Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0013
PVI0013
Name :
ឈ្មោះ :
ព្រាប សៅ
Last Name :
នាមត្រកូល :
Preap
First Name :
នាមខ្លួន :
Seou
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
I01208
Gender :
ភេទ :
Male
ប្រុស
Home Village :
ភូមិកំណើត/ទីលំនៅ :
140303?? Prey Veng, Kampong Trabek, Cheang Dek, Pr
១៤០៣០៣?? ខេត្ដពៃ្រវែង ស្រុកកំពង់ត្របែក ឃុំជាងដែក ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាជើងទឹក នៅភូមិភាគបូព៌ា។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ខេត្ដពៃ្រវែង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
សោ ភឹម
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0013 20050705, Prey Malung village, Cheang Dek sub-district, Kampong Trabek district, Prey Veng province. Interviewed by Phann Sochea and Yin Chhay. Notes: Interviewed with Preap Soeun, 63, younger brother.
ភីវីអាយ០០១៣ ២០០៥០៧០៥, ភូមិពៃ្រម្លុង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា និង យិន ឆាយ។ កំណត់សម្គាល់ៈ ជួបជាមួយ ព្រាប សឿន អាយុ៦៣ឆ្នាំ ត្រូវជាប្អូនប្រុស។ គាត់ប្រាប់ថា សៅ បានចូល បដិវត្តនៅឆ្នាំ១៩៧៣ ដោយធ្វើជាទ័ព រហូតដល់ឆ្នាំ១៩៧៩ សៅមកផ្ទះវិញ ហើយមានរបួសជាទំងន់ រហូតដល់ស្លាប់។
Summary :
សេចក្ដីសង្ខេប :
ព្រាប សៅ ភេទប្រុស កើតឆ្នាំ១៩៣៨ ឪស្លាប់ក្រោយ ឆ្នាំ១៩៧៩ឱ។ ជួបជាមួយឈ្មោះ ព្រាប សឿន អាយុ៦៣ឆ្នាំ ត្រូវជាប្អូនប្រុស។ សៅ មានឪពុកឈ្មោះ ព្រាប អ៊ុំ ម្ដាយឈ្មោះ កែរ ចាន់ មានបងប្អូន៨នាក់ ប្រុស៣ស្រី៥ មានស្រុកកំណើត នៅភូមិពៃ្រម្លុង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្ដពៃ្រវែង។ សៅ ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ នៅសាលា បឋមសិក្សាវត្ដពៃ្រអន្លង់។ នៅឆ្នាំ១៩៦៥ សៅ ឈប់រៀន មកជួយរកស៊ីឪពុកម្ដាយវិញ ព្រោះបងប្អូនច្រើនជីវភាព គ្រួសារខះ្វខាតរកព្រឹកខ្វះល្ងាច។ សៅ បានសមេ្រចចិត្ដ ទៅរស់នៅភ្នំពេញ ធ្វើជាកម្មករសំណង់ខិតខំធ្វើការងាររកលុយ ផ្ញើរមកស្រុកកំណើតឱ្យឪពុកម្ដាយសម្រាប់ដោះ ស្រាយជីវភាព ប្រចាំថៃ្ង។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេស ជាតិកើតមានសង្គ្រាម មានចលនា ខែ្មរក្រហមចូលមករស់នៅក្នុងភូមិ មានទាំងទាហានយួន យៀកកុងចូលមកក្នុង ភូមិបង្កើតចលនាតស៊ូវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧០ សៅ បានស្ម័គ្រចិត្ដចូលពៃ្រម៉ាគី តាម ការប្រកាសរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រដើម្បីរំដោះ ជាតិ។ កាលនោះមានយន្ដហោះទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជន ពិបាករស់នៅ តែយន្ដហោះភាគច្រើនទម្លាក់តែក្នុងពៃ្រ ព្រោះមានទាហានយួនយៀកកុងលាក់ខ្លួន ច្រើន។ សៅ បានចូលធ្វើជាយោធាខែ្មរក្រហមនៅតំបន់២៤ ភូមិភាគបូព៌ា ប្រធានភូមិឈ្មោះ សោ ភឹម។ នៅឆ្នាំ១៩៧២ សៅ បានឡើងឋានៈជាប្រធានឪគឱ ព្រោះគាត់ជាអ្នកបកប្រែភាសាវៀត ណាម មកជាភាសា ខែ្មរ កាលជំនាន់ទាហានយួនចូលមកបង្ហាត់បង្រៀន ក្បួនយុទ្ធសាស្រ្ដឱ្យយោធាខែ្មរក្រហម។ នៅឆ្នាំ១៩៧៣ ទាហានយួន បានវិញត្រឡប់ទៅប្រទេសវាវិញ នៅសល់យោធាខែ្មរក្រហមបន្ដប្រយុទ្ធជាមួយទាហានលន់ នល់។ ក្រោយមកទៀត មិនបានដឹងថា អង្គការបញ្ជូនបងឈ្មោះ សៅ ទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានដឹងថា សៅ បាននាំប្រពន្ធឈ្មោះ សុផុន មកលេងស្រុកកំណើតជួប ឪពុកម្ដាយបងប្អូននិងបាននាំឈ្មោះ ព្រាប សឿន ត្រូវជាប្អូនឱ្យទៅ លេងអ្នកលឿងបានដឹងថា បងប្រុសឈ្មោះ សៅ មានឋានៈ ប្រធានឪគឱ និងមានតួនាទីជាទាហានជើងទឹក។ នៅឆ្នាំ១៩៧៧៧៨ នៅភូមិភាគបូព៌ាមានរឿង រ៉ាវច្រើន អង្គការខាង មជ្ឈឹមចុះមកចាប់កម្មាភិបាលភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៨ អង្គការបានជម្លៀសប្រជា ជន អ្នករស់នៅជិតព្រំដែន ខាងខេត្ដពៃ្រវែង ឱ្យទៅរស់នៅដីខ្លាញ់ខេត្ដពោធិសាត់។ នៅឆ្នាំ១៩៧៩ បាន សឿន និងក្រុមគ្រួសារបានត្រឡប់មកស្រុក កំណើតវិញ ហើយបានដឹងថា បងប្រុសឈ្មោះ សៅ រស់នៅជា មួយប្រពន្ធកូននៅស្រុករមាសហែក ខេត្ដស្វាយរៀង។ សៅ មានជំងឺដោយសារអំបែងគ្រាប់នៅជាប់ក្នុងខួរ ក្បាលតាំងពី សម័យសង្គ្រាមរហូតមកដោយគ្មានលុយវះកាត់ក៏ស្លាប់ក្រោយឆ្នាំ១៩៧៩។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា