Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0041
KHI0041
ឈ្មោះ :
វង់ ឈីវ
Last Name :
Vong
First Name :
Chhiv
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K05520 K09056
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 13, Present aged: 42]
«សម័យខែ្មរក្រហម អាយុ១៣ឆ្នាំ។ បច្ចុប្បន្នអាយុ៤២ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04040906, Kampong Chhnang, Kampong Leng, Trangel,
០៤០៤០៩០៦ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់លែង ឃុំត្រងិល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
ថ្នាក់លើ :
ហ៊ុយ ,ប៉េង និងស៊្រី។
Subordinates :
ថ្នាក់ក្រោម :
Mon, chief of sub-district.
មន ប្រធានឃុំ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0041 20020715, Andaung Ronuk village, Trangel sub-district, Kampong Leng district, Kampong Chhnang province. Notes: Ysa Osman and Dara P.vanthann. Interviewed with the biography owner.
ខេអេកអាយ០០៤១ ២០០២០៧១៥ ភូមិអណ្តូងរនុក ឃុំ ត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន និង វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
វង់ ឈីវ ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឈីវ មានប្រពន្ធឈ្មោះ ផន មានកូនចំនួន៤នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិអណ្ដូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ ឈីវ មានឪពុកឈ្មោះ វង់ ឈន ម្ដាយឈ្មោះ ប៉ែន ងិន មានបងប្អូន៤នាក់ស្រី២ប្រុស២។ ឈីវ ធ្លាប់បានរៀន សូត្រត្រឹមថ្នាក់ទី១១ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដត្របែក។ ឈប់រៀនដោយសារប្រទេសជាតិកើតមាន រដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ចាប់ពេលនោះមកប្រទេសជាតិចាប់មានសង្គ្រាម។ នៅឆ្នាំ១៩៧៤ ឈីវ បាន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមធ្វើជាកុមារឈានមុខ ដើរកើបអាចគោយកទៅធ្វើជី ដាក់ស្រែ បន្ទាប់ឈ្មោះ ហៃ ចាត់តាំងឱ្យទៅធ្វើការនៅក្នុង មន្ទីរឃុំត្រងិល ដែលមានប្រធានឃុំឈ្មោះ តាមន។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានចុះមកជ្រើស រើសយកកុមារអាយុ១៣ទៅ១៤ឆ្នាំឱ្យទៅធ្វើការងារ នៅ ភ្នំពេញ។ មុនដំបូងចេញដំណើរតាមរថយន្ដមានគ្នាប្រហែល ជា១០០នាក់ មកដល់ភ្នំពេញ បានរស់នៅលើ ផ្ទះថ្មដែលមាន កំពស់៥ជាន់ ពេលព្រឹកឡើងអង្គការចាត់តាំងចំរះសេ្មៅនិងមាន អាហារហូបចុកមិនសូវពិបាកទេ។ បន្ទាប់មកទៀតអង្គការបញ្ជូនមកស្នាក់នៅម្ដុំទួលទំពូង អង្គការចាត់តាំងឃ្វាលសេះ ឃ្វាលទន្សាយ បន្ទាប់មកទៀត អង្គការបញ្ជូនទៅធ្វើស្រែនៅ ម្ដុំព្រែកហូរ លើកទំនប់ជីកប្រឡាយ។ ឈីវ អង្គការបានផ្លាស់ឱ្យធ្វើការងារជាច្រើន កនែ្លងនៅក្នុងទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យទៅរៀនសូត្របចេ្ចកទេស យោធានៅក្នុងកង ពល៧០៣ មាននាទីជាកុមារនៅក្រោម ការគ្រប់គ្រងពីឈ្មោះ ទុយ។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំង ឱ្យមក ធ្វើការងារជាអ្នកយាមនៅមន្ទីរស២១ទួលសែ្លង ក្រោយការគ្រប់គ្រងពីឈ្មោះ ហ៊ុយ ឈ្មោះ ស្រ៉ី ឈ្មោះ ប៉េង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់បាន នាំគ្នារត់ចូលពៃ្រមួយរយៈខ្លីក៏បានរត់ ត្រឡប់មកស្រុក កំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា