PROMOTING ACCOUNTABILITY
Chhann Chhin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0019
PVI0019
|
|
Name :
ឈ្មោះ :
|
ឆាន់ ឈីន
|
|
Last Name :
នាមត្រកូល :
|
Chhann
|
|
First Name :
នាមខ្លួន :
|
Chhin
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07345
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣១ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
140406?? Prey Veng, Kanh Chreach, Preal, Pothy Pri
១៤០៤០៦?? ខេត្ដពៃ្រវែង ស្រុកកព្រោ្ជÃៈច ឃុំព្រាល ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PVI0019 20050608, Pothi Proeksa, Preal sub-district, Kanh Chreach district, Prey Veng province. Interviewed by Sarin Vireak. Notes: Interviewed with Muong Chhann, 81, father.
ភីវីអាយ០០១៩ ២០០៥០៦០៨, ភូមិពោធិប្រឹក្សា ឃុំព្រាល ស្រុកកព្រោ្ជÃៈច ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ មួង ឆាន់ ភេទប្រុស អាយុ៨១ឆ្នាំ ត្រូវជាឪពុក។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឆាន់ ឈីន ភេទប្រុស អាយុ៣១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ មួង ឆាន់ អាយុ៨១ឆ្នាំ ត្រូវជាឪពុក។ ឈីន មានម្ដាយឈ្មោះ ម៉ៅ លាប មានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិពោធិ៍ប្រឹក្សា ឃុំព្រាល ស្រុក កព្រោ្ជÃៈច ខេត្ដពៃ្រវែង។ ឈីន ធ្លាប់រៀនបានច្រើន តែមិនថា រៀនត្រឹមថ្នាក់ទីប៉ុន្មានទេ បន្ទាប់មកឈប់រៀន មុនកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ ឈីន មិនយូរ ប៉ុន្មាន ឪពុកម្ដាយបានរៀប ចំឱ្យមានគ្រួសារ មានប្រពន្ធឈ្មោះ ស៊ុម ឆាន រហូតមានកូនចំនួន ៣នាក់។ នៅឆ្នាំ ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារ មានសង្គ្រាមកើតឡើងរវាងកម្លាំងចលនាខែ្មរក្រហមនិងទាហានលន់ នល់។ នៅឆ្នាំ១៩៧១ ឈីន បានស្ម័គ្រចូលបម្រើចលនាខែ្មរក្រហម ចោលប្រពន្ធកូន មុនដំបូងអង្គការចាត់ តាំងឱ្យធ្វើជាកងឈ្លប ប្រចាំឃុំព្រាល។ នៅឆ្នាំ១៩៧៣ អង្គការបញ្ជូនទៅធ្វើជា យោធាតំបន់២៤ ភូមិភាគបូព៌ា បន្ទាប់មកទៀតមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ ហើយមានដំណឹងថា ឈីន មានឋានៈជា ប្រធានឪឃឱ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ឈីន បានត្រឡប់មកស្រុកកំណើតវិញ ហើយបាននាំប្រពន្ធកូនឱ្យទៅរស់នៅភ្នំពេញជាមួយ។ តាំងពីចុះយកប្រពន្ធកូនឱ្យរស់នៅជាមួយមិនបានឃើញកូន ឈ្មោះ ឆាន់ ឈីន មកលេងស្រុកកំណើតទៀតទេ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ ទើបឃើញប្រពន្ធ ឈីន ឈ្មោះ ស៊ុម ឆាន ត្រឡប់មកស្រុកកំណើតវិញ ហើយបានប្រាប់ថា នៅឆ្នាំ១៩៧៨ អង្គការចុះមកចាប់ ខ្លួន ឈីន នៅអង្គភាពរទេះភ្លើង តាំងពីថៃ្ងចាប់ខ្លួនមកបាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឆាន់ ឈីន អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨ មកដាក់នៅមន្ទីរស២១។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”