Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0057
PVI0057
ឈ្មោះ :
រស់ នឿន
Last Name :
Ros
First Name :
Noeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K00676
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR: 16, Present aged: 50]
«សម័យខែ្មរក្រហម អាយុ១៦ឆ្នាំ, សម័យបច្ចុប្បន្ន អាយុ
Home Village :
ភូមិកំណើត/ទីលំនៅ :
141001?? Prey Veng, Prey Veng, Popeos, Khyaok Kand
១៤១០???? ពៃ្រវែង ពៃ្រវែង ពពឺស ខេ្យាកកណេ្ដាល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពធ្វើស្រែនៅពៃ្រស ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Vann.
ឈ្មោះវ៉ាន់។
Associates :
អ្នកពាក់ព័ន្ធ :
Phi and Nao lived in the same village. They were sent to mitilary together in Prey O Russie and Prey
ឈ្មោះភី និង នៅ ជាអ្នកភូមិរស់នៅជាមួយគ្នា។ ពួកគេ ចេញ ទៅធ្វើទ័ពជាមួយគ្នា នៅពៃ្រឫស្សី និងនៅពៃ្រស។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0057 20050615, Khyaok Kandaol village, Popoes sub-district, Prey Veng district, Prey Veng province. Interviewed by Sarin Reakrak. Notes: Interviewed with Ros Noeun,f,50, biography owner.
ភីវីអាយ០០៥៧ ២០០៥០៦១៥, ភូមិខេ្យាកកណ្ដោល ឃុំ ពពឺស ស្រុកពៃ្រវែង ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ រស់ នឿន ភេទស្រី អាយុ ៥០ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
រស់ នឿន ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ នឿន មានប្ដីឈ្មោះ ម៉ៅ មានកូនចំនួន៦នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិខ្សោកកណ្ដាល ឃុំពពឺស ស្រុកពៃ្រវែង ខេត្ដពៃ្រវែង។ នឿន មាន ឪពុកឈ្មោះ រស់ ចិន ម្ដាយឈ្មោះ សៅ នាង។ នឿន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅ សាលាបឋម សិក្សាកណ្ដាល។ ឈប់រៀនដោយសារប្រទេសជាកើតមាន សង្គ្រាមឆ្នាំ១៩៧០ ពេលឈប់រៀន មកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ចូលមុនដំបូង អង្គការបានបញ្ជូនឱ្យទៅធ្វើការងារ នៅក្នុងមន្ទីរភូមិភាគបូព៌ា រស់នៅធ្វើជាការជាមួយប្រធាន ភូមិភាកឈ្មោះ សោ ភឹម ដែលមានទីតាំងនៅស្រុកសួង ខេត្ដកំពង់ចាម។ នឿន បានហាត់រៀនក្បួនយោធាមែន តែមិនបានឡើង វាយចូលសមរភូមិអីទេ រស់នៅធ្វើការងារ នៅក្នុងមន្ទីរនៅអង្គភាពភស្ដភារហូត។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច បានអង្គការបញ្ជូនមកភ្នំពេញ នៅម្ដុំទួលគោក។ នឿន នៅភ្នំពេញបានតែមួយរយៈ ពេលខ្លី អង្គការបញ្ជូនឱ្យធ្វើការនៅខេត្ដក្រចេះ ជាកម្មករលីសែងបាន ប្រហែលជា៥ខែ អង្គការបញ្ជូនទៅធ្វើការ ងារនៅខេត្ដស្ទឹង ត្រែងបន្ដទៀត ជាកម្មករលីសែងដដែល តែមានអាហារហូបគ្រប់ គ្រាន់។ នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនមកភ្នំពេញវិញ អង្គការចាប់ឱ្យរៀនការប្ដីជាយោធាអង្គភាពភស្ដភាឈ្មោះ ហ៊ាប ហៅ រិន មិនដែលស្គាល់គ្នាពីមុនមកទេ រៀបការជំនាន់នោះមាន ចំនួន១២គូ ហើយម្នាក់ៗគ្មានសិទ្ធក្នុងការជ្រើសរើសគូរ ស្រករបានឡើយសេ្រចតែអង្គការចាត់តាំង ទោះបានចំលើប្ដីពិការ ដៃ ពិការភ្នែកក៏យើងមិនអាចប្រកែកបានដែរ។ ពេលការហើយ អង្គការឱ្យរស់នៅជាមួយគ្នាបានមួយរយៈ អង្គការឱ្យទៅធ្វើការ ងាររៀងខ្លួន តែមានពេលខ្លះ អាចមកជួបគ្នាបាន។ នឿន ការហើយមានកូនជាបន្ដបន្ទាប់មានកូនចំនួនពីរនាក់ អង្គការបំបែក នៅកូនទៅរស់នៅ ក្នុងមណ្គលកុមារមិនឱ្យរស់នៅជា មួយឪពុកម្ដាយទេ។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលភូមិភាគ មួយចំនួនធំជា កម្មាភិបាលជាន់ខ្ពស់អង្គការចាប់ខ្លួនជាបន្ដបន្ទាប់។ បន្ទាប់មកទៀត អង្គការបានស្រាវជ្រាវរកមើលប្រវត្ដិរូប យុទ្ធជនយុទ្ធនារីដែលជាយោធានៅភូមិភាគបូព៌ាទាំងអស់ ទោះបីរស់នៅតំបន់ណាក៏ដោយអង្គការស្រាវជ្រាវទាំង។ នឿន និងប្ដី ជាប់ប្រវត្ដិរូបភូមិភាគបូព៌ាដែលត្រូវអង្គការតាមដាន ពេលនោះអង្គការបានបញ្ជូនទៅលត់ដុំនៅ ស្ទឹងជ្រៅ បំបែកចេញពីប្ដី អង្គការឱ្យអាហារហូបចុកមិនគ្រប់គ្រាន់និង ឱ្យធ្វើការងារដកស្ទូងលើកទំនប់ជីកប្រឡាយ រហូតដល់យប់ក៏មាន។ បន្ទាប់មកទៀត អង្គការបានបញ្ជូនមកធ្វើស្រែនៅពៃ្រស បានជួបប្ដី តែប្ដីហាមមិនឱ្យ ទាក់ទងគ្នា ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល ទាំងអស់គ្នាចោលកូន។ ប្រធានគ្រប់គ្រងនៅស្ទឹងជ្រៅឈ្មោះ វ៉ាន់ គាត់ជាពេទ្យផងដែរ។ នៅឆ្នាំ១៩៧៨ នៅធ្វើស្រែពៃ្រស ធ្លាប់បានឃើញយោធាខែ្មរក្រហមគ្រប់គ្រង កម្លាំងយុវជន យុវនារីរាប់រយនាក់ មានពេលខ្លះយុវជនខ្លះគ្មានអាហារ ហូបចុកមិនគ្រប់គ្រាន់ ធ្វើការងារមិនបានល្អ ទន់ដទនៃ់ជើង ត្រូវយោធាទាំងនោះយកដំបងវាយបនែ្ថម គ្មានអ្នកណាហ៊ានជួយឬហ៊ានមើលទេ។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាម ចូលដល់ប្រទេសយើង នឿន បានរត់សំដៅនៅមន្ទីរកុមារ ដើម្បីបានជួបកូនតែទី បំផុត កូនមិនដឹងជាអង្គការបញ្ជូនទៅ ណាអស់ បែកគ្នារហូតមកដល់ពេលនេះ បែកកូនបែកប្ដីមិនដឹងជា ទៅដល់ ណាបាត់រហូតមកដល់ពេលនេះ។ នឿន បានត្រឡប់មកដល់ ផ្ទះវិញឆ្នាំ១៩៧៩ ជិតចូលឆ្នាំ៨០ហើយ បន្ទាប់ មកទៀតបាន សមេ្រចចិត្ដយកប្ដីក្រោយទៀត។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She saw a peasant batted to some persons by her eyes, when she found to eat some fruits near ricefri
គាត់បានឃើញអ្នកស្ទូងដកម្នាក់ បានវាយសម្លាប់មនុស្សមួយ ចំនួន ដោយប្រនង់ ផ្ទាល់នឹងភ្នែករបស់គាត់ នៅពេលដែលគា
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា