Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0052
PVI0052
ឈ្មោះ :
មាន អឿន
Last Name :
Mean
First Name :
Oeun
Other Name :
ឈ្មោះផ្សេង :
Oeun
អឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I08850
Gender :
ភេទ :
m
ប្រុស
Home Village :
ភូមិកំណើត/ទីលំនៅ :
1408???? Prey Veng, Peareang, Prey Srolit, Kraing
១៤០៨ ????ពៃ្រវែង ពារាំង ពៃ្រស្រឡិត ក្រាំង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
ថ្នាក់លើ :
សោ ភឹម។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0052 20050810, Kraing village, Prey Sralit sub-district, Peamreang district, Prey Veng province. Interviewed by Phann Sochea and Ly Sokheang. Notes: Interviewed with Chea Oeu,m, 54,brother-in-law and Mean Sien,f,53, older sister.
ភីវីអាយ០០៥២ ២០០៥០៨០១, ភូមិក្រាំង ឃុំពៃ្រស្រឡិត ស្រុកពារាំង ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សម្គាល់ៈ ជួបជាមួយ ជា អឿ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាបងថៃ្ល និង មាន សឿន ភេទស្រី អាយុ ៥៣ឆ្នាំ ត្រូវជាបងស្រី។
សេចក្ដីសង្ខេប :
មាន អឿន ភេទប្រុស អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជា អឿ ភេទប្រុស អាយុ៥៤ឆ្នាំត្រូវជា បងថៃ្លនិងជួបជាមួយឈ្មោះ មាន សឿន អាយុ៥៣ឆ្នាំត្រូវជាបងស្រី។ អឿន មានឪពុកឈ្មោះ មាន ភូម ម្ដាយឈ្មោះ នួន រី មានបងប្អូន២នាក់ស្រី១ប្រុស១ មានស្រុកកំណើតនៅភូមិក្រាំង ឃុំពៃ្រស្រឡិត ស្រុក ពារាំង ខេត្ដពៃ្រវែង។ អឿន កាលពីតូចធ្លាប់ចូលរៀនដែរ តែមិនដឹងថា រៀនបានត្រឹមថ្នាក់ទីប៉ុន្មានទេ រៀន បានរយពេលខ្លីប្រទេស ជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ក៏ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧០ មានចលនាខែ្មរក្រហមចូលមកដល់ក្នុងភូមិពេល នោះទាហានលន់ នល់ ក៏ចេញចូលបានមួយរយៈដែរ។ នៅឆ្នាំ១៩ ៧១ អឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈ ការឃោសនាពីប្រធានភូមិឈ្មោះ ទូច។ ពេលចូលមុនដំបូងមាន ឈ្មោះ រស់ ឈ្មោះ សៀប ឈ្មោះ សុខ អង្គ ការចាត់តាំងធ្វើជា សេនាជនភូមិ។ ពេលនោះសង្គ្រាមកើតឡើងជាមួយខាងរដ្ឋាភិបាល លោកលន់ នល់ មានទាំង យន្ដហោះមកទម្លាក់គ្រាប់បែកចូល ក្នុងភូមិនិងដីស្រែចម្ការ ប្រជាជននាំគ្នាជីកត្រង់សេគ្រប់ផ្ទះ។ បន្ទាប់មកទៀត ដឹងថា អង្គការបញ្ជូន អឿន ឱ្យធ្វើជាយោធា តំបន់នៅខេត្ដពៃ្រវែង ភូមិភាគបូព៌ា ហើយក៏មិនបានដឹងថា អង្គ ការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ប្រហែលជាងមួយ ខែស្រាប់តែឃើញប្អូនឈ្មោះ អឿន ទៅលេងស្រុកកំណើត ហើយបាន សម្រាកនៅផ្ទះបានចំនួន១០ថៃ្ង។ ពេល អឿន មកលេងផ្ទះបាននិយាយប្រាប់ថា អឿន បានឡើងសមរភូមិវាយ ជាមួយទាហានលន់ នល់ នៅផ្លូវជាតិ លេខ១ ហើយសង្គ្រាមវាយ ខ្លាំងបំផុតនៅម្ដុំសាលារៀនដីឥដ្ឋ ស្រុកកៀនស្វាយ ហើយ បាញ់យន្ដហោះអាមេរិ កាំងត្រូវចំកន្ទុយឆេះធ្លាក់ទៀតផង។ កម្លាំងយោធាខែ្មរក្រហមចេះតែវាយរំកិលរហូតដល់ព្រែកឯង
ជិតដល់ ភ្នំពេញ ទាំងកម្លាំងយោធាខែ្មរក្រហម ទាំងទាហានលន់ នល់ ស្លាប់ច្រើនដូចគ្នា។ បន្ទាប់មកទៀត អឿន បានត្រឡប់មកអង្គ ភាពវិញ ហើយបានប្រាប់ឪពុកម្ដាយបងប្អូនថា ពេលទៅវិញមិនដឹង ជាយ៉ាងម៉េចទេ បឿបាត់ យូរមិនចាំបាច់ចាំមើលផ្លូវទេ តាំងពីទៅ វិញបាត់រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប មាន អឿន ជា យោធានៅក្នុងកងពល៥០២ ជាជាងជួលជុលយន្ដហោះ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា