PROMOTING ACCOUNTABILITY
Huot Eng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0016
PVI0016
|
|
Name :
ឈ្មោះ :
|
ហួត អេង
|
|
Last Name :
នាមត្រកូល :
|
Huot
|
|
First Name :
នាមខ្លួន :
|
Eng
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K00372
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 20]
«សម័យខែ្មរក្រហម អាយុ ២០ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
1409???? Prey Veng, Preah Sdech, Rea Thor, Ta Mao
១៤០៩???? ខេត្ដពៃ្រវែង ស្រុកព្រះសេ្ដច ឃុំរាធរ ភូមិត
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PVI0016 20050728, Ta Mao village, Reathor sub-district, Preah Sdech district, Prey Veng province. Interviewed by Phann Sochea. Notes: Interviewed with Prum Neang, 58, older sister.
ភីវីអាយ០០១៦ ២០០៥០៧២៨, ភូមិតាម៉ៅ ឃុំរាធរ ស្រុក ព្រះសេ្តច ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា។ កំណត់ សម្គាល់ៈ ជួបជាមួយ ព្រំ នាង អាយុ៥៨ឆ្នាំ ត្រូវជាបងស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហួត អង ភេទប្រុស អាយុ២០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ព្រំ នាង អាយុ៥៨ឆ្នាំ ត្រូវជាបងស្រី។ អង មានឪពុកឈ្មោះ ហួត ម្ដាយឈ្មោះ អេន មានបងប្អូន៩នាក់ មានស្រុកកំណើតនៅ ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះសេ្ដច ខេត្ដពៃ្រវែង។ អង ធ្លាប់រៀន សូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដតា ម៉ៅ។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើតមានសង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅក្នុង ភូមិមានចលនា ខែ្មរក្រហមចូលមករស់នៅក្នុងភូមិនិងមានយន្ដហោះទម្លាក់គ្រាប់បែកពីសំណាក់ទាហានលន់ នល់ ធ្វើឱ្យប្រជាជនស៊ីវិលរស់នៅ មិនបានសុខ។ ពេលនោះ អង ឈប់រៀនដោយសារគ្មានលោកគ្រូ បង្រៀន ព្រោះ ប្រទេសជាតិកើតមានសង្គ្រាម។ អង ពេលឈប់រៀន ក៏សមេ្រចចិត្ដទៅរស់នៅជាមួយម្ដាយមីងនៅ ស្រុកលើក ដែក ខេត្ដកណ្ដាល។ អង នៅទីនោះជាអ្នកនេសាទត្រី រាយម៉ង ចងសន្ទូច បានត្រីយកមកលក់ដើម្បីយក លុយផ្ញើរមក ឪពុកម្ដាយ នៅស្រុកកំណើត។ នៅឆ្នាំ១៩៧២ អង បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហម នៅតំបន់២៥ ស្រុកលើកដែក។ នៅក្នុងសម័យសង្គ្រាម៥ឆ្នាំ អង ធ្លាប់មកលេងស្រុកកំណើត បានម្ដង ហើយ បាននិយាយប្រាប់ឪពុកម្ដាយថា ចូលធ្វើជា យោធាខែ្មរក្រហមដើម្បីរំដោះជាតិ ពេលនោះម្ដាយយំអាណិតកូន។ ពេល អង ត្រឡប់ទៅអង្គភាពវិញ មិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ កាលនោះសង្គ្រាមកើត ឡើងជាមួយទាហាន លន់ នល់ ដែលសុទ្ធជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់ អំណាច មិនបានថា អង ធ្វើការងារនៅទីណា បាត់ដំណឹងឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ហួត អង ជាយោធានៅក្នុងកងពល១៧០ វរសេនាតូចលេខ៨២២ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ យកមកដាក់នៅ មន្ទីរស២១។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”