Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0057
KHI0057
Name :
ឈ្មោះ :
នៃ សឿន
Last Name :
នាមត្រកូល :
Ney
First Name :
នាមខ្លួន :
Soeun
Other Name :
ឈ្មោះផ្សេង :
Min
មីន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06664
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 56]
«បច្ចុប្បន្នអាយុ៥៦ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04070105, Kampong Chhnang, Sumaki Meanchey, Chhean
០៤០៧០១០៥ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំឈា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office 26.
មន្ទីរ២៦
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Worker of printing house.
កម្មកររោងពុម្ព
Superiors :
ថ្នាក់លើ :
ហ៊ូ នឹម,យុន យ៉ាត។
Associates :
អ្នកពាក់ព័ន្ធ :
Soeung, chief of village. Soeun, bodyguard of Von Vet.
សឿង ប្រធានភូមិ, សឿន អង្គរក្សវ៉ន វ៉េត
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0057 20050517, Sre Russey village, Chhean Leung sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with the biogarphy owner.
ខេអេកអាយ០០៥៧ ២០០៥០៥១៧ ភូមិស្រែឫស្សី ឃុំ ឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាស ដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
នៃ សឿន ហៅ មីន ភេទស្រី អាយុ៥៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សឿន មានឪពុកឈ្មោះ អ៊ុង ឡឹង ម្ដាយ ឈ្មោះ ជួន ស៊ុន មានបងប្អូន៧នាក់ មានស្រុកកំណើតនៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ សឿន ធ្លាប់រៀន សូត្របាបបន្ដិចបន្ដួចហើយឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានចលនា ខែ្មរក្រហមចូលមកឃោសនាក្នុងភូមិ ណាមួយបានឮសមេ្ដចសីហនុ ប្រកាសពីក្រុងប៉េកាំងប្រទេសចិនឱ្យកូនចៅ ចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ រំដោះឱ្យរួចផុតពីរបបសក្ដិភូមិនាយទុន។ នៅឆ្នាំ១៩ ៧០ សឿន បានស្ម័គ្រចិត្ដ ចូលបម្រើចលនាបដិវត្ដតាមរយៈឈ្មោះ សឿង។ ពេលសឿន ចូលមុនដំបូងអង្គការបានបញ្ជូនឱ្យទៅ ច្រកសេ្ដច បានជួបនិងប្រពន្ធហ៊ូ នឹម ប្រពន្ធហ៊ូ យន់ នៅក្នុងពៃ្រដើម្បីធ្វើចលនាតស៊ូរំដោះជាតិ។ កាលនោះប្រពន្ធហ៊ូ នឹម ហ៊ូ យន់ សឿន ចូលខាងសិល្បៈដើរលេងសិល្បៈនៅក្នុង តំបន់រំដោះចេ្រÃៈងក្នុងន័យឃោសនា។ សឿន មានបងប្អូនស្រីពីរនាក់ផេ្សងទៀតក៏ចូលធ្វើជាយោធាខែ្មរ ក្រហមបាត់រហូតមកដល់ពេលនេះ នៅក្នុងសម័យខែ្មរក្រហម យើងរស់នៅក្នុងតំបន់រំដោះបើយើងមិនស្ម័គ្រចិត្ដក៏ពិបាករស់នៅដែរ អាចអង្គការចោទយើងចូលដៃជើងជាមួយ ទាហានលន់ នល់ អាចយកយើងនៅសម្លាប់បានដូចជាឈ្មោះ ស៊ាង ខាងក្រុមខែ្មរក្រហមយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧២ សឿន ត្រូវបានអង្គការឱ្យមានគ្រួសារឈ្មោះ ខៀវ វែន ជាអ្នកតស៊ូក្នុងពៃ្រដូចគ្នា តែគាត់ មានឋានៈធំ ហើយគាត់មានអាយុបងរហូតទៅ១២ឆ្នាំ។ ប្ដី សឿន ជាអ្នកចេះដឹងច្រើន អង្គការចាត់ទុកជាបញ្ញា ជន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សឿន និងប្ដីបានមក ធ្វើការងារនៅភ្នំពេញ អង្គ ការចាត់តាំងឱ្យធ្វើការងារនៅក្នុង ក្រសួងឃោនាការ។ សឿន ជាអ្នកធ្វើការងារនៅក្នុងរោង ពុម្ពឪក២៦ឱ ហើយ ប្ដីឈ្មោះ ខៀវ វែន ហៅ ពិស ជាប្រធានរោងពុម្ពនិងជាអ្នកសរសេរអត្ថបទចុះទស្សនាវដ្ដី។ កាលនោះអ្នកស្រី យុន យ៉ាត ជារដ្ឋមន្រ្ដីក្រសួងឃោសនាការហើយ គាត់ជាអ្នកសរសេរអន្ថបទទស្សនាវដ្ដីនិងការសែតនិងសៀវភៅ ផេ្សងៗទៀត ហើយមានកាសែតឈ្មោះថាឪកាសែតប្រជាជនឱ។ យ៉ាត គាគ់ត្រូវជាប្រពន្ធលោក សុន សេន ដែលជារដ្ឋមន្រ្ដីក្រសួង ការពារជាតិ។ សឿន បានធ្វើការងារនៅក្នុងរោងពុម្ពរហូតបាន ដឹងថា កាលនោះមាន ម៉ាស៊ីនធំៗនិងអូតូម៉ាទិច តាំងពីប្រដាប់កិប ឡើងសុទ្ធតែនាំចូលមកពីប្រទេសក្រៅ។ នៅឆ្នាំ១៩៧៩ សឿន មាន កូនចំនួនបីនាក់ ពេលកងទ័ពវៀតណាមវាយចូលម កដល់បានរត់បែកប្ដីនិងកូនម្នាក់បាត់ខ្លួនរហូតមកដល់ពេលនេះ។ សឿន បានរត់ចូលពៃ្រមួយរយៈពេលខ្លីក៏រត់ត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She witnessed people being arrested to kill.
គាត់បានឃើញគេចាប់ប្រជាជនយកទៅសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា