Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0058
PVI0058
ឈ្មោះ :
ស៊ន យ៉ែម
Last Name :
San
First Name :
Yem
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09693
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14080506, Prey Veng, Peareang, Mes Brachann, Memol
១៤០៨០៥០៦, ពៃ្រវែង ពារាំង មេសប្រចាន់ មេមល់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0058 20050802, Memol village, Mes Brachann sub-district, Peareang district, Prey Veng province. Interviewed by Phann Sochea and Ly Sokheang. Notes: Interviewed with Em Rom,f, 49,younger sister and Kim Rim,f,74,mother.
ភីវីអាយ០០៥៨ ២០០៥០៨០២, ភូមិមេមល់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តពៃ្រវែង។ សម្ភាសដោយ ផាន់ សុជា និង លី សុខឃាង។ កំណត់សម្គាល់ៈ ជួបជាមួយ ឯម រុំ ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្អូនស្រី និង គិន រឹម ភេទស្រី អាយុ៧៤ឆ្នាំ ត្រូវជាម្តាយ។
សេចក្ដីសង្ខេប :
ស៊ន យ៉ែម ភេទប្រុស អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឯម រុំ អាយុ៤៩ឆ្នាំ ត្រូវជាប្អូនស្រីនិង ឈ្មោះ គិន រឹម អាយុ៧៤ឆ្នាំ ត្រូវជាម្ដាយ។ យ៉ែម មានឪពុកឈ្មោះ លន ឯម មានបងប្អូន៦នាក់ មាន ស្រុកកំណើតនៅភូមិមេមល់ ឃុំមេសព្រះចន្ទ័ ស្រុកពារាំង ខេត្ដពៃ្រវែង។ យ៉ែម ធ្លាប់រៀនសូត្រនិងបានបួស ជាព្រះសង្ឃ បានចំនួន៣វស្សា។ យ៉ែម សឹកមកវិញនៅមុនឆ្នាំ១៩៧០ មុនកើតមានរដ្ឋប្រហារមួយឆ្នាំ ពេល សឹកមកវិញជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់ផេ្ដីម មានសង្គ្រាម ភូមិឃុំមួយ ចំនួនក្លាយជាតំបន់រំដោះសម្រាប់កម្លាំង ចលនាខែ្មរក្រហមចូលមករស់នៅក្នុងភូមិ ខាងទាងហានលន់ នល់ មាន បន្ទាយនៅជិតៗផ្សារកនែ្លងទីប្រជុំជនលែងហ៊ានចូលមក នៅក្នុងភូមិដែលមានយោធាខែ្មរក្រហមគ្រប់គ្រង។ នៅ ឆ្នាំ១៩ ៧២ យ៉ែម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាម មិត្ដភក្ដិនិងតាមរយៈប្រធានភូមិឈ្មោះ រី។ កាលនោះឪពុកម្ដាយ មិនចង់ឱ្យកូនទៅធ្វើជាយោធាអីទេ ព្រោះខ្លាចមានគ្រោះថ្នាក់ តែនៅក្នុងភូមិកូនគេកូនយើង ទៅទាំងអស់គ្នា។ នៅឆ្នាំ១៩៧៣ ដឹងថា កូនធ្វើជាយោធានៅភូមិភាគបូព៌ា ហើយទឹកចិត្ដជា ម្ដាយមិនឃើញកូន មកលេងផ្ទះក៏សមេ្រចចិត្ដស្កាាត់ជួបកូន នៅម្ដុំពៃ្រសេ្នÃៈតដឹងថា កូនហាត់ក្បួនយោធានៅទីនោះ ពេលបានជួបកូន សម្រាកបានមួយយប់ក៏ត្រឡប់មកផ្ទះវិញ ព្រោះសង្គ្រាមកើតឡើងហើយ។ បន្ទាប់មកទៀតក៏មិនបានដឹងថា កូន ឈ្មោះ យ៉ែម ឡើងសមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំណាទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហម ឡើងកាន់អំណាច ឃើញមានប្រជាជនជម្លៀសចេញមកភ្នំពេញ ចូលមករស់នៅក្នុងភូមិជាមួយប្រជាជន មូលដ្ឋាន តែនៅមិនឃើញកូនត្រឡប់មកលេងស្រុកកំណើតវិញ។ រឹម នឹកកូនខ្លាំងពេកក៏បបួលប្ដីនិងដន្លងនាំគ្នាជិះ កង់មករកកូន កាល នោះជួបយោធាតាមផ្លូវប្រាប់ថា ទៅរកកូនក៏យោធាយាមតាម ផ្លូវឱ្យធ្វើដំណើរមករហូតដល់ ច្បារអំពៅប្រុងចូលទៅភ្នំពេញ តែយោធាខែ្មរក្រហមមិនឱ្យចូលក៏ត្រឡប់មកស្រុកកំណើតវិញ ក៏បានជួបកូននៅម្ដុំ ព្រែកឯងស្រុកកៀនស្វាយ។ ពេលបានជួបកូនសម្រាកបានតែមួយយប់ទេ កាលនោះកូនដូច ជារវល់ពេកក៏ប្រាប់ ឪពុកម្ដាយវិញថា ចាំកូនទំនេរទៅលេង ស្រុកកំណើត ពេលនោះឪពុកម្ដាយក៏នាំគ្នាជិះកង់ត្រឡប់ មកស្រុកកំណើត វិញ។ ចាប់តាំងពេលនោះបាត់កូន រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ស៊ន យ៉ែម អង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៧។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា