Document thumbnail
Personal Info
ID: PVI0059
Name
ឈ្មោះ
Chhun Chay
ឈុន ចយ
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I08579
Source Interview
PVI0059 20050620, Cheung Toek village, Cheung Teok sub-district, Kampong Leav district, Prey Veng province. Interviewed by Sok Vannak. Notes: Interviewed with Vann Raet,f, 47,younger sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ភីវីអាយ០០៥៩ ២០០៥០៦២០, ភូមិជើងទឹក ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តពៃ្រវែង។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ វ៉ាន់ រើត ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្អូនស្រី។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village
14?????? Prey Veng, Kampong Leav, Cheung Toek, Che
ទីកន្លែងកំណើត
១៤?????? ពៃ្រវែង កំពង់លាវ ជើងទឹក ជើងទឹក
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈុន ចយ ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ វ៉ាន់ រើត អាយុ៤៧ឆ្នាំ ត្រូវជាប្អូនស្រី។ ចយ មានឪពុកឈ្មោះ ឈុន វ៉ាន ម្ដាយឈ្មោះ មួក ខិន មានបងប្អូន៨នាក់ មានស្រុក កំណើតនៅភូមិជើងទឹក ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្ដពៃ្រវែង។ ចយ តាំងពីតូចដល់ធំពេញវ័យមិនបានចូលសាលរៀនទេ ពេលធំ ឡើងឪពុកម្ដាយប្រើឱ្យមើលគោក្របី ជួយការងារឪពុកម្ដាយ ដោយសារតែជីវភាពខ្វះខាត។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម សមេ្ដចឪបានប្រកាសឱ្យកូនចៅចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧០ ចយ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ហើយបានមកបបួល បងប្អូនចូលចំនួនពីរនាក់ថែមទៀត ឥឡូវ ពេលនេះបាត់ទាំងបីនាក់តែម្ដង។ ចយ ចូលដំបូង អង្គការបញ្ជូនឱ្យ ទៅ ធ្វើជាយោធានៅក្នុងភូមិសាម៉ ខេត្ដពៃ្រវែង ភូមិភាគបូព៌ា។ កាលនោះខាងចលនាខែ្មរក្រហម ឃើញមានយួន យៀងកុងមកជួយ ក្នុងការធ្វើសង្គ្រាមវាយជាមួយទាហានលន់ នល់ ដែរ។ នៅឆ្នាំ១៩៧៣ ចយ ធ្លាប់មកលេង ចំនួនពីរដង នៅពេល ប្រទេសជាតិកំពង់មានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច មិនឃើញឈ្មោះ ឈុន ចយ មកលេង ស្រុកកំណើតទេ តែបានឃើញឈ្មោះ ឈុន ប៊ន ដែលត្រូវជាបងប្អូន បង្កើតមកលេង ពេលនោះបានសួរនាំឈ្មោះ ប៊ន ថា នៅភ្នំពេញមានបានជួបឈ្មោះ ចយ ទេ ពេលនោះ ប៊ន ឆេ្លីយថា មិនបានជួបទេ ព្រោះនៅអង្គភាពផេ្សងគ្នា។ នៅឆ្នាំ១៩៧៩ នឹកឃើញថា ច្បាស់ជាមានបងប្អូនដែល ចូលបម្រើចលនា ខែ្មរក្រហមពិតជាបានត្រឡប់មកស្រុកកំណើតវិញ តែតាមពិតបាត់ឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ ឈុន ចយ ជាយោធានៅក្នុងពល១៧០ អង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៧។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា