Document thumbnail
Personal Info
ID: KSI0046
Name
ឈ្មោះ
Lang Nen
ឡាង ណេន
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I06658
Source Interview
KSI0046 20051126, Taing Po village, Prambei Mum sub-district, Thpong district, Kampong Speu province. Interviewed by Ra Chhayrann. Notes: Interviewed with Nhel Lang, 47, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០៤៦ ២០០៥១១២៦ ភូមិតាំងពោរ ឃុំប្រាំ បីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សំគាល់ៈ ជួបជាមួយ ញ៉ិល ឡាង អាយុ ៤៧ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 17. Present aged: 47]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៧ ឆ្
Home Village
050804??, Kampong Speu, Thpong, Prambei Mum, Taing
ទីកន្លែងកំណើត
០៥០៨០៤?? ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំប្រាំបីមុំ ភូ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Printing house unit
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពរោងពុម្ព ភ្នំពេញ។
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធនារី
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Yeay At, chief printing house
អ្នកដឹកនាំ
យាយអាត ប្រធានរោងពុម្ព
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឡាង ហៅ ណេន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ឡាង មានប្ដីឈ្មោះ ណម មានកូនចំនួន៣ មាក់ស្រី២ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិតាំងពោរ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ឡាង មានឪពុកឈ្មោះ ញ៉ិល ម្ដាយឈ្មោះ គិន លី មានបងប្អូន៦នាក់ស្រី២ប្រុស៤។ ឡាង ធ្លាប់រៀន នៅសាលាបឋមសិក្សាតាំងពោរត្រឹមត្រឹមថ្នាក់ទី៨ ឪចាស់ឱ ឈប់រៀនសារកាលនោះមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ មានយន្ដហោះទម្លាក់គ្រាប់បែកគ្មានលោកគ្រូបង្រៀន។ នៅឆ្នាំ១៩៧៣ យើងរស់នៅក្នុងតំបន់រំដោយ មានខាងអង្គការ ចុះមកបំពាក់បំប៉នឱ្យកម្លាំងយុវជនយុវនារីពេញវ័យចូលបម្រើចលនាខែ្មរក្រហម។ នៅក្នុងឆ្នាំ ១៩៧៣ ឡាង បានស្ម័គ្រចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ហ៊ាង។ មុនដំបូងអង្គ ការបញ្ជូនឱ្យធ្វើការ នៅក្នុងរោងចក្រស្ការសរនៅក្នុងពៃ្រម្ដុំស្រុក ថ្ពង គេឱ្យយើងទៅកាប់អុសយកមកទុកដើម្បីដុតរំងាស់ស្ការត្នោតឱ្យ ក្លាយទៅជាស្ការសវិញ។ កាលនោមានកម្មករចំនួន៤០នាក់។ នៅឆ្នាំ១៩៧៤ បានផ្លាស់ទៅកនែ្លងចម្ការក្រូច នៅកនែ្លងរោងពុម្ព មានកម្មករប្រហែលជា៤០នាក់ ធ្វើការងារនៅក្នុងពៃ្រដែរ និងមានកម្លាំងយោធាមួយចំនួនធំ កំពង់តែវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមបានឡើងកាន់អំណាច អង្គការ បានជ្រើសរើសកម្មករនៅក្នុងរោងពុម្ពចំនួន១៧នាក់ឱ្យមកធើ្វការនៅភ្នំពេញវិញ។ ឡាង បានទៅដល់ភ្នំពេញ ដំបូងមានជំងឺឈឺអង្គការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១៧ មេសា អស់រយៈពីខែ។ ពេលចេញពីមន្ទីរពេទ្យ អង្គការបញ្ជូនឱ្យទៅ ធ្វើការងារនៅក្រុងតាខ្មៅ ធ្វើការនៅក្នុងរោងពុម្ពគេហៅ ឪមន្ទីរក៥ឱ រោងពុម្ពមានតួនាទី បោះកាស្សែត ទស្សនាវដ្ដី ជាសៀវភៅទង់បដិវត្ដន៍ ហើយមានបោះពុម្ពជាភាសាចិនទៀត មានម៉ាស៊ីនបោះ ពុម្ពធំៗមានម៉ាស៊ីនកាត់ក្រដាស ហើយមានក្រុម និពន្ដសៀវភៅប្រធានរោងពុម្ពឈ្មោះយាយអាត ប្រពន្ធតាខៀវ ហៅតាសុន សេន។ នៅឆ្នាំ១៩៧៧ ឡាង បានមកធ្វើការ បោះពុម្ពនៅម្ដុំផ្សារថ្មី ម្ដុំបុរីកីឡាចល័តពីបីកនែ្លង។ នៅឆ្នាំ១៩៧៩ ឡាង និងកម្មាភិបាលខែ្មរក្រហមបាននាំគ្នារត់ចូល ពៃ្រ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាមចាប់ បានសម្លាប់ចោល តែដោយរស់នៅក្នុងពៃ្រជួបការលំបាកពេកក៏នាំគ្នាបានមួយចំនួនរត់ត្រឡប់មកស្រុកកំណើត វិញ តែបែកប្ដីដែលអង្គការរៀប ឱ្យជំនាន់ខែ្មរក្រហមមិនឃើញមកវិញដល់សព្វថៃ្ងនេះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា