PROMOTING ACCOUNTABILITY
So Khan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0065
KHI0065
|
|
Name :
ឈ្មោះ :
|
សុ ខាន
|
|
Last Name :
នាមត្រកូល :
|
So
|
|
First Name :
នាមខ្លួន :
|
Khan
|
|
Other Name :
ឈ្មោះផ្សេង :
|
Khoeun
ខឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01405
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged 13, Present aged: 39]
«សម័យខែ្មរក្រហម អាយុ១៣ឆ្នាំ។ បច្ចុប្បន្នអាយុ៣៩ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070509, Kampong Chhnang, Sumaki Meanchey, Sethei
០៤០៧០៥០៩ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំសេ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff.
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
ពឿន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Phala, teacher.
ផល្លា គ្រូបង្រៀន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0065 20050502, Kraing Daung village, Peam sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០៦៥ ២០០៥០៥០២ ភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សុ ខាន ហៅ ខឿន ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខឿន មានប្ដីឈ្មោះ ស៊ុន មានកូនចំនួន៤ នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការនិងមានមុខរបរធ្វើពេទ្យដើរព្យាបាលប្រជាជននៅក្នុងភូមិក្រាំងដូង ឃុំ ពាម ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ខឿន មានឪពុកឈ្មោះ កុល ម្ដាយឈ្មោះ ស៊ន មានបងប្អូន ចំនួននាក់ សព្វថៃ្ងនៅសល់៥នាក់។ កាលពីតូចរស់នៅជាមួយឪពុកម្ដាយ មិនបានចូលរៀនសូត្រតាមសាលាទេ ណាមួយប្រទេសជាតិ កើតមានសង្គ្រាមតាំងពីឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៣ ខឿន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម នៅជាកុមារនៅឡើយ អង្គការបានបង្កើតមន្ទីរនិងសាលារៀនឱ្យកេ្មងៗរៀននៅក្នុងពៃ្រ។ កាល នោះគណៈស្រុកឈ្មោះ គឿន ស្រុក១២តំបន់៣១ អង្គការបានបង្កើនមន្ទីរពេទ្យនៅក្នុងពៃ្រ ដើម្បីជួយព្យាបាល ជំងឺឱ្យយោធាខែ្មរក្រហមដែលបានតស៊ូច្បាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ខឿន ត្រូវបានអង្គការជ្រើសរើសប្រវត្ដិរូបឱ្យមកធ្វើការ ងារនៅក្នុងក្រសួងសង្គមកិច្ច ខេត្ដ កំពង់ឆ្នាំង។ ខឿន ជំនាន់ខែ្មរក្រហមបានចូលរៀនអក្សរខែ្មរត្រឹមថ្នាក់ទី៥ថ្មី កាលនោះមាននារីជាច្រើននាក់ ខ្លះ អង្គការជ្រើសរើសឱ្យទៅខាង កាត់ដេរ រីឯ ខឿន ជានារីពេទ្យ មានលោកគ្រូឈ្មោះផល្លា ជាអ្នកបង្រៀនមុខវិជ្ជា ពេទ្យ គាត់បង្រៀនឱ្យចេះចាក់ថ្នាំ របៀបឱ្យថ្នាំអ្នកជំងÃ្អផឹក របៀបវះកាត់អ្នកជំងឺ រៀនសូត្រមុន ដំបូងនៅម្ដុំផ្សារ ក្រោម រួមហើយបានមករៀននៅផ្សារលើវិញ ខេត្ដកំពង់ឆ្នាំង។ កាលនោះមានគ្រូពេទ្យជនជាតិបារាំងនិងជន ជាតិចិនមកជួយបង្រៀនបថែម ក្នុងមួយអាទិត្យមកបង្រៀនតែ មួយថៃ្ងទេ។ នៅឆ្នាំ១៩៧៧ អង្គការបានចុះទៅ ស្រាវជ្រាវយក នារីពេទ្យខេត្ដកំពង់ឆ្នាំង មួយចំនួនឱ្យមកធ្វើការងារនៅភ្នំពេញ វិញ។ ខឿន ត្រូវបានអង្គការហៅ ឡើងឡានធ្វើដំណ្ដើរសំដៅ មកទីក្រុងភ្នំពេញ ពេលមកដល់មុនដំបូងអង្គការចាត់តាំងឱ្យឈប់ សម្រាកនៅមន្ទីរឪផ៥ឱ ម្ដុំរ៉ារថភ្លើង។ នៅថៃ្ងទី១២ខែ១១ ឆ្នាំ១៩៧៧ ខុន ត្រូវបានអង្គការចាត់តាំងឱ្យមកធ្វើការងារ នៅក្នុងមន្ទីរ ពេទ្យ៦មករាតែម្ដង។ ពេលមកដល់មន្ទីរពេទ្យ៦មករា អង្គការចាត់តាំងឱ្យរៀនបនែ្ថមទៀត កាលនោះភាគច្រើន ឃើញគ្រូពេទ្យជនជាតិចិនជាច្រើនមកជួយព្យាបាលអ្នកជំងឺនិងជួយវះកាត់យោធាខែ្មរក្រហមមានរបួសដឹកមកពី ព្រំដែនវៀតណាម ពីខេត្ដស្វាយរៀង ខេត្ដពៃ្រវែងនិងខេត្ដកំពង់ចាម។ ខឿន ត្រូវបានអង្គការចាត់តាំងឱ្យលាង របួស រុំរបួស និងដើរចាក់ថ្នាំនិង ឱ្យថ្នាំអ្នកជំងឺលេប កាលនោះប្រធានមន្ទីរពេទ្យឈ្មោះលោក ពឿន។ កាលនោះ មានបុគ្គលិកពេទ្យចាស់និងថ្មីរាប់រយនាក់ ហើយអ្នកជំងឺ ភាគច្រើនត្រូវរបួសចាប់ពីឆ្នាំ១៩៧៧៧៨ មានច្រើន ណាស់ សឹងថា រកកនែ្លងដាក់គ្មានទេ។ ខឿន បានមកធ្វើការងារនៅភ្នំពេញ ឃើញថា នៅក្នុងមន្ទីរពេទ្យមានអា ហារហូបចុកគ្រប់គ្រាន់ មានសាច់គោ សាច់ជ្រូក មានត្រី មានប្រហុកផ្អក។ ខឿន ធ្លាប់ឃើញលោកខៀវ សំផន ធ្លាប់ចុះមកសួរសុខទុក្ខយោធា ដែលមានរបួសមកពីព្រំដែនវៀតណាមនិងបានប្រាប់បុគ្គលិកក្នុងមន្ទីរពេទ្យឱ្យ យកចិត្ដទុក្ខដាក់ឱ្យបានមែនទែន។ នៅឆ្នាំ១៩៧៩ ខឿន ត្រូវបានអង្គការចាត់តាំងឱ្យដឹកអ្នករបួសស្រាលឡើង ឡាន រួចហើយជិះបន្ដតាមរថភ្លើងសំដៅទៅខេត្ដបាត់ដំបង ពេលនៅដល់ខេត្ដបាត់ដំបង កងទ័ពវៀតណាមកាន់តែ ចូលជិតដល់ទៅហើយ ដូចនេះនាំគ្នារត់ចោលអ្នករបួសទាំងអស់គ្នា សំដៅចូលពៃ្របន្ដទៅព្រំដែនថៃ។ ខឿន យល់ថា ចូលពៃ្រលំបាកខ្លាំងក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”