Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0028
PVI0028
Name :
ឈ្មោះ :
ញ៉ែម ឈឿន
Last Name :
នាមត្រកូល :
Nhem
First Name :
នាមខ្លួន :
Chhoeun
Other Name :
ឈ្មោះផ្សេង :
Nhem Samngatt
ញ៉ែម សម្ងាត់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I10474
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14020406, Prey Veng, Kamchay Mear, Kra Bao, Kanlen
១៤០២០៤០៦, ខេត្ដពៃ្រវែង ស្រុកកំចាយមារ ឃុំក្របៅ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0028 20050622, Kanleng Chreou village, Kra Bao sub-district, Kamcheay Mear district, Prey Veng province. Interviewed by Phann Sochea. Notes: Chen Yen,f,57,wife.
ភីវីអាយ០០២៨ ២០០៥០៦២២, ភូមិកនែ្លងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា។ កំណត់សម្គាល់ៈ ជួបជាមួយ ចិន យ៉ែន ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជា ប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
ញ៉ែម ឈឿន ហៅ សម្ងាត់ ភេទប្រុស អាយុ៣៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចិន យ៉ែន អាយុ៥៧ ឆ្នាំ ត្រូវជាប្រពន្ធ។ ឈឿន មានឪពុកឈ្មោះ ញ៉ែម ម្ដាយឈ្មោះ អុង យីវ មានបងប្អូន២នាក់ មានស្រុក កំណើតនៅភូមិកនែ្លងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្ដពៃ្រវែង។ ឈឿន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ ទី១០ឪចាស់ឱ ឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត ក៏សមេ្រចចិត្ដនៅផ្ទះជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ បន្ទាប់មកទៀត ឈឿន បានរៀបការប្រពន្ធឈ្មោះ ឆោម យ៉ែន រស់នៅក្នុងភូមិជាមួយគ្នាប្រកបមុន របរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៦០ជាង ឈឿន បានចូលជាចលនាសម្ងាត់តាំងពី ជំនាន់សង្គមរាស្រ្ដនិយម បន្ទាប់មកត្រូវបានរាជការចាប់ខ្លួនដាក់គុក នៅសាលាឃុំក្របៅបានជាងមួយក៏រត់រួចចូលពៃ្រតស៊ូជាមួយ
ក្រុមខែ្មរ ក្រហម។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន សង្គ្រាម ផ្លាស់មករបបលោកលន់ នល់ វិញ។ ពេលនោះ ឈឿន បានចេញមុនមាត់មកស្រុកកំណើតជួបប្រពន្ធ កូនហើយបានដឹងថា ឈឿន បានចូលធ្វើជាយោធាខែ្មរក្រហមនៅតំបន់២៤ ភូមិភាគបូព៌ា ដែលមានប្រធាន ឈ្មោះសោ ភឹម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ឈឿន មានឋានៈជាប្រធាន យោធាកាន់វរសេនាធំនៅក្នុងកងពលទី២ ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៦ ឈឿន មានឋានៈជាស្នងការវរសេ នាធំ នៅក្នុងកងពល២៩០ ប្រចាំការនៅអ្នកលឿង។ នៅឆ្នាំ១៩៧៦ ឈឿន អង្គការចាប់ខ្លួន ព្រមទាំងកូន ប្រុសម្នាក់ក៏ត្រូវអង្គការ ចាប់ខ្លួនដែរ។ ក្រោយពីចាប់ប្ដី យ៉ែន បានត្រឡប់មកស្រុកកំណើត វិញ រស់នៅជាមួយ ប្រជាជនធ្វើស្រែចម្ការលើកទំនប់ជីកប្រឡាយ ហូបបាយរួមតាមសហករណ៍។ បើតាមប្រវត្ដិរូប ញ៉ែម ឈឿន ហៅ សម្ងាត់ ជាប្រធានស្នងការវរសេនាធំកងពល២៩០ ត្រូវបានអង្គការចាប់ខ្លួនឆ្នាំ១៩៧៦។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា