុកស្អាត ឃុំមានជ័យ ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ មន មានឪពុកឈ្មោះ សួស ឡាំ ម្ដាយឈ្មោះ អ៊ុក មុច មានបងប្អូនចំនួន៦នាក់ស្រី៣ប្រុស៣។ មន ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី ១១ឪចាស់ឱ ឈប់រៀនដោយសារប្រទេសកើត មានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក នៅក្នុងភូមិនេះ ក្លាយជាតំបន់រំដោះ មានយុវជនយុវនារីមួយចំនួនធំនាំគ្នាចូល បម្រើជាតិមាតុភូមិ។ នៅឆ្នាំ១៩៧៥ របបខែ្មរ ក្រហម ឡើងកាន់អំណាច អង្គការបានប្រមូលកម្លាំងយុវជនយុវនារីឱ្យចូល ធ្វើការងាររួមតាមកងចល័ត។ មន អង្គការបញ្ជូនទៅធ្វើការនៅ កងចល័តឃុំមានជ័យ លើកទំនប់ជីកប្រឡាយ ប្រធានកងចល័ត ឈ្មោះ ហ៊ន។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនទៅឱ្យទៅការងារ កងចល័តស្រុក ដើរលើកទំនប់ជីកប្រឡាយគ្រប់កនែ្លងហើយគ្មាន អាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ អង្គការចុះមក ជ្រើសរើសប្រវត្ដិរូបកូនអ្នកមូលដ្ឋានឱ្យទៅធ្វើការងារ នៅភ្នំពេញ។ មន បានស្គាល់ភ្នំពេញជាលើកទី១ ដោយឡានជិះឡាន មកទៀត តែក្នុងចិត្ដមិនបានសប្បាយទេ ព្រោះឡើងឡាន មកឪពុកម្ដាយបងប្អូនក៏មិនបានដឹង។ មន បានធ្វើការនៅក្នុង ក្រសួងសង្គមកិច្ច បានស្គាល់លោក ស្រី អៀង ធិរិទ្ធ ជារដ្ឋមន្រ្ដី។ មន បានមកធ្វើការងារនៅក្នុងមន្ទីរពេទ្យព១ អង្គការឱ្យរៀនមុខវិជ្ជាខាង សម្រាលកូន មានជនជាតិចិនមកជួយបង្រៀន មានខែ្មរយើងជាអ្នកបកប្រែ។ មន រៀនចប់មិនទាន់បាន សម្រាលកូនទេ បានត្រឹមចាក់ថ្នាំឱ្យអ្នកជំងឺនិងជួយចែកថ្នាំ។ មន បានមកធ្វើការងារនៅភ្នំពេញ មានអាហារ ហូបចុកគ្រប់ គ្រាន់និងមាន ពេលខ្លះអង្គការយកខ្សែភាពយន្ដឯកសារប្រទេស ចិនឱ្យមកមើលថែមទៀត។ នៅឆ្នាំ ១៩៧៩ មន បានរត់ឡើង រថភ្លើងជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀត ទៅដល់ខេត្ដបាត់ដំបង រួម បន្ដដំណើរចូលពៃ្ររហូតដល់ព្រំដែនថៃ ដោយជួបការលំបាកតាមផ្លូវពេកក៏បបួលគ្នា អ្នកចង់មកស្រុក កំណើតវិញ ក៏មករហូតមកដល់ស្រុកកំណើតវិញនៅក្នុង ឆ្នាំ១៩៧៩ដដែល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”