PROMOTING ACCOUNTABILITY
Chum Neou
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0014
PVI0014
|
|
Name :
ឈ្មោះ :
|
ជុំ នៅ
|
|
Last Name :
នាមត្រកូល :
|
Chum
|
|
First Name :
នាមខ្លួន :
|
Neou
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08607
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 27, Present aged: 56]
«សម័យខែ្មរក្រហម អាយុ២៧ឆ្នាំ, សម័យបច្ចុប្បន្ន អាយុ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
14110205, Prey Veng, Tiruom Khet, Chheung Tik, Ek
១៤១១០២០៥, ខេត្ដពៃ្រវែង ស្រុកទីរួមខេត្ដ ឃុំជើងទឹក ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Serviced to the nation
បម្រើជាតិ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Office S-80
មន្ទីរស៨០
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Chief of general staff supplies in office S-80
ប្រធានមន្ទីរសេនាធិកាភស្ដុភារ នៅមន្ទីរស៨០
|
|
Superiors :
ថ្នាក់លើ :
|
Sun Sen was a chief of the National Defend Ministry
សុន សេន ជារដ្ឋមន្រ្ដីនៅក្រសួងការពារជាតិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PVI0014 20050728, Ekaram village, Cheung Tik sub-dirtict, Tiruom Khet district, Prey Veng province. Interviewed by Phann Sochea and Ra Chayrann. Notes: Interviewed with Chum Neou, 56, biography owner.
ភីវីអាយ០០១៤ ២០០៥០៧២៨, ភូមិឯការាម ឃុំជើងទឹក ស្រុកទីរួមខេត្ត ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា និង រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ជុំ នៅ អាយុ៥៦ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជុំ នៅ ហៅ ភី ភេទស្រី អាយុ៥៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ភី មានឪពុកឈ្មោះ មាឃ ជុំ ម្ដាយឈ្មោះ វ៉ែក សុខ មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិឯការាម ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្ដពៃ្រវែង។ ភី ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាក្រាំងកែ្អក ហើយឈប់រៀននៅឆ្នាំ១៩៦៤ ដោយសារ ឪពុកម្ដាយមានជីវភាពក្រលំបាក ឪពុកជាអ្នករត់រឺម៉កនិងធ្វើស្រែ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិចាប់ផេ្ដីមមានសង្គ្រាម មានចលនា ខែ្មរក្រហមចូលមកឃោសនាឱ្យ កម្លាំងយុវជនយុវនារីចូលបម្រើ ចលនាខែ្មរក្រហមវាយជាមួយទាហានលន់ នល់ ដើម្បីរំដោះជាតិ មកវិញ។ នៅឆ្នាំ១៩៧០ ហ្នឹងដែរ ភី បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមតាមរយៈឈ្មោះ សេង។ ភី ចូលដំបូង ធ្វើជា នារីចលនាក្នុងភូមិដើរឃោសនាឱ្យកម្លាំងយុវជនយល់ពីគោលនយោបាយខែ្មរក្រហម។ នៅឆ្នាំ១៩៧២ ភី បានឡើងជា ប្រធាននារីឃុំ បម្រើការងារនៅក្នុងឃុំឃើងទឹក។ នៅឆ្នាំ១៩៧៣ ភី បានឡើងជាយោធាតំបន់២០ ភូមិភាគបូព៌ា ប្រធានភូមិភាគ ឈ្មោះ សោ ភឹម។ ភី នៅក្នុងអនុសេនាតូចលេខ២ បានរៀន ក្បួនយុទ្ធសាស្រ្ដ នៅសាលាឪស២០០ឱចប់ អង្គការចាត់តាំងឱ្យ គ្រប់គ្រងកម្លាំងដឹកជញ្ជូនស្បៀង និង គ្រាប់រំសេវទៅសមរភូមិ មុខដើម្បីវាយជាមួយទាហានលន់ នល់។ នៅ ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ភី អង្គការ បញ្ជូនមកភ្នំពេញ នៅម្ដុំទួលគោក សម្រាកបានមួយរយៈពេលខ្លី អង្គការចាប់ផេ្ដីម បែងចែកកម្លាំងយោធាទាំង បុរសនិងស្រ្ដីឱ្យទៅធ្វើការងារ នៅកនែ្លងខុសៗគ្នា ខ្លះទៅធ្វើការងារតាមរោងចក្រ ខ្លះនៅ ខាងក្រសួងការបទេស ខ្លះទៅក្រសួងពាណិជ្ជកម្ម ខ្លះទៅក្រសួង សង្គមកិច្ច ខ្លះទៅធ្វើជាយោធាការពាព្រំដែន។ ភី អង្គការចាត់ តាំងឱ្យនៅ ខាងយោធាដដែលមានតួនាទីជាប្រធានភស្ដុភា របស់សេនាធិការនៅមន្ទីរស៨០ របស់មជ្ឈិម កាលនោះរដ្ឋមន្រ្ដី ការពារជាតិមានឈ្មោះ សុន សេន។ នៅឆ្នាំ១៩៧៦ ភី អង្គការបានរៀនការជាមួយយោធាភូមិភាគឧត្ដរ ឈ្មោះ មឿន ហៅ សែម ធ្វើការងារនៅក្នុងអង្គភាពជាមួយគ្នា។ នៅឆ្នាំ១៩៧៧៧៨ មានរឿងរ៉ាវជា ច្រើនដោយសារអង្គការចោទថា កម្មាភិបាលភូមិភាគបូព៌ាក្បត់ អង្គការតាមដានស្រាវជ្រាវ យកមកដាក់គុកនិង សម្លាប់ចោលជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៨ ប្ដីឈ្មោះ មឿន ហៅ សែម អង្គការបានមកចាប់ខ្លួនយកទៅ បាត់ដោយជាប់និន្នាការជាមួយឈ្មោះ កុយ ធួន និង ណាត។ បន្ទាប់ពីចាប់ប្ដីយកទៅបាត់ ភី អង្គការបញ្ជូន ទៅលុតដុំនៅពៃ្រស អង្គការចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយនិងគ្មានអាហារហូបចុកគ្រប់គ្រាន់។ ភី នៅពៃ្រស បានឃើញវត្ដមានឈ្មោះ ឌុច ជាញឹកញាប់ចុះទៅតំបន់ពៃ្រស និងឃើញបាត់មនុស្សនៅ កនែ្លងនោះជាញឹក ញាប់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលមកដល់ មិនហ៊ានរត់មកស្រុកកំណើតភ្លាមទេ រត់ចូល ពៃ្រមួយរយៈពេលសិន បានរកផ្លូវត្រឡប់មកផ្ទះវិញ នៅឆ្នាំ១៩៧៩។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សពិតមែននិងដឹងថា យកមនុស្សទៅ សម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”