Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0047
KHI0047
Name :
ឈ្មោះ :
និត ឈិន
Last Name :
នាមត្រកូល :
Nit
First Name :
នាមខ្លួន :
Chhin
Other Name :
ឈ្មោះផ្សេង :
Chhin
ឈិន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01700
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged 12, Present aged: 45]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ។ បច្ចុប្បន្នអាយុ៤៥ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04051002, Kampong Chhnang, Kampong Tralach, Thma E
០៤០៥១០០២ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំថ្មឥ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0047 20050512, Snang Mum village, Thma Et sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេអេកអាយ០០៤៧ ២០០៥០៥១២ ភូមិស្នងមុម ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
និត ឈិន ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឈិន មានប្រពន្ធឈ្មោះ នី មានកូនចំនួន៧នាក់ សព្វ ថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ឈិន មាន ឪពុកឈ្មោះ នុត ឡូត ម្ដាយឈ្មោះ ជិប សុខ មានបងប្អូន២នាក់។ ឈិន មិនបានចូលរៀនសូត្រទេ នៅផ្ទះ ជួយធ្វើការងារឪពុកម្ដាយ បន្ទាប់មកប្រទេសជាតិកើតមាន រដ្ឋប្រហារ កើតមានសង្គ្រាម មានយន្ដហោះមាន គ្រាប់ផ្លោង ចេញមកពីខាងទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ ឈិន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ លីម ជាប្រធានភូមិជាអ្នកបំផុសឱ្យមានការឈឺចាប់ចំពោះខ្មាំងគ្រប់ប្រភេទ។ ឈិន ដំបូងបាន បម្រើចលនានៅក្នុងភូមិឃុំ បន្ទាប់មក អង្គការបញ្ជូនទៅស្រុក១៦តំបន់៣១។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបានបែងចែក កម្លាំងការងារទៅតាមវ័យរបស់យើង។ ឈិន មានភារៈកិច្ចមើល ការខុសត្រូវទៅលើកកុមារីកុមារាក្នុងភូមិចំនួន៣០នាក់ នៅភូមិត្រាំភ្លុក ឃុំថ្មឥដ្ឋ។ ឈិន បានឱ្យកុមារអាយុ៨ ឆ្នាំទៅ១០លើសបន្ដិចបន្ដួចឱ្យលើកទំនប់ជីកប្រឡាយដូចជាកងចល័តដែរ ហើយមានអាហារហូបចុកពីរដងក្នុងមួយ ថៃ្ង មានពេលខ្លះឆែ្អតភាគច្រើនមិនបានឆែ្អតជួនណា កេ្មងៗដើររើសត្នោតទុំហូបជំនួសបាយដើម្បីឆែ្អត។ កុមារ ទាំងនោះមិនបានត្រឡប់ទៅផ្ទះជួបជុំឪពុកម្ដាយទេ គឺអង្គការបានធ្វើរោងឱ្យស្នាក់នៅជាប់មាត់ស្ទឹង។ នៅឆ្នាំ១៩ ៧៧៧៨ ឈិន ត្រូវបានអង្គការជ្រើសរើសឱ្យទៅធ្វើការងារ នៅភ្នំពេញ ពេលនោះ ឈិន បានជិះឡានជា មួយយុវជន ជាច្រើននាក់ផេ្សងទៀតមកពីស្រុកផេ្សងៗគ្នា។ ឈិន បានទៅដល់ភ្នំពេញ បន្ទាប់មកអង្គការចាត់ តាំងឱ្យធ្វើស្រែនៅ បឹងសំយ៉ាបនិងដាំបនែ្លដូចជា ត្រសក់ ត្រប់ ល្ពៅ ត្រឡាច ដើម្បីផ្គត់ផ្គង់តាមអង្គភាព។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលប្រទេសយើង ឈិន បានរត់ចូលពៃ្រជា មួយកម្មាភិបាលខែ្មរ ក្រហមជាច្រើននាក់ផេ្សងទៀត។ ឈិន បានរត់ទៅដល់អមលាំង ខេត្ដកំពង់ស្ពឺ រស់នៅក្នុងពៃ្រ ប្រហែលជាបីខែ ដោយសារលំបាករស់នៅពេកក៏សមេ្រចចិត្ដ ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed two the Khmer Rouge walking people en masse to kill.
គាត់បានឃើញខែ្មរក្រហមពីនាក់បណ្ដើរមនុស្សទាំងហ្វូងយកទៅ សម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា