Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0050
PVI0050
Name :
ឈ្មោះ :
ទេស ហយ
Last Name :
នាមត្រកូល :
Tep
First Name :
នាមខ្លួន :
Hay
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I08374
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14120203, Prey Veng, Sithor Kandal, Chrey Khmom, K
១៤១២០២០៣, ពៃ្រវែង ស៊ីធរកណ្ដាល ជៃ្រឃំ្មុ កេន្រ្ទាញ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរ២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0050 20050610, Kantreagn village, Chrey Khmom sub-district, Sithor Kandal district, Prey Veng province. Interviewed by Sain Veak Rak. Notes: Interviewed with Tep Auk,f,67, older sister.
ភីវីអាយ០០៥០ ២០០៥០៦១០, ភូមិកេន្រ្ទាញ ឃុំជៃ្រឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ទេស អោ ភេទស្រី អាយុ ៦៧ឆ្នាំ ត្រូវជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
ទេស ហយ ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទេស អោ អាយុ៦៧ឆ្នាំ ត្រូវជាបងស្រី។ ហយ មានឪពុកឈ្មោះ ទេស ជា ម្ដាយឈ្មោះ ចិន សឿង មានបងប្អូន៥នាក់ស្រី១ប្រុស៤ មានស្រុកកំណើតនៅភូមិកេន្រ្ទាញ ឃុំជៃ្រឃុំ ស្រុកស៊ីធរកណ្ដាល ខេត្ដពៃ្រវែង។ ហយ ធ្លាប់រៀនសូត្រពូកែ ហើយបានរៀនចប់ សាលាវិទ្យាល័យនៅក្នុងទីរួមខេត្ដពៃ្រវែង។ ហយ ត្រូវបានឪពុក ម្ដាយបញ្ជូនឱ្យទៅរៀនសូត្រ នៅភ្នំពេញ បន្ដទៀត។ ហយ រៀនជាប់សញ្ញាប្រ័តជាច្រើន ហើយបានទៅរៀននៅប្រទេស អូស្រ្ដាលី អស់ រយៈពេល៤ឆ្នាំ បានត្រឡប់ចូលប្រទេសវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បាន ឃើញប្អូនប្រុសឈ្មោះ ទេស ហយ ត្រឡប់មកស្រុកកំណើតវិញ ពេលនោះឪពុកម្ដាយមានការភ្ញាក់ផេ្អីល រួចថា មិននៅប្រទេស គេមួយរយៈសិន ពេលនោះ ហយ និយាយថា ទោះបីស្លាប់ក៏មក ជួបឪពុកម្ដាយដែរ។ នៅពេល របបខែ្មរក្រហមឡើងកាន់អំណាច ប្រធានភូមិឈ្មោះ ផុន ប្រធានឃុំឈ្មោ ហៀង ជាអ្នកភូមិជាមួយគ្នា ពួកគាត់ ដឹងច្បាស់ថា គ្រួសារខ្ញុំសុទ្ធតែជាអ្នកចេះដឹង ហើយ មានជីវភាពធូរធារ ដែលត្រូវអង្គការចាត់ទុកជាអ្នកមូលធន ជាខ្មាំងរបស់អង្គការ។ ឪពុកម្ដាយខ្ញុំចាស់ហើយ អង្គការ បង្ខំឱ្យធ្វើជាការងារធ្ងន់រហូតធ្លាក់ខ្លួនឈឺស្លាប់ដោយគ្មាន អាហារគ្រប់គ្រាន់។ នៅជំនាន់ខែ្មរក្រហម អង្គការបានចាត់តាំងឱ្យប្អូនឈ្មោះ ហយ ទៅធ្វើការងារនៅក្នុងកង ចល័ត ដើរធ្វើការងារគ្រប់កនែ្លងឱ្យតែអង្គការចាត់តាំងមិនហ៊ានប្រកែកជាមួយអង្គការទេ ព្រោះអង្គការចាត់ទុក ជាគ្រួសារខ្មាំង ពេលនោះ បងប្អូនប្រុស៣នាក់ អង្គការចាប់យកទៅសម្លាប់និងស្លាប់ដោយគ្មាន អាហារ។ មិនយូរ ប៉ុន្មាន ប្រធានភូមិឈ្មោះ ផុន បានមកចាប់ឈ្មោះ អោ យកទៅដាក់គុកនៅវត្ដពៃ្រស្វា។ នៅឆ្នាំ១៩៧៦ ហយ អង្គការចាប់ខ្លួនយកមកដាក់គុកដែរ តែ អោ មិនបានជួបប្អូនឈ្មោះ ហយ ទេ ឮគេនិយាយថា យកទៅ សម្លាប់ចោលហើយ។ បន្ទាប់មកទៀត អង្គការបានដោះលែងឈ្មោះ អោ ឱ្យមានសេរីភាព វិញ ពេលចេញមក សហករណ៍វិញ បានដឹងថា ប្ដីនិងកូនស្លាប់ដោយ អត់មានអាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ អត់មានសល់អីទេ ឪពុកម្ដាយបងប្អូនស្លាប់អស់ ពេលនោះ ទេស អោ រស់នៅតែ ម្នាក់ឯង។ បើតាមប្រវត្ដិរូប ទេស ហយ ជា វិស្វករនៅក្រុមហ៊ុន សូគីឡេន៍ អង្គការចាប់ខ្លួននៅតំបន់២២ ភូមិភាគបូព៌ា ឆ្នាំ១៩ ៧៦។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា