Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0062
Name :
ឈ្មោះ :
ព្រំ ផៃ
Last Name :
នាមត្រកូល :
Prum
First Name :
នាមខ្លួន :
Phai
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K05636
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 52]
«បច្ចុប្បន្នអាយុ ៥២ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
0505030??, Kampong Speu, Korng Pisey, Prey Nheat,
០៥០៥០៣០?? ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំពៃ្រញាតិ ភ
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងកសិករ
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដកំពង់ស្ពឺ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0062 20051227, Prey Torting Kaet village, Prey Nheat sub-district, Korng Pisey district, Kampong Speu province. Interviewed by Ysa Osman. Notes: Interviewed with Prum Phai, 52, the biography owner.
ខេអេសអាយ០០៦២ ២០០៥១២២៧ ភូមិពៃ្រទទឹងកើត ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសន៍ដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ ព្រំ ផៃ អាយុ ៥២ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ព្រំ ផៃ ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ ផៃ មានប្រពន្ធឈ្មោះ លាភ មានកូនចំនួន៧នាក់ ស្រី២ប្រុស៥ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិពៃ្រទទឹងកើត ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្ដកំពង់ ស្ពឺ។ ផៃ មានឪពុកឈ្មោះ ប៊ុន ម្ដាយឈ្មោះ ទូច។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន រដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ មានចលនាខែ្មរក្រហមដើរឃោសនា ឱ្យយុវជនយុវនារីចូលបម្រើចលនាខែ្មរក្រហមដោយយកពាក្យ ពេជន៍សមេ្ដចឪមកឃោសនាឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះ
ជាតិ។ ផៃ រស់នៅតំបន់រំំដោះតែមិនបានចូលធ្វើ ជាយោធាទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់ ទេ។ រស់នៅជាមួយឪពុកម្ដាយប្រកបរបរធ្វើស្រែ ចម្ការ កាលនោះមានយន្ដហោះខាងទាហានលោកលន់ នល់ បានមកទម្លាក់គ្រាប់បែងនៅក្នុងភូមិឆេះផ្ទះប្រជាជន និងឃើញមនុស្សបួននាក់ត្រូវស្លាប់ភ្លាមៗ មាននៅចាំឈ្មោះ អ្នកស្លាប់ម្នាក់ឈ្មោះ ហាក់។ នៅឆ្នាំ១៩៧២ ផៃ បានរៀនការប្រពន្ធ ព្រោះមិនចង់ចូលបម្រើចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ផៃ រស់នៅក្នុងតំបន់៣៣ ភូមិភាគនិរតី ស្រុក៥៦ អង្គការបានចាត់ តាំងឱ្យទៅរស់នៅក្នុងការដ្ឋាន បែកពីប្រពន្ធកូន។ ប្រពន្ធអង្គការ ចាត់តាំងឱ្យរស់នៅក្នុងភូមិដើរកើតអាចម៌មនុស្សដើម្បីយក
ធ្វើជីដាក់ស្រែហូប បាយរួមតាមសហរកណ៍។ ផៃ រស់នៅការដ្ឋាន កងចល័តអង្គការចាត់តាំងឱ្យលើកទំនប់ជីកប្រឡាយ គ្មានអាហារ ហូបចុកគ្រប់គ្រាន់ ពេលយប់មិនបានមករស់នៅជាមួយ ប្រពន្ធវិញទេ មានតែថៃ្ង១០និងថៃ្ង២០បានជួបប្រពន្ធ បានម្ដងនិងប្រឡប់ទៅអង្គភាពវិញ។ នៅក្នុងសម័យខែ្មរក្រហមធ្លាប់ដឹងថា ប្រជាជនថ្មីបាត់ខ្លួនអស់ជាច្រើននាក់ មិនដឹងអង្គការជម្លៀសចេញទៅខាងណាខ្លះទេ។ ផៃ ធ្វើការងារតាមតែអង្គការចាត់តាំង យើងមិនអាចតវ៉ាបាន ទេ នៅក្នុងសម័យខែ្មរក្រហម បើយើងហ៊ានហ៊ានយោបល់ដែលមិនត្រូវចិត្ដអង្គការច្បាស់ជាយប់ហ្នឹងបាត់ខ្លួន ហើយ ប្រជាជនភាគច្រើនអង្គការចាប់យកទៅដាក់ជៃ្រអូរព្នៅប្រធានសន្ដិសុខឈ្មោះ ខុន កំបុតដមៃ្ខាងតែកាច ណាស់។ នៅឆ្នាំ១៩៧៩ ទើបប្រជាជនបានរួចផុតពីរបបខែ្មរក្រហម។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា