Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0024
PVI0024
Name :
ឈ្មោះ :
ចេង
Last Name :
នាមត្រកូល :
Cheng
Other Name :
ឈ្មោះផ្សេង :
Yeng
យ៉េង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01234
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៣៩។
Home Village :
ភូមិកំណើត/ទីលំនៅ :
14010913, Prey Veng, Ba Phnom, Theay, Toap Sdech
១៤០១០៩១៣, ខេត្ដពៃ្រវែង ស្រុកបាភ្នំ ឃុំធាយ ភូមិទ័ពស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រុក បាភ្នំ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» តំបន់២៤។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
A chief of Ba Phnom district.
ជាគណៈស្រុកបាភ្នំ។
Superiors :
ថ្នាក់លើ :
សោ ភឹម, ឈូក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0024 20050625, Toap Sdech village, Batheay sub-district, Ba Phnom district, Prey Veng province. Interviewed by Phann Sochea. Notes: Interviewed with Ou Nhoar, f, 53, younger sister, and Ou Un, f, 60, younger sister.
ភីវីអាយ០០២៤ ២០០៥០៦២៥, ភូមិទ័ពសេ្តច ឃុំធាយ ស្រុកបាភ្នំ ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ូ ញ័រ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាប្អូនស្រី និង អ៊ូ អ៊ុន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជា ប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ចេង ហៅ យ៉េង ភេទប្រុសកើតឆ្នាំ១៩៣៩ បាត់ខ្លួន។ ជួបជាមួយឈ្មោះអ៊ូ ញ៉រ អាយុ៥៣ឆ្នាំ និងឈ្មោះ អ៊ូ អ៊ុន អាយុ ៦០ឆ្នាំ ត្រូវជាប្អូនស្រី។ ចេង មានឪពុកឈ្មោះ អ៊ូ ជុំ ម្ដាយឈ្មោះ យ៉ង មានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិទ័ពសេ្ដច ឃុំធាយ ស្រុកបាភ្នំ ខេត្ដពៃ្រវែង។ ចេង ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សាទ័ពសេ្ដចចប់ បានរៀនបន្ដនៅវិទ្យាល័យកំពង់ចាម រួមបានទៅប្រឡងឌីប្លូមនៅភ្នំពេញ។ រួចរៀនបន្ដត្រឹម ថ្នាក់ទី៣ឪទំនើបឱ។ ចេង បានប្រឡងចូលធ្វើជាក្រូបង្រៀនជាប់ ពេលចេញបង្រៀនដំបូង បង្រៀនកូនសិស្ស បឋមសិក្សាកន្ទួត ខាងត្បូងភ្នំពេញបានរយៈពេលមួយឆ្នាំ។ នៅឆ្នាំ១៩៦៩ ចេង បានរៀបការប្រពន្ធឈ្មោះ រ៉េត។ នៅឆ្នាំ១៩៧០ កើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ចេង និងប្រពន្ធត្រឡប់មក រស់នៅស្រុកកំណើត វិញ ព្រោះសាលារៀនមួយចំនួនត្រូវបាន បិទទ្វារ។ ចេង បានមកធ្វើស្រែចម្ការនៅស្រុកកំណើត ពេលនោះមាន យន្ដហោះទម្លាក់គ្រាប់បែកខ្លាំងពេក ធ្វើឱ្យគាត់មាន កំហឹងឈឺចាប់។ នៅឆ្នាំ១៩៧០ ហ្នឹងដដែល ចេង បាន ស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម ព្រោះខឹងនិងទាហានលន់ នល់ ទម្លាក់គ្រាប់បែក កាលនោះមានកងទ័ពយួន ចូលពេញភូមិមានទាំង យួនធីវគី មានទាំងយួនយៀកកុង។ ចេង មានវ័យប្រហែល ជាអាយុ៤០ឆ្នាំហើយ គាត់ បានចុះចោលប្រពន្ធគាត់ឱ្យរស់នៅក្នុងភូមិជាមួយឪពុកម្ដាយបងប្អូន យូរៗម្ដងបានឃើញ ចេង មកលេងស្រុក កំណើត តាមមើលគាត់ជាអ្នកចលនាឃោសនា គាត់មិនមែនធ្វើជាទាហានឡើងវាយតាមសមរភូមិអីទេ។ នៅ ចន្លោះឆ្នាំ១៩៧២ បានដឹងថា ចេង បានឡើងជាអនុលេខាស្រុកបាភ្នំ នៅតំបន់២៤ ភូមិភាគបូព៌ា។ នៅឆ្នាំ ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច ចេង បានឡើងធ្វើជាលេខាស្រុកបាភ្នំ ហើយបានយកប្រពន្ធ កូនឱ្យទៅរស់នៅជាមួយគ្នា កាលនោះមាន ឈ្មោះ ឈូក ជាគណៈតំបន់២៤។ នៅឆ្នាំ១៩៧៧៧៨ មានរឿង រំជើបរំជួលជាច្រើន ខាងភូមិភាគនិរតីមកធ្វើសង្គ្រាមវាយ ជាមួយពួកបូព៌ា ពេលនោះខាងភូមិភាគនិរតីឈ្នះ ហើយដើរប្រកាស ថា បើបងប្អូនទម្លាក់អាវុធចុះអង្គការទុកជីវិតឱ្យ ពេលនោះមានចូល សារភាពជាច្រើន តែមិន ជាអង្គការយកទៅណាទេ បាត់ឈឹង ទាំងអស់។ ពេលនោះ បងឈ្មោះ ចេង ហៅ យ៉េង អង្គការយក ទៅលុតដំ នៅស្រុកពាមជរ ប្រពន្ធកូនត្រឡប់ទៅនៅជាមួយឪពុក ម្ដាយវិញ។ នៅឆ្នាំ១៩៧៩ មានដំណឹងថា ចេង ហៅ យ៉េង ខាងរដ្ឋាភិបាលតាមចាប់ខ្លួន ក៏រត់គេចចូលពៃ្របាត់រហូតមកដល់សព្វ ថៃ្ងនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា