Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0055
PVI0055
ឈ្មោះ :
ជិន ចន
Last Name :
Chin
First Name :
Chan
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K04050
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 19]
«សម័យខែ្មរក្រហម អាយុ ១៩ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
14040514, Prey Veng, Kanh Chreach, Ko Kong Lich, S
១៤០៤០៥១៤, ពៃ្រវែង កព្រោ្ជÃៈច គោគង់លិច ស្វាយរុន
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពលលេខ៤ ភូមិភាគបូព៌ា។
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ខេត្ដពៃ្រវែង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ហេង សំរិន។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0055 20050608, Svay Ron village, Ko Kong Lich sub-district, Kanh Chreach district, Prey Veng province. Interviewed by Phann Sochea. Notes: Interviewed with Lim Samun,f, 58, wife.
ភីវីអាយ០០៤៥ ២០០៥០៦០៨, ភូមិស្វាយរុន ឃុំគោគង់ លិច ស្រុកកព្រោ្ចÃៈច ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់សុជា។ កំណត់សម្គាល់ៈជួបជាមួយ លឹម សាម៉ុន ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ។
សេចក្ដីសង្ខេប :
ជិន ចន ភេទប្រុស អាយុ៣២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ លឹម សាម៉ុន អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ។ ចន មានឪពុកឈ្មោះ ជា ជិន ម្ដាយឈ្មោះ ហេង លី មានបងប្អូន៥នាក់ មានស្រុកកំណើត នៅភូមិស្វាយរុន ឃុំគោគង់លិច ស្រុកកព្រោ្ជÃៈច ខេត្ដពៃ្រវែង។ ចន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមក ជួយ ធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៦០ជាង ចន បានស្រឡាញ់នារីឈ្មោះ សាម៉ុន ត្រូវជាបងប្អូន ជីដូនមួយ ពេលនោះឪពុកម្ដាយបានរៀបការឱ្យ។ ពេលរៀបការហើយ ចន និងប្រពន្ធនាំគ្នាប្រកបមុខរបរធ្វើ ស្រែចម្ការនិងបន្ទាប់មកបានទៅ ស៊ីស្នួលធ្វើជាកម្មករចម្ការកៅស៊ូនៅក្នុងស្រុកស្នួល ខេត្ដក្រចេះ។ នៅឆ្នាំ១៩ ៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅពេលប្រទេសជាតិកើតមាន សង្គ្រាម ចន និងប្រពន្ធនាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ ពេលមកដល់ផ្ទះ ចន បានចូលរួមធ្វើបាតុកម្ម ប្រឆាំងនិងរបប លោកលន់ នល់។ កាលនោះនាំគ្នាស្រែកថា ឪជ័យយោ! សមេ្ដចឪ អាណាមិនទៅកាប់ចោលឱ ពាក្យនេះមាននិយាយតៗគ្នាមករហូត។ បន្ទាប់ពីបាតុកម្មមិនបានសមេ្រច មានចលនាខែ្មរក្រហម កើតឡើងពេញ ភូមិហើយមានទាហានយួនខាងជើីងហៅថា យួនយៀកុង មកជួយខាងចលនាខែ្មរក្រហម ធ្វើឱ្យសង្គ្រាមឆាបឆេះ ឡើងមានយន្ដហោះខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែកសឹកថា រាល់ថៃ្ងប្រជាជនគ្មានបានប្រកបរបររកស៊ី អីទេ។ នៅឆ្នាំ១៩៧១ ចន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ចូលពៃ្រចោល ប្រពន្ធកូន។ ចន បាន ចូលធ្វើជាយោធានៅក្នុងកងពលលេខ៤ ប្រធានកងពលឈ្មោះ លោក ហេង សំរិន នៅក្នុងភូមិភាគបូព៌ា។ ចន ចូលធ្វើជាយោធាមិនយូរប៉ុន្មានបានឡើងធ្វើជា ប្រធានសេនាធិការនយោបាយ។ នៅឆ្នាំ១៩៧២៧៣ មាន ដំណឹងថា ប្ដីឈ្មោះ ចន ចូលសមរភូមិវាយជាមួយទាហានលន់ នល់ ខាងវិហារសួរនិងធ្លាប់បានមកលេងផ្ទះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ស្រាប់តែបាត់ដំណឹង ប្ដីឈ្មោះ ជិន ចន រហូត ទោះបី ខិតដើរសួរអ្នកធ្វើការងារ ជាមួយក៏គេឆេ្លីយថាមិនបានដឹង បាត់រហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា