Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0070
KHI0070
Name :
ឈ្មោះ :
រិត ខឿន
Last Name :
នាមត្រកូល :
Rit
First Name :
នាមខ្លួន :
Khoeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01897 I01511
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 44]
«បច្ចុប្បន្នអាយុ៤៤ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04070204, Kampong Chhnang, Sumaki Meanchey, Khnar
០៤០៧០២០៤ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំខ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
១៩៧៤????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Medical staff of 6 Makara hospital
ពេទ្យនៅមន្ទីរពេទ្យ៦មករា
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Vin, deputy chief of fifty member unit. Nat, chief of hospital.
វីន អនុប្រធានកងហា, ណាត ប្រធានពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0070 20050525, Chrey Kaong Kaet village, Khnar Chmar sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Sok Vannak. Interviewed with the biography owner.
ខេអេកអាយ០០៧០ ២០០៥០៥២៥ ភូមិជៃ្រកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាស ដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
រិត ខឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខឿន មានប្រពន្ធឈ្មោះ មុន សព្វថៃ្ងមានកូនចំនួន៧ នាក់ ប្រកបមុន របរធ្វើស្រែចម្ការ រស់នៅភូមិខ្នាជៃ្រកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ខឿន មានឪពុកឈ្មោះ រិត ភន ម្ដាយឈ្មោះ ខាត ញ៉ាន មានបងប្អូន៣នាក់។ ខឿន តាំងពីតូចមិនបាន រៀនសូត្រទេ នៅផ្ទះជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើត មានសង្គ្រាមនៅផ្ទះ ធម្មតាជួយធ្វើការងារស្រែចម្ការ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចូលបម្រើចលនាខែ្មរក្រហម អង្គការបញ្ជូនទៅ តំបន់៣១ ខេត្ដកំពង់ឆ្នាំង កាលនោះមិនទាន់បាន កាន់កាំភ្លើងអីទេ អង្គការចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានអង្គការបញ្ជូនឱ្យទៅភ្នំពេញ ហើយបានចូលធ្វើជា យោធាមជ្ឈិម នៅមិនយូរប៉ុន្មានអង្គការបានបញ្ជូនទៅ ចម្ការកៅស៊ូ ខេត្ដកំពង់ចាម។ ខឿន និងយោធាមជ្ឈិមជា ច្រើនរយនាក់ អង្គការបានចែកអាវុធហើយបញ្ជូនទៅ ព្រំដែនវៀតណាម មិនយូរប៉ុន្មានក៏មានសង្គ្រាមកើតឡើង ជាមួយប្រទេសវៀតណាម ពេលនោះកម្លាំងខែ្មរក្រហមមានទឹកចិត្ដ ក្លាហានបានវាយចូលទៅដល់ប្រទេសវៀត ណាមបានបោះទីតាំង បានប្រហែលជាកន្លះខែ បានត្រឡប់មកទឹកដីខែ្មរយើងវិញ។ ខឿន ពេលធ្វើសង្គ្រាមជា មួយប្រទេសវៀតណាម ក៏ត្រូវរបួសជើង ហើយអង្គការបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ៦មករា ជាសះស្បើយ អង្គការចាត់តាំងលែងឱ្យទៅសមរភូមិវិញ ឱ្យជួយធ្វើការងារនៅក្នុងមន្ទីរពេទ្យ៦មករានេះតែម្ដង។ មុនដំបូងអង្គ ការចាត់តាំងឱ្យយាមនៅមន្ទីរឪក៥ឱ ជាឃ្លាំង សម្រាប់ដាក់សំភារៈពេទ្យ។ ខឿន បានចូលធ្វើការងារនៅក្នុង មន្ទីរ៦មករា ទោះបីមានអាហារហូបចុកគ្រប់គ្រាន់ តែមានការ ភ័យខ្លាចជារៀងរាល់ថៃ្ងដោយសារចុះស្រាវជ្រាវ រកអ្នកណា ក្បត់អង្គការ ហើយនៅក្នុងអង្គភាពមន្ទីរពេទ្យក៏មានមនុស្ស បាត់ខ្លួនដែរ។ នៅជំនាន់ខែ្មរក្រហមមាន ជំនួយមកពីប្រទេស ប្រជាមាននិតចិនជាច្រើន ដូចជាកាំភ្លើងថ្មីៗ ឡានថ្មីៗនិងថ្នាំពេទ្យ ថែមទាំងមានវិជ្ជបណ្គិតពេទ្យ ជាជនជាតិចិនមកបង្រៀនមុខវិជ្ជាពេទ្យនិងជួយព្យាបាល។ នៅឆ្នាំ១៩៧៨ មានយោធា របួសជាច្រើនមកដេក សម្រាកពេញមន្ទីរតែម្ដង សឹកថាគ្មានកនែ្លង សម្រាកទេ ខ្លះត្រូវវះគាត់បន្ទាន់ខ្វះថ្នាក់ស្ពឹកខ្វះថ្នាំសន្លប់វះ កាត់ឆៅក៏ មានស្រែកឮពេញមន្ទីរពេទ្យ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលជិតដល់ទីក្រុងភ្នំពេញ អង្គការ បានដាក់បញ្ជូនឱ្យនាំយោធាដែលមានរបួសសែងដាក់ឡានហើយ ធ្វើដំណើរបន្ដទៅដល់ខេត្ដបាត់ដំបង ឈប់ត្រឹមរាំ រថភ្លើងហើយ មិនអាចយកអ្នករបួសទៅបានទៀតក៏ទុកចោល នៅសល់តែ កម្មាភិបាលពេទ្យនាំគ្នារត់យករួចខ្លួន ខ្លះ រត់ទៅរកស្រុកកំណើតវិញ ខ្លះរត់ចូលពៃ្របន្ដទៀតដោយសារខ្លាចកងទ័ពវៀតណាមចាប់បានយកទៅសម្លាប់ ចោល។ ខឿន បានរត់ចូលពៃ្ររហូតដល់ព្រំដែន ឃើញមនុស្សស្លាប់តាមពៃ្រជាច្រើនដោយសារមានជំងឺនិង គ្មានអាហារហូបចុកគ្រប់គ្រាន់និងឃើញនារីកេ្មងៗស្រែកយំរកឪពុកម្ដាយពេញពៃ្រ។ ខឿន នៅតស៊ូក្នុងពៃ្រ រហូតដល់ឆ្នាំ១៩៨២ ជួនណាហូបតែស្លឹកឈើដោយសារពិបាកពេកដាច់ចិត្ដចូលសារភាពនិងបានវិញត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed people in his group, who disapeared.
គាត់បានឃើញមនុស្សនៅក្នុងក្រុមរបស់គាត់បាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា