Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0020
PVI0020
Name :
ឈ្មោះ :
តោ ឈុន
Last Name :
នាមត្រកូល :
Tao
First Name :
នាមខ្លួន :
Chhun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09205
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៤២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14?????? Prey Veng, Kampong Leav, Kampong Leav, Vi
១៤?????? ខេត្ដពៃ្រវែង ស្រុកកំពង់លាវ ឃុំកំពង់លាវ ភូ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0020 20050623, Village 8, Kampong Leav sub-district, Kampong leav district, Prey Veng province. Interviewed by Sarin Vireak. Notes: Interviewed with An Siphan, f, 56, younger sister.
ភីវីអាយ០០២០ ២០០៥០៦២៣, ភូមិលេខ៨ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ អន ស៊ីផាន ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
តោ ឈុន ភេទប្រុស អាយុ៤២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អន ស៊ីផាន អាយុ៥៦ឆ្នាំ ត្រូវជាប្អូន ស្រី។ ឈុន មានឪពុកឈ្មោះ តោ អាន ម្ដាយឈ្មោះ ចេស ស៊ុន មានបងប្អូន៨នាក់ ស្រី៥ប្រុស៣ មាន ស្រុកកំណើតនៅភូមិលេខ៨ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្ដពៃ្រវែង។ ឈុន គាត់រៀនសូត្រពូកែណាស់ រៀនពូកែតាំងពីតូច រៀនចប់សាលាបឋមសិក្សាកំពង់លាវ ផ្លាស់មករៀននៅវិទ្យា ល័យខេត្ដពៃ្រវែងទៀត រៀន បានលេខ១ សេ្ទីរតែគ្រប់មុខវិជ្ជា។ ពេលរៀនចប់នៅសាលាវិទ្យាល័យពៃ្រវែង ទៅរៀនបន្ដដល់ភ្នំពេញ ប្រឡង បាក់អង ប្រឡងបាកឌុបជាប់ជាបន្ដបន្ទាប់។ បន្ទាប់មកទៀតបានប្រឡងជាប់ជាគ្រូបង្រៀន ហើយបានចេញ បង្រៀនមុនដំបូងនៅសាលាអនុវិទ្យាល័យពាមរ។ បន្ទាប់មកទៀត បានមកបង្រៀននៅវិទ្យាល័យអង្គដួង ភ្នំពេញវិញ។ កាលនោះ ឈុន បាននាំឪពុកម្ដាយនិងបងប្អូនមួយចំនួនឱ្យមករស់នៅភ្នំពេញ ដូចជាប្អូនស្រីឈ្មោះ ស៊ីផាន រស់នៅជាមួយបងឈ្មោះ ឈុន រហូត។ ពេលនោះ បងឈុន គាត់បានស្រឡាញ់កូនស្រីមន្រ្ដីក្រសួង ផែនការ ជាកុង្សី ប្រពន្ធ ឈុន មានឈ្មោះ ខែក ស៊ីវអាន រស់នៅជាមួយគ្នារហូតបានកូនចំនួនពីរនាក់ ក៏លែង លះគ្នាវិញ។ នៅឆ្នាំ១៩៦៥ ឈុន បានធ្វើជាតំណាងរាស្រ្ដ ជាមួយលោកខៀវ សំផន និងមានអ្នកធំជាច្រើន ផេ្សងទៀត។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើតមានសង្គ្រាម ឈុន លែងបានទៅលេង ស្រុកកំណើតទៀត ហើយរស់នៅធ្វើការងារនៅភ្នំពេញ។ នៅឆ្នាំ១៩៧៣ ឈុន បានរៀបការប្រពន្ធថ្មីឈ្មោះ ជា ស៊ីនួន រហូត ដល់មានកូនចំនួន៤នាក់។ នៅឆ្នាំ១៩៧៤ ឈុន មានការ ពិបាកចិត្ដច្រើន និងមានគំរោងចេញទៅប្រទេស ក្រៅបើតាម គាត់និយាយប្រាប់ថា បងមានផាសស្ព័រហើយចង់ចេញទៅ ក្រៅប្រទេសបាន។ កាលនោះបងឈុន គាត់ឱ្យខ្ញុំមានគ្រួសារហើយ រស់នៅបែកផ្ទះគ្នា។ នៅឆ្នាំ១៩៧៥ យោធាខែ្មរក្រហមបាន វាយចូលទីក្រុងភ្នំពេញ ហើយបានប្រាប់ឱ្យប្រជាជនចេញ ទៅរស់នៅជនបទមួយរយៈពេលសិន ពេលនោះ ស៊ីផាននិងក្រុម គ្រួសារបាន ចាកចេញពីភ្នំពេញសំដៅទៅខេត្ដពៃ្រវែង តែប្ដី ស៊ីផាន ថាមិនទៅទេ ទៅស្រុកបងនៅខេត្ដតាកែវវិញ ពេលធ្វើ ដំណើរតាមផ្លូវជាតិលេខ២ ស្រាប់តែឃើញបងឈ្មោះ ឈុន និងក្រុមគ្រួសារធ្វើដំណើរទៅដែរ បងឈុន មាន មនុស្សស្គាល់ច្រើន ព្រោះគាត់ជាតំណាងរាស្រ្ដ គាត់យកក្រមាបាំងមុខ ពេលនោះ ស៊ីផាន និងក្រុមគ្រួសារនាំ គ្នាធ្វើដំណើរទៅដល់ភូមិកំណើតនៅ ភូមិចំបក់ ខេត្ដតាកែវ។ កាលនោះសំណាងល្អ ប្ដី ស៊ីផាន បានស្គាល់មិត្ដភក្ដិ តាំងពីនៅតូចៗដល់ពេលសម័យខែ្មរក្រហម មិត្ដភក្ដិប្ដីបានធ្វើធំមានឋានៈសេ្មីប្រធានតំបន់ មិត្ដភក្ដិជួយលាក់ បាំង រហូតមិនឱ្យពីយកធ្វើបាបទេ។ នៅឆ្នាំ១៩៧៦ អង្គការបាន ផែនការជម្លៀសប្រជាជនមួយចំនួនឱ្យទៅរស់នៅខេត្ដ បាត់ដំបង ល្បីថា មានស្រូវអង្ការច្រើន មានជីវភាពធូរធារ។ ពេលនោះក្រុម គ្រួសារ ឈុន និងបងប្អូនឪពុក ម្ដាយបានសមេ្រចចិត្ដទៅរស់នៅ ខេត្ដបាត់ដំបងស្រុកស៊ីសុផុន។ ពេលទៅដល់មិនបានប៉ុន្មានខែផង មានគេស្គាល់ បងឈុន ទៀតហើយមានគេមកហៅទៅសួរនាំ ហើយឱ្យត្រឡប់មកផ្ទះវិញ។ ឈុន បានចុះធ្វើការងារស្រែចម្ការ ជាមួយប្រជាជនចាស់ថ្មីជាធម្មតា មានថៃ្ងមួយស្រាប់តែមានយោធា មកហៅទៅរៀនសូត្រម្ដងទៀត ហើយយក ទាំងប្រពន្ធកូននិងឪពុក ទៅជាមួយផង អត់តែឈ្មោះ ស៊ីផាន រស់នៅបែកផ្ទះជាមួយប្ដីអង្គ ការមិនបានហៅទៅទេ បងឈុន និងក្រុមគ្រួសារអង្គការហៅទៅ លើកនេះមិនឃើញត្រឡប់មកវិញសោះបាត់ដំណឹងរហូតមកដល់ពេល នេះ។ បើតាមប្រវត្ដិរូបឈ្មោះ តោ ឈុន អង្គការ ចាប់ខ្លួននៅឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរស២១ទួល សែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា