Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0039
PVI0039
Name :
ឈ្មោះ :
កែវ វៃ
Last Name :
នាមត្រកូល :
Kao
First Name :
នាមខ្លួន :
Vai
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08732
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៤ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
140104?? Prey Veng, Ba Phnom, Speu«K», Kalie
១៤០១០៤?? ពៃ្រវែង បាភ្នំ ស្ពឺឪកឱ កាឡី
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0039 20050624, Kalei village, Speu«K» sub-district, Ba Phnom district, Prey Veng province. Interviewed by Sok Vannak. Notes: Interviewed with Kao Nan,f,54,older sister.
ភីវីអាយ០០៣៩ ២០០៥០៦២៤, ភូមិកាឡី ឃុំស្ពឺឪកឱស្រុក បាភ្នំ ខេត្តពៃ្រវែង។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ កែវ ណាន ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
កែវ វៃ ហៅ វ៉ាត ភេទប្រុស អាយុ២៤ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ កែវ ណាន អាយុ៥៤ឆ្នាំត្រូវជា បងស្រី។ វៃ មានឪពុកឈ្មោះ កែវ វ៉ន ម្ដាយឈ្មោះ ខេង រិន មានបងប្អូន១២នាក់ ស្រី៦ប្រុស៦ មាន ស្រុកកំណើតនៅភូមិកាឡី ឃុំស្ពឺឪកឱ ស្រុក បាភ្នំ ខេត្ដពៃ្រវែង។ វៃ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាបឋមសិក្សាកាឡី ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ ណាមួយប្រទេសជាកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាមរវាង កម្លាំងចលនាខែ្មរក្រហមនៅក្នុងពៃ្រជាមួយខាង រដ្ឋាភិបាល លោកលន់ នល់។ នៅឆ្នាំ១៩៧០ វៃ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមនៅតំបន់២០ ភូមិ ភាគបូព៌ា។ ពេល វៃ ចូលទៅមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ កាលនោះសង្គ្រាមជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានឃើញប្អូនឈ្មោះ វៃ ហៅ វ៉ាត មកលេងស្រុកកំណើតម្ដងបានជួបឪពុកម្ដាយបងប្អូន ហើយសម្រាកបានតែមួយយប់ទេ ប្រញាប់ទៅអង្គ ភាពវិញ នៅក្នុងកងពល១៧០។ នៅឆ្នាំ១៩៧៧ មានព្រឹត្ដិការណ៍ជា ច្រើនកើតមានឡើងនៅភូមិភាគបូព៌ា ដូចជាគណៈស្រុក គណៈតំបន់មួយចំនួនត្រូវអង្គការចាប់យកទៅបាត់អស់។ នៅឆ្នាំ១៩៧៨ កម្មាភិបាលភូមិ ភាគនិរតីចុះមកគ្រប់គ្រងភូមិភាគ បូព៌ាវិញ ពេលនោះប្រជាជនរស់នៅភូមិភាគបូព៌ាមួយចំនួនធំត្រូវ អង្គការ ជម្លៀសចេញពីភូមិឱ្យទៅរស់នៅខាងភូមិភាគពាយ័ព្យវិញ ដោយសារតែមានសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ ពេលប្រទេសជាតិបានរួចផុតពីរបបខែ្មរក្រហម ក៏មិនឃើញប្អូនឈ្មោះ កែវ វៃ ហៅ វ៉ាត ត្រឡប់មកផ្ទះវិញទេ បានឈឹងរហូត។ បើតាមប្រវត្ដិរូប កែវ វៃ ហៅ វ៉ាត អង្គការចាប់ខ្លួននៅក្នុងកងពល ១៧០នៅឆ្នាំ១៩៧៧ យកមកដាក់នៅមន្ទីរស២១ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា