PROMOTING ACCOUNTABILITY
Sorn Duch
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0055
KHI0055
|
|
Name :
ឈ្មោះ :
|
ស៊ន ឌុច
|
|
Last Name :
នាមត្រកូល :
|
Sorn
|
|
First Name :
នាមខ្លួន :
|
Duch
|
|
Other Name :
ឈ្មោះផ្សេង :
|
Roeun
រឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I006659
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 52]
«បច្ចុប្បន្នអាយុ៥២ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070409, Kampong Chhnang, Sumaki Meanchey, Peam,
០៤០៧០៤០៩ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំពា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ក្រសួងពត៌មាន ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Worker of priting house.
កម្មករនៅរោងពុម្ព
|
|
Superiors :
ថ្នាក់លើ :
|
យុន យ៉ាត
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Hong, chief of office
ហុង ប្រធានមន្ទីរ,
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0055 20050523, Kraing Kantol village, Peam sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០៥៥ ២០០៥០៥២៣ ភូមិក្រាំងកនេ្ទាល ឃុំ ពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ន ឌុច ហៅ រឿន ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឌុច មានប្រពន្ធឈ្មោះ មឿន មានកូន ចំនួន៨នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិក្រាំងកេន្រ្ទាល ឃុំពាម ស្រុក សាមគ្គីមានជ័យ ខេត្ដ កំពង់ឆ្នាំង។ ឌុច មានឪពុកឈ្មោះ ស៊ន ម្ដាយឈ្មោះ ប៉ិច មានបងប្អូន៦នាក់។ ឌុច ធ្លាប់បានរៀនសូត្របាន ត្រឹមថ្នាក់ទី១១ឪចាស់ឱ ពេលឈប់រៀនមកបួសជាព្រះសង្ឃ បានពីរវស្សា សឹកមកវិញដោយសារប្រទេសជាតិ កើតមានសង្គ្រាម។ ក្រោយពីកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ មានយន្ដហោះខាងទាហានលន់ នល់ មក ទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនមានការឈឺចាប់យ៉ាងខ្លាំង។ នៅឆ្នាំ១៩៧៣ ឌុច បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម។ ឌុច ដំបូងអង្គការបញ្ជូនទៅឱ្យទៅធ្វើការងារនៅក្នុងមន្ទីរភូមិភាគ ពិសេសដែលមានប្រធានមន្ទីរ ឈ្មោះ ហុង។ កាលនោះមន្ទីរមាននៅ ក្នុងពៃ្រនិងផ្ដូទីតាំងចល័តជាច្រើនកនែ្លង។ នៅមន្ទីរកាលនោះ មានការងារ ដូចជាដាំបនែ្ល ដូចជាល្ហុង ដំឡូងមី និងមានបនែ្លជា ច្រើនមុខទៀតសម្រាប់ផ្ដល់យោធាខែ្មរក្រហមនៅសមរភូមិមុខ ដែលជាប់ដវៃាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ នៅពេលយោធាខែ្មរក្រហមបានវាយចូលដល់ទី ក្រុងភ្នំពេញ ពេលនោះ ឌុច និងយុវជននៅក្នុងមន្ទីរភូមិភាគពិសេសមួយ ចំនួនមិនបានចូលដល់ទីក្រុងភ្នំពេញទេ។ នៅពេលប្រជាជន ជម្លៀសទីក្រុងអស់ បាន ឌុច ចូលទៅដល់ទីក្រុងភ្នំពេញហើយ បានស្នាក់នៅម្ដុំពោធិចិនតុង។ បន្ទាប់មកទៀត អង្គការបានបញ្ជូនឱ្យមកធ្វើការងារនៅក្នុងក្រសួងពត៌មាន ដែលមានប្រធានឈ្មោះ យុន យ៉ាត ត្រូវជាប្រពន្ធលោកសុន សេន បានឱ្យទៅរៀនបចេ្ចកទេសថតរូបនិងលាងហ្វីល ពេលចេះហើយ អង្គការចាត់ តាំងចុះទៅតាមខេត្ដមួយចំនួនដូចជាខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិសាត់ ទៅថតរូប ប្រជាជនកំពង់ធ្វើ ស្រែឬកំពង់ដែលលើកទំនប់ជីកប្រឡាយ ដើម្បីយកមកចុះផ្សាយ តាមទស្សនាវដ្ដី។ ឌុច បានមកធ្វើការងារជា អ្នកថតប្រចាំ ទស្សនាវដ្ដីនិងបោះពុម្ពនៅម្ដុំវត្ដព្រះពុទ្ធ កនែ្លងរោងកុនណុប បូផាន់។ នៅជំនាន់ខែ្មរក្រហមកម្មាភិ បាលមានឋានៈធំៗ មួយចំនួនត្រូវអង្គការចាប់យកទៅវាយចោលដូចជាប្រធានឈ្មោះ សឿន។ នៅជំនាន់ខែ្មរ ក្រហមមានអ្នកថតរូប មានអ្នកថតកុន ជាច្រើនក្រុមចាំថតរូបនៅពេលមានការប្រជុំធំៗ តែ ឌុច មិនសូវបាន ចូលថតរូបក្នុងពិធីធំៗ ដូចជាលោក ប៉ុល ពត លោកនួន ជា លោកអៀង សារី លោកខៀវ សំផន មានក្រុម មួយផេ្សង ទៀតចាំថតរូបនិងថតជាភាពយន្ដឯកសារ។ ឌុច បានដឹងថា លោកខៀវ សំផន គណៈប្រធានរដ្ឋ លោកសុន សេន អគ្គបញ្ជាការ កងទ័ព លោកអៀង សារី រដ្ឋមន្រ្ដីក្រសួងការបទេស អ្នកស្រីយុន យ៉ាត កាន់ ក្រសួងពត៌មាន ក្រោយពីបាត់ខ្លួនលោកហ៊ូ នឹម ហ៊ូ យន់ លោកប៉ុល ពត ទទួលផ្នែកដឹកនាំប្រទេសទាំងមូល។ នៅឆ្នាំ១៩៧៩ ឌុច បានរត់ជាមួយកម្មាភិបាលជាន់ខ្ពស់ រហូតទៅដល់ព្រំដែនថៃ បន្ទាប់មកបានរត់ត្រឡប់មក ស្រុកកំណើតវិញ ដើម្បីបាន ជួបឪពុកម្ដាយបងប្អូន។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”