Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0046
KHI0046
ឈ្មោះ :
ញ៉ែម ម្លិះ
Last Name :
Nhem
First Name :
Malih
Other Name :
ឈ្មោះផ្សេង :
Khun
ខុន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K08676
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៥០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04??????, Kampong Chhnang, Kampong Chhnang, Kampon
០៤?????? ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ឃុំកំពង
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0046 20050505, Kandal village, Kampong Chhnang sub-district, Kampong Chhnang district, Kampong province. Interviewed by Phann Sochea. Notes: Interviewed with Nhem On, 75.
ខេអេកអាយ០០៤៦ ២០០៥០៥០៥ ភូមិកណ្តាល ឃុំកំពង់ ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយ ញ៉ែម អុន អាយុ៧៥ ឆ្នាំ។
សេចក្ដីសង្ខេប :
ញ៉ែម ម្លិះ ហៅ ខុន ភេទស្រី អាយុ៥០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ញ៉ែម អុន អាយុ៧៥ឆ្នាំត្រូវជា ប្អូនស្រី។ ម្លិះ មានឪពុក ឈ្មោះ មាស ញ៉ែម ម្ដាយឈ្មោះ ហ៊ិន មុជ មានបងប្អូនបងប្អូន៧នាក់ មានស្រុក កំណើតនៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ ម្លិះ ធ្លាប់រៀនសូត្របានច្រើន ពេលឈប់ រៀនមកនៅផ្ទះជួយធ្វើការងារឪពុកម្ដាយ កាលនោះឪពុករបស់ ម្លិះ ជាមេឃុំ។ ម្លិះ មានបងប្អូនប្រុសឈ្មោះ សុន ឈ្មោះ ស៊្រើន ឈ្មោះ សាន បានមករៀនសូត្រដល់ភ្នំពេញ។ ម្លិះ មានប្ដីឈ្មោះ ឡុង ជិន មានស្រុក កំណើតនៅច្បារអំពៅ ហើយជាតំណាងរាស្រ្ដ។ ម្លិះ រៀនការហើយមិនបានប៉ុន្មានក៏មករស់នៅភ្នំពេញ ជាមួយ គ្រួសារខាងប្ដី បន្ទាប់មកមានកូនរហូតដល់ទៅ១១នាក់ ស្រី៧ប្រុស៤នាក់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ខែ្មរក្រហមបានជម្លៀសប្រជាជនឱ្យ ចេញពីទីក្រុងទាំងអស់ ពេលនោះក្រុមគ្រួសារ ម្លិះ ទាំងប្ដីនិង កូនៗនាំគ្នារត់ចេញទីក្រុងមិនបានត្រឡប់មកស្រុកកំណើតវិញទេ ហើយមានដំណឹងថា រត់បែកគ្នាទៀត ខ្លះថា មានកូនចំនួន៦នាក់ រត់មកស្រុកកំណើតវិញ តែអង្គការសម្លាប់តាមផ្លូវ ហើយប្ដីឈ្មោះ ជិន និង ម្លិះ មិនដឹងទៅដល់ណា បាត់ដំណឹងទាំងគ្រួសារទាំងអស់ រហូតមកដល់ពេលនេះ គ្មានសល់កូនណាម្នាក់ទេ។ បើតាម ប្រវត្ដិរូប ម្លិះ អង្គការចាប់ខ្លួននៅភ្នំពេញ នៅឆ្នាំ១៩៧៦ យកមក ដាក់មន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា