PROMOTING ACCOUNTABILITY
Sann Tha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0055
|
|
Name :
ឈ្មោះ :
|
សាន់ ថា
|
|
Last Name :
នាមត្រកូល :
|
Sann
|
|
First Name :
នាមខ្លួន :
|
Tha
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00804
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Roug aged: 20. Present aged: 50]
«សម័យខែ្មរក្រហមអាយុ ២០ ឆ្នាំបច្ចុប្បន្នអាយុ ៥០ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05031212, Kampong Speu, Kong Pisey, Tik La-ak, Tra
០៥០៣១២១២ ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំទឹកល្អក់ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was selected to join the revolution.
ចូលបដិវត្ដន៍ដោយជ្រើសរើសអោយទៅ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Saltfield unit
អង្គភាពស្រែអំបិល
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Southwest
និរតី ៤០៥ កំពត
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធនារី
|
|
Superiors :
ថ្នាក់លើ :
|
Lorn, chief fifty member unit
លន ប្រធានកងហា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0055 20051226, Trav village, Tik La-ak sub-district, Kong Pisey district, Kampong Speu province. Interviewed by Ros Sampeou. Notes: Interviewed with San Tha, 50, the biography owner. Tha said that she was sent to work in saltfield since 1975 to 1979. In 1993 she returned home. Sann Tha never visited home when she joined the revolution. She currently has three children, two sons and one daughter.
ខេអេសអាយ០០៥៥ ២០០៥១២២៦ ភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ឆ្នាំ។ សម្ភាសដោយ រស់ សំពៅ។ កំណត់សំគាល់ៈ ជួបជាមួយ សាន់ ថា អាយុ ៥០ ឆ្នាំ ម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាន់ ថា ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ថា មានប្ដីឈ្មោះ សាមិត្ដ មានកូនចំនួន៣នាក់ ស្រី១ ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ថា មានឪពុកឈ្មោះ សោ ម្ដាយឈ្មោះ ដើង មានបងប្អូន៧នាក់ប្រុស២ស្រី៥។ ថា ធ្លាប់បានរៀនសូត្រត្រឹមថ្នាក់ ទី១០ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ណាមួយប្រទេសជាតិកើត មានសង្គ្រាម។ នៅ ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបញ្ចូនឱ្យទៅធ្វើការងារនៅឃុំទឹកល្អក់ ដែលមាន ប្រធានមន្ទីរឃុំឈ្មោះវីន បានប្រហែលជាមួយខែ ទំរាំប្រមូលគ្នាបានច្រើន អង្គការបញ្ជូនទៅធ្វើការនៅភ្នំពេញ។ ថា និងនារីប្រហែលជា៤០នាក់ អង្គការដឹកតាមឡានមកមិនបានជួប ឪពុកម្ដាយបងប្អូនទេ ព្រោះការងារនៅតាម ការដ្ឋានរៀងខ្លួន។ ថា បានធ្វើដំណើរតាមឡានរហូតមកដល់ខេត្ដកំពត អង្គការបាន
បញ្ជូនបន្ដទៅស្រែអំបិល ឃើញមានសុទ្ធតែនារីមនុស្សរាប់រយរាប់ ពាន់នាក់ មិនដឹងថា មកពីខេត្ដណាខ្លះទេ។ ពេលមកដល់ដំបូងអង្គ ការឱ្យ អាហារហូបចុកគ្រប់គ្រាន់និងបានបែងចែកជាកងហា កងរយ មានវរៈដូចជាយោធាដែរ។ រីម ទៅដល់មុនដំបូង ក្នុងឆ្នាំ១៩៧៥ អង្គការចាត់តាំងឱ្យជីកប្រឡាយអស់រយៈពីរខែ ដើម្បីយកទឹកពី ក្នុងសមុទ្រមក បន្ទាប់មកអង្គការ បានប្រាប់ឱ្យលើកទំនប់លើភ្លឺដូច យើងធ្វើស្រែដកស្ទូងចឹង តែធ្វើអំបិលវិញ ខុសគ្នាត្រង់ថា យើងនាំគ្នាបុកដីឱ្យ ហាប់មែនទែន មុននិងបង្ហូរទឹកបញ្ជូនស្រែរហូត ដល់ទឹករីងក្លាយជាអំបិលនាំគ្នាយករនាស់កាយអំបិលទាំងនោះយក មកទុកក្នុងឃ្លាំងនិងឃើញមានរថយន្ដធំៗមកដឹកជាបន្ដបន្ទាប់ អំបិលធ្វើបានតែខែប្រាំទេ ខែវស្សាធ្វើការងារ ផេ្សងប្រធានកង ហាស្រែអំបិលឈ្មោះ លន ឈ្មោះ នឿន មកពីខេត្ដតាកែវ។ នៅជំនាន់ខែ្មរក្រហមបើយើង នឹកឪពុកម្ដាយបងប្អូនសុំមក លេងស្រុកមិនងាយបានមកទេ។ នៅឆ្នាំ១៩៧៩ ថា មិនបានរត់ចូលស្រុកវិញទេ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម ចាប់ធ្វើបាប ព្រោះយើងជាខែ្មរក្រហម ដូចនេះចេះតែនាំគ្នារត់ចូល ពៃ្រជួប ការលំបាកសេ្ទីរស្លាប់សេ្ទីររស់ តាមផ្លូវឃើញមនុស្ស ស្លាប់ក្នុងពៃ្រនិងតាមផ្លូវជាហូរហែរ។ ថា បានរត់ទៅដល់ ព្រំដែនហើយឆ្លងចូលទៅក្នុងទឹកដីថមៃ្ដុំខ្លងយៃ៉ រស់នៅជំរំហើយ បានរៀនការប្ដីនៅឆ្នាំ១៩៨០។ ថា រស់នៅក្នុង ជំរំជនភាសខ្លួន នៅត្រាត មានអង្គការចិញ្ចឹមរហូតដល់ឆ្នាំ១៩៩៣ បានអង្គការ សហប្រជាជាតិដឹកជញ្ជូនមកដល់ ស្រុកកំណើតវិញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”