Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0051
KHI0051
Name :
ឈ្មោះ :
នុន ធួក
Last Name :
នាមត្រកូល :
Nun
First Name :
នាមខ្លួន :
Tuok
Other Name :
ឈ្មោះផ្សេង :
Ron
រ៉ុន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01426
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 42]
«បច្ចុប្បន្នអាយុ៤២ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04080306, Kampong Chhnang, Tuk Phos, Chaong Maong,
០៤០៨០៣០៦ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំចោងម៉ោង ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the revolution.
គេបង្ខុំឱ្យចូលបដិវត្ដន៍
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff of 6 Makara hospital.
ពេទ្យនៅមន្ទីរពេទ្យ៦មករា
Superiors :
ថ្នាក់លើ :
Kem, chief of district.
កែម គណៈស្រុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0051 20050520, Svay Chek village, Chaong Maong sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Ra chhayrann. Interviewed with the biography owner.
ខេអេកអាយ០០៥១ ២០០៥០៥២០ ភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ រ៉ា ឆៃរ៉ាន់។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
នុន ធួក ហៅ រ៉ុន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ធួក មានប្ដីឈ្មោះ មឿង មានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ ធួក មានឪពុកឈ្មោះ មុំ សំ ម្ដាយឈ្មោះ អួន ថាប់ មានបងប្អូន៨នាក់។ ធួក កាលពីតូចមិនបានចូលរៀនសូត្រ ទេ នៅផ្ទះជួយធ្វើការងារស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គ ការបានបំបែកឱ្យ ចេញពីឪពុកម្ដាយឱ្យរស់នៅក្នុងមណ្គលអង្គភាពកុមារ អង្គការ ចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយ និងឱ្យរៀនសូត្រអកក្សរមួយ ថៃ្ងមួយម៉ោងនៅក្រោមដើមឈើ តែការរៀនសូត្រនោះមិនចេះទេ ព្រោះការងារ ច្រើននិងគ្មានអាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅភ្នំពេញ បែកចេញពី ឪពុកម្ដាយកាន់តែឆ្ងាយ កាលនោះមិនចង់ទៅទេ តែអង្គការ ជាអ្នកជ្រើសរើសយកតែកូនអ្នកមូលដ្ឋានចាស់។ ធួក និងយុវនារីជាច្រើនផេ្សងទៀត បានធ្វើដំណើរមកដល់ខេត្ដកំពង់ឆ្នាំង សម្រាកបានបីថៃ្ង អង្គការហៅឡើង ឡានមកភ្នំពេញ កាលនោះមិនដែលស្គាល់ភ្នំពេញ ទាល់តែសោះឮតែគេនិយាយ។ ធួក បានមកដល់ភ្នំពេញ ស្នាក់នៅម្ដុំវត្ដភ្នំ បន្ទាប់មកអង្គការ ចាត់តាំងឱ្យមកធ្វើការងារនៅមន្ទីរពេទ្យ៦មករា។ ធួក មិនចេះ អក្សរខែ្មរ សោះមិនអាចមើលថ្នាំពេទ្យជាអក្សរខែ្មរបានទេ អង្គការបានចាត់តាំងឱ្យចូលរៀនអក្សរនិងរៀនចាក់ថ្នាំផង អង្គ ការបានបង្រៀនឱ្យចាក់ថ្នាំនិងចេះរុំរបួស។ កាលនោះមានជន ជាតិចិន ជួយធ្វើការងារនៅក្នុងមន្ទីរពេទ្យនិងជួយ បង្រៀន បចេ្ចកទេសពេទ្យ។ ធួក ជាបុគ្គលិកមន្ទីរពេទ្យ៦មករា កាលនោះមានអាហារហូបចុកគ្រប់គ្រាន់និងជួន កាលពេលយប់មាន ខ្សែភាពយន្ដមើលនិងមានការសមែ្ដងសិល្បៈនិងធ្លាប់បានជួប
លោកអៀង សារី និងលោក ប៉ុល ពត។ នៅក្នុងសម័យខែ្មរ ក្រហមខ្លាចតែម្យ៉ាងយើងមានកំហុសត្រូវអង្គការចាប់ខ្លួន។ នៅឆ្នាំ១៩៧៨ ធួក បានព្យាបាលឱ្យយោធារបួសមកពីព្រំដែន វៀតណាមយ៉ាងច្រើនមែនទែន ខ្លះត្រូវកាត់ដៃកាត់ជើងនិងមានខ្លះក៏ ស្លាប់ដោយសារសង្គ្រាម។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលជិតមកដល់ភ្នំពេញ អង្គការបាន បញ្ជាឱ្យក្រុម បុគ្គលិកមន្ទីរពេទ្យដឹកជញ្ជូនអ្នកជំងឺដែលមានរបួសទាំងអស់ឱ្យឡើងរថភ្លើងសំដៅទៅខេត្ដបាត់ដំបង។ ធួក បានទៅ ដល់ខេត្ដបាត់ដំបង សភាពការណ៍មិនស្រួលក្រុមគ្រូពេទ្យទុកអ្នក ជំងឺចោលរត់យករួចខ្លួន។ ធួក បាន រត់ទៅដល់ស្រុកសំឡូត ហើយរស់នៅក្នុងពៃ្របានរយៈបីខែពិបាកពេក ឃើញតែមនុស្ស អត់អាហារនិងឈឺចាញ់ ស្លាប់ជាបន្ដបន្ទាប់ក៏សមេ្រចចិត្ដរកផ្លូវ រត់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា