PROMOTING ACCOUNTABILITY
Ier Sieng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0044
KHI0044
|
|
Name :
ឈ្មោះ :
|
អៀ សៀង
|
|
Last Name :
នាមត្រកូល :
|
Ier
|
|
First Name :
នាមខ្លួន :
|
Sieng
|
|
Other Name :
ឈ្មោះផ្សេង :
|
Sen
សែន
|
|
Status :
ស្ថានភាព :
|
Died
ស្លាប់
|
|
CBIO ID :
លេខ CBIO :
|
K00775
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២១ឆ្នាំ្ព។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04020503, Kampong Chhnang, Chul Kiri, Prey Kry, Pr
០៤០២០៥០៣ ខេត្ដកំពង់ឆ្នាំង ស្រុកជលគិរី ឃុំពៃ្រគ្រី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៧០៣ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0044 20020526, Prey Krycheung village, Prey Kry sub-district, Chul Kiri district, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with his mother Meas Ken, 70.
ខេអេកអាយ០០៤៤ ២០០២០៥២៦ ភូមិពៃ្រគ្រីជើង ឃុំពៃ្រ គ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្តាយ មាស ខេត អាយុ ៧០ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
អៀ សៀង ហៅ សែន ភេទប្រុស អាយុ២១ឆ្នាំឪស្លាប់ក្រោយ ៧៩ឱ។ ជួបជាមួយឈ្មោះ មាស ខេត អាយុ៧០ឆ្នាំត្រូវជា ម្ដាយបង្កើតឪ សៀង មានឪពុកឈ្មោះ កើតមានបងប្អូនចំនួន៥នាក់ មានស្រុកកំណើតនៅ ភូមិពៃ្រគ្រីជើង ឃុំពៃ្រគ្រី ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង។ សៀង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩ ៧៣ សៀង បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមតាម រយៈឈ្មោះ ស៊្រើន មុនដំបូងធ្វើជាកងឈ្លបឃុំ បន្ទាប់មកទៀត អង្គការបញ្ជូនទៅស្រុក១៦តំបន់ ៣១ ភូមិភាគបស្ចឹម។ សៀង មិនថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ មិនឃើញត្រឡប់ មកលេងស្រុក កំណើតវិញសោះ កាលនោះសង្គ្រាមវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់ អំណាចក៏មិនឃើញត្រឡប់មកលេងឪពុកម្ដាយវិញ សំបុត្រក៏មិន មានផ្ញើរមក ស្រាប់តែមានពេលមួយ នោះ ឃើញកូនឈ្មោះ សៀង បើកឡានថ្នល់ជាតិសំដៅទៅខេត្ដកំពង់ឆ្នាំង ក៏ទទួលម្ដាយឈ្មោះ ខេត កំពង់តែ រោយស្រូវបានជួបម្ដងហើយដឹងថា កូនទៅបើកឡាន ទៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៩ សៀង បានត្រឡប់មកស្រុកកំណើតវិញ ខោមិនខោអាវមិនអាវហើយបាន និយាយប្រាប់ថា ពេលកងទ័ពវៀត ណាមវាយចូលមកដល់បាននាំគ្នា រត់ឡើងភ្នំហើយបានវាយជាមួយកងទ័ពវៀតណាមស្លាប់អស់ជាច្រើននាក់ហើយ នៅសល់តែបីនាក់នាំគ្នាត្រឡប់មកវិញ។ នៅក្នុង ឆ្នាំ១៩៧៩ ហ្នឹងដដែលកូនឈ្មោះ សៀង បានចូលស្ដីដណ្ដឹង កូនតាកួយ ហើយបានរៀបការបានប្រហែលជាបួនឆ្នាំ កូនឈ្មោះ សៀង មានជំងឺហើមពោះខែ្មរយើងហៅថា ជំងឺទាចទឹក ខូច ថ្លើមស្លាប់ទៅ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”