PROMOTING ACCOUNTABILITY
Prum Ut
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0058
KHI0058
|
|
Name :
ឈ្មោះ :
|
ព្រំ អ៊ុត
|
|
Last Name :
នាមត្រកូល :
|
Prum
|
|
First Name :
នាមខ្លួន :
|
Ut
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01500
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged 12, Present aged: 42]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ។ បច្ចុប្បន្នអាយុ៤២ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070412, Kampong Chhnang, Sumaki Meanchey, Peam,
០៤០៧០៤១២ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំពា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975?????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Office P-6
មន្ទីរព៦
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Khorn, chief of group.
ឃន ប្រធានក្រុម
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0058 20040523, Serei Vong village, Peam sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០៥៨ ២០០៤០៥២៣ ភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ព្រុំ អ៊ុត ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អ៊ុត មានប្រពន្ធឈ្មោះ ជឿន មានកូនចំនួន៦នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិសេរឿវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ អ៊ុត មានឪពុកឈ្មោះ គិច ម្ដាយឈ្មោះ យ៉ាន មានបងប្អូន៤នាក់។ អ៊ុត តាំងពីតូចដល់ធំដឹងក្ដីមិនបានចូល រៀនតាម សាលាទេ ឪពុកម្ដាយឱ្យទៅនៅវត្ដជាមួយលោកសង្ឃ ក្រែងបានរៀនសូត្រខ្លះៗរៀនបានបន្ដិចបន្ដួច ព្រោះ ប្រទេស ជាតិកើតមានសង្គ្រាមនៅឆ្នាំ១៩៧០ លោកសង្ឃសឹកអស់ក៏មក នៅផ្ទះវិញជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យចូលទៅ ក្នុងកងកុមារមានគ្នា ប្រហែលជា៦០នាក់ មានកុមារានិងកុមារី ពេលនោះអង្គការបានចាត់តាំងដើរកាប់ទន្រ្ទានខែត្រដើម្បីធ្វើជីដាក់ ស្រែនិងបន្ទាប់មកទៀតអង្គការចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយ
នៅក្នុងកងចល័តបែកចេញពីឪពុកម្ដាយនិងគ្មាន អាហារ ហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៦ អង្គការជ្រើសរើសកុមារា កុមារីមួយចំនួនឱ្យមកធ្វើការនៅក្នុងកង ចល័តក្នុងតំបន់៣១ ខេត្ដកំពង់ឆ្នាំង។ អ៊ុត និងមនុស្សនៅក្នុងចល័តរាប់រយនាក់បាន នាំគ្នាលើកទំនប់ជីកប្រឡាយ ហៅថាឪទំនប់ទួលអំពិលខាងកើត ខេត្ដកំពង់ឆ្នាំងឱ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបាន ចុះទៅជ្រើសរើស កុមារាកុមារីជាច្រើនឱ្យឡើងឡានមកធ្វើការ ងារនៅភ្នំពេញ ដោយមិនបានប្រាប់ឪពុកម្ដាយឱ្យបានដឹងមុនទេ។ អ៊ុត បានមកដល់ភ្នំពេញ ស្នាក់នៅម្ដុំវត្ដភ្នំ បន្ទាប់មកអង្គការ បានបែងចែកកម្លាំងឱ្យទៅធ្វើការងារនៅកនែ្លងផេ្សង គ្នា អ៊ុត បានធ្វើការនៅក្នុងមន្ទីរពេទ្យ៦មករា។ ដោយសារ អ៊ុត មិនចេះអក្សរ មុនដំបូងអង្គការចាត់តាំងឱ្យ យកបាយទឹកឱ្យអ្នកជំងឺ កាលនោះស្គាល់បានត្រឹមប្រធានអាគារលេខ១១ឈ្មោះ ឃន ភេទស្រីមកពីខាងភូមិភាគ និរតី។ កាលនោះមានអ្នកជំងឺកេ្មងៗជា យោធាត្រូវរបួសដាច់ដៃដាច់ជើង មានរបួសធ្ងន់របួសស្រាល ជាច្រើនរយ នាក់ ដោយសារតែធ្វើសង្គ្រាមជាមួយប្រទេស វៀតណាមណាម។ នៅឆ្នាំ១៩៧៩ អ៊ុត បានរត់ជាមួយកម្មាភិ បាលខែ្មរក្រហមចូលពៃ្របានមួយរយៈពេលខ្លីក៏រត់ត្រឡប់មក ស្រុកកំណើតវិញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”