PROMOTING ACCOUNTABILITY
Heang Thorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0062
KHI0062
|
|
Name :
ឈ្មោះ :
|
ហ៊ាង ធន
|
|
Last Name :
នាមត្រកូល :
|
Heang
|
|
First Name :
នាមខ្លួន :
|
Thorn
|
|
Other Name :
ឈ្មោះផ្សេង :
|
Savoeun
សាវឿន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I08964
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070707, Kampong Chhnang, Sumaki Meanchey, Svay C
០៤០៧០៧០៧ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំស្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteered to join a militiamen.
ស្ម័គ្រចិត្ដចូលធ្វើឈ្លប
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសនៅមន្ទីរស២១ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0062 20050506, Trapeang Tumleap village, Svay Chuk sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with his younger sister named Heang Houen and mother named Un Kou.
ខេអេកអាយ០០៦២ ២០០៥០៥០៦ ភូមិត្រពាំងទំលាប់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាស ដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនស្រី ហ៊ាង ហឿន និងម្តាយ អ៊ុន គូ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហ៊ាង ធន ហៅ វឿន ភេទប្រុស អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ុន គូ អាយុ៧៤ឆ្នាំត្រូវជា ម្ដាយនិងជួប ជាមួយឈ្មោះ ហ៊ាង ហឿន អាយុ៤៧ឆ្នាំត្រូវជាប្អូនស្រី។ ឆន មានឪពុកឈ្មោះ ហ៊ុង មានបង ប្អូន១១នាក់ ស្លាប់អស់៥នាក់នៅ សល់តែ៦នាក់ មានស្រុកកំណើតនៅភូមិត្រពាំងទ្រលាប់ ឃុំស្វាយជុក ស្រុក សាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៣ ធន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គ ការបានចាត់តាំងឱ្យធ្វើជាកងឈ្លបឃុំប្រចាំភូមិឃុំ បន្ទាប់មកទៀតអង្គការបញ្ជូនឱ្យទៅធ្វើជាយោធាតំបន់៣១ ហើយអង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច មានដំណឹងថា អង្គការបញ្ជូនឱ្យទៅធ្វើការងារនៅភ្នំពេញ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៦ ស្រាប់តែ ឃើញកូនឈ្មោះ ហ៊ាង ធន ហៅ វឿន មកលេងស្រុកកំណើតវិញ ហើយសម្រាកបានមួយយប់ ហើយបាន រៀបរាប់ប្រាប់ម្ដាយថា អង្គការចាត់តាំងឱ្យធ្វើការងារ នៅពោធិចិនតុង ធ្វើការងារនៅទីនោះមិនអីទេ ម៉ែកុំព្រួយ បារម្មណ៍អី។ ព្រឹកឡើងរៀងថៃ្ងបន្ដិចប្អូនប្រុសបានជួយសកដូង ទុកឱ្យយកទៅកនែ្លងធ្វើការវិញ តែមិនទាន់បាន ចេញដំណើរទៅផង ស្រាប់តែប្រធានឈ្លបឃុំឈ្មោះចក់ នាំទាំងយោធាពីរនាក់មកទៀត ផង ពេលនោះឈ្មោះចក់ ស្រែកហៅឱ្យចុះមកហើយឈ្មោះ ចក់ ក៏ចាប់ចងកូនឈ្មោះ ធន ខ្ញុំក៏សួរទៅវិញថា ហេតុអីបានជាចាប់កូនខ្ញុំ ពេលនោះឈ្មោះ ចក់ និងយោធាទាំងពីរនាក់ប្រាប់វិញថា កូនអ៊ំមកផ្ទះខុសច្បាប់ ពេលនោះកូនឈ្មោះ ធន បានសំបុត្រ មួយច្បាប់មើល តែសំបុត្រនោះត្រូវទឹកពិបាកមើល ក៏យោធា ទាំងនោះនិយាយថា សំបុត្រកែ្លង ក្លាយ ដូចនេះខ្ញុំនាំឈ្មោះ ហ៊ាង ធន ត្រឡប់ទៅអង្គភាពវិញ អ៊ំកុំបារម្មណ៍ ពេលនោះកូនក៏ប្រាប់ដែលថា មិនអី ទេ ម៉ែយោធាទាំងពីរនាក់នោះធ្លាប់ធ្វើការជាមួយគ្នា។ តាំងពីកូនអង្គការចាប់ទៅ ក្រោយមកគ្មានបានទទួល ដំណឹងអីទេ បាត់ឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ហ៊ាង ធន ហៅវឿន ជាយោធានៅ ភ្នំពេញ ហើយអង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៦។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”