PROMOTING ACCOUNTABILITY
Kiev Ches
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0069
KHI0069
|
|
Name :
ឈ្មោះ :
|
ខៀវ ជេស
|
|
Last Name :
នាមត្រកូល :
|
Kiev
|
|
First Name :
នាមខ្លួន :
|
Ches
|
|
Other Name :
ឈ្មោះផ្សេង :
|
Peou
ពៅ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K05459
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៦០។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04050913, Kampong Chhnang, Kampong Tralach, Ta Che
០៤០៥០៩១៣ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំតាជេ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Office S-21
មន្ទីរស២១
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Guard of Tuol Sleng
អ្នកយាមនៅទួលសែ្លង
|
|
Superiors :
ថ្នាក់លើ :
|
Duch, chief of prison. Huy, defense unit.
ឌុច ប្រធានគុក, ហ៊ុយ កងការពារ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0069 20050510, Banteay Meas village, Ta Ches sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Ier Meng-Try, Sari Savina and Chy Terith. Notes: Interviewed with the biography owner.
ខេអេកអាយ០០៦៩ ២០០៥០៥១០ ភូមិបន្ទាយមាស ឃុំ តាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អៀ ម៉េងទ្រី, សារិ សាវីណា និង ជី ទេរិទ្ធិ។ កំណត់សំគាល់ៈ សម្ភាជាមួយម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ខៀវ ជេស ហៅ ពៅ ភេទប្រុស កើតឆ្នាំ១៩៦០ ជាម្ចាស់ប្រវត្ដិរូប។ ជេស មានឪពុកឈ្មោះ ខៀវ សុស ម្ដាយឈ្មោះ សន មានបងប្អូន៦នាក់ សព្វថៃ្ងរស់នៅភូមិ បន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដ កំពង់ឆ្នាំង។ ជេស មិនបានចូលរៀនសូត្រនៅតាមសាលាទេ ព្រោះឪពុក ម្ដាយស្លាប់ចោលអស់ ណាមួយនៅក្នុង ក្រុមគ្រួសារមាន ជីវភាពក្រលំបាក។ ជេស បានរស់នៅជាមួយម្ដាយមីងឈ្មោះ យ៉ែន បន្ទាប់មកបានបួសជា ព្រះសង្ឃបានចំនួន៣វស្សា។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលនោះប្រទេសជាតិ កើតមានសង្គ្រាមក៏សឹកត្រឡប់មកនៅ ផ្ទះវិញ ជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧១ ជេស បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ពេលនោះក៏បាន ឃើញកងទ័ពយួនយៀកកុងចូលមករស់នៅក្នុងភូមិធ្វើជាចលនាខាងខែ្មរ ក្រហមដែរ ដោយសារមានវត្ដមានកងទ័ពយៀងកុង នៅក្នុងប្រទេសយើងបានជាទាហានលន់ នល់ ប្រើយន្ដហោះ មកទម្លាក់គ្រាប់បែកតាមពៃ្រនិងមានពេលខ្លះទម្លាក់ក្បែរភូមិធ្វើឱ្យ ប្រជាជនរងគ្រោះឆេះផ្ទះសំបែង គោក្របីមួយ ចំនួនត្រូវងាប់ ប្រជាជនគ្មានហ៊ានចេញរកស៊ីនៅលាក់ខ្លួនក្នុងត្រង់សេ។ ដោយសារសង្គ្រាមកើតឡើងហើយមាន ទម្លាក់គ្រាប់បែកទៀត បានជំរុញឱ្យកម្លាំងយុវជនស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ប្រឆាំងនិងរបបលោក លន់ នល់។ ជេស ត្រូវបានអង្គការបញ្ជូនឱ្យ ទៅធ្វើជាយោធាតំបន់៣១ រួចហើយអង្គការបញ្ជូនទៅសមរភូមិ វាយជាមួយទាហានលន់ នល់ រហូតបានទទួលជ័យជម្នះនៅ ឆ្នាំ១៩៧៥។ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ជេស ត្រូវបានអង្គការជ្រើសរើសឱ្យមកធ្វើការងារនៅភ្នំពេញ។ មកដល់មុនដំបូងអង្គការឱ្យស្នាក់នៅម្ដុំ បឹងជប៉ុន អង្គការចាត់តាំងឱ្យចឹញ្ចឹមជ្រូកបានរយៈពេលប្រដែលជាបីខែ អង្គការបានបញ្ជូនឱ្យរៀនសាលាបចេ្ចក ទេសយោធានៅក្នុង កងពល៧០៣ កាលនោះរៀនទាំងក្បួនយុទ្ធសាស្រ្ដយោធានិង រៀបក្បាច់គុនទៀតផង។ នៅឆ្នាំ១៩៧៦ អង្គការបានជ្រើស រើសយុទ្ធជនរៀនចប់នៅក្នុងកងពល៧០៣ ចំនួន៤៥នាក់ឱ្យមកធ្វើការងារ នៅមន្ទីរស២១ ទួលសែ្លង។ ពេលមិនដល់ដំបូង ជេស មិនទាន់បានដឹងថា ស២១ ជាមន្ទីរឃុំឃាំងអ្នក ទោសភ្លាមទេ ព្រោះអង្គការបានចាត់តាំងឱ្យធ្វើការងារជាអ្នកចឹញ្ចឹមជ្រូកមួយរយៈសិន។ បានប្រហែលជាមួយ ខែអង្គការចាត់តាំងឱ្យមកធ្វើកងការពារ ដែលមានឈ្មោះ ហ៊ឹម ហ៊ុយ ជាអ្នកដឹកនាំ ហើយមានឈ្មោះ ឌុច ជា ប្រធានគុក មាន តាចាន់ មានឈ្មោះ ហ៊ ហើយមានប្រធានផ្នែកជា ច្រើនទៀត បុគ្គិលនៅក្នុងមន្ទីរស២១ មិនខ្វះពី៣០០នាក់ទេ។ ជេស ធ្លាប់បានដឹង កងការពាទៅចាប់អ្នកទោសមកដាក់នៅ មន្ទីរស២១ ទាំងឡានៗ ក្នុងមួយឡានអាចមានពី២០ទៅ៣០នាក់ ហើយមានច្រើនឡាន។ ជួនណាក្នុងមួយខែទៅចាប់ពីបីលើក ហើយ យកមកសួរចម្លើយហើយ យកទៅសម្លាប់ចោលជាបន្ដបន្ទាប់និង ចាប់មកដាក់ជាបន្ដបន្ទាប់ដែរ។ ជេស ជាកង ការពារនិងចេះ បើកឡានផង អង្គការបានឱ្យចុះទៅដឹកអ្នកទោសមកពីខាងភូមិ ភាគបូព៌ាមកដាក់នៅមន្ទីរស២១ និយាយជារួមអ្នកទោស ដឹកមកពីគ្រប់ ភូមិភាកគ្រាន់តែមានតិចនិងច្រើន អ្នកជាប់ទោស នៅទួលសែ្លងភាគច្រើនសុទ្ធ តែកម្មាភិបាលខែ្មរក្រហមដែលមាន ឋានៈខ្ពស់ៗនិងមានអតតីអ្នកចេះដឹងពីសង្គមចាស់មួយចំនួនដែរ។ នៅឆ្នាំ១៩ ៧៨ ជេស អង្គការបញ្ជូនទៅលុតដំនៅគុកពៃ្រស ដោយសារមានមិត្ដភក្ដិនៅក្នុងការពារដូចគ្នាមានកំហុសអង្គការ យកទៅកមេ្ទចចោលដូចជាឈ្មោះ ហុង និង មឿន។ នៅឆ្នាំ១៩៧៩ ជេស បានរត់ចូលពៃ្រជាមួយកម្មាភិ បាលខែ្មរក្រហមជាច្រើននាក់ផេ្សងទៀត ដោយសារតែខ្លាចវត្ដ មានកងទ័ពវៀតណាមចាប់បានយកទៅសម្លាប់ ចោល។ ជេស ទ្រំរស់នៅក្នុងពៃ្រអត់ឃ្លានសេ្ទីរស្លាប់បានដាច់ចិត្ដចូលសារភាពជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៨១ ហើយចូលរៀនសូត្រគោល នយោបាយបានមួយរយៈរួចបានមករស់នៅស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He witnessed Huy who was a defense unit of Duch arrested Hong and Moeun and imprisoned at Sang secur
គាត់បានឃើញ ហ៊ុយ ដែលជាកងការពាររបស់ ឌុច ចាប់ ហុង និងមឿន ដាក់នៅគុកសង់។ គាត់ធ្លាប់ទទួលបញ្ជាពី ហ៊ុយ បើក ឡ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”