Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0061
PVI0061
ឈ្មោះ :
ឈា អ៊ាន
Last Name :
Chhea
First Name :
An
Other Name :
ឈ្មោះផ្សេង :
Kun
គុន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I06653
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥០។
Home Village :
ភូមិកំណើត/ទីលំនៅ :
14121104, Prey Veng, Sithor Kandal, Russie Sanh, P
១៤១២១១០៤, ពៃ្រវែង ស៊ីធរកណ្ដាល ឫស្សីសាញ់ ពៃ្រឈៀង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Worked at Radio station.
ធ្វើការនៅស្ថានីយ៍វិទ្យុ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0061 20050609, Prey Chhieng village, Russie Sanh sub-district, Sithor Kandal district, Prey Veng province. Interviewed by Sok Vannak. Notes: Interviewed with Chann An,f,77,father.
ភីវីអាយ០០៦១ ២០០៥០៦០៩, ភូមិពៃ្រឈៀង ឃុំឫស្សី សាញ់ ស្រុកស៊ីធរកណ្តាល ខេត្តពៃ្រវែង។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ចាន់ អាន ភេទស្រី អាយុ ៧៧ឆ្នាំ ត្រូវជាឪពុក។
សេចក្ដីសង្ខេប :
ឈា អ៊ាន ហៅ គុន ភេទប្រុស កើតឆ្នាំ១៩៥០ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាន់ អាន អាយុ៧៧ឆ្នាំ ត្រូវជាឪពុក។ គុន មានម្ដាយឈ្មោះ លន់ សាត មានបងប្អូន៨នាក់ មានស្រុក កំណើតនៅភូមិពៃ្រឈៀង ឃុំ ឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្ដពៃ្រវែង។ អ៊ាន ធ្លាប់រៀនសូត្រជាប់ឌីប្លូមនៅ សាលាអនុវិទ្យាល័យ ពៃ្រដើមថ្នឹង និងរៀបបន្ដនៅស្រុក ស៊ីធរកណ្ដាលរហូតដល់ថ្នាក់ទី៣ឪចាស់ឱ។ អ៊ាន បានជាប់ធ្វើជាគ្រូបង្រៀន ខាងព្រែកសណែ្ដក រហូត ដល់ឆ្នាំ១៩ ៧០។ ឈប់បង្រៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេស ជាតិកើតមានសង្គ្រាម មានបាតុកម្មកើតឡើងសាលារៀន មួយចំនួនធំត្រូវបិទទ្វារចោល។ នៅឆ្នាំ១៩៧០ អ៊ាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងធ្វើជាឈ្លបភូមិ ពៃ្រឈៀង បន្ទាប់មកទៀតអង្គការបញ្ជូនទៅ ធ្វើជាយោធា
នៅឫស្សីសាញ់ នៅក្នុងភូមិភាគបូព៌ា ប្រធានភូមិភាគឈ្មោះ សោ ភឹម។ ចាប់តាំងពីឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែកសេ្ទីរតែគ្រប់កនែ្លង ប្រជាជន នាំគ្នាជីកឪត្រង់សេឱ គ្រប់ផ្ទះទាំងអស់។ នៅឆ្នាំ១៩៧៣ មិនឃើញកូនមកលេងស្រុកកំណើតទេ តែដឹងថា ធ្វើជាយោធា នៅភូមិភាគ បូព៌ា ម្ដុំឫស្សីសាញ់។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញកូនឈ្មោះ អ៊ាន ត្រឡប់មកលេងស្រុកកំណើតវិញដែរ។ នៅឆ្នាំ១៩៧៦ បានទទួលសំបុត្រមួយច្បាប់និងរូបថតពីកូនឈ្មោះ អ៊ាន ក្នុងសំបុត្របាននិយាយរៀបរាប់ថា កូនរស់នៅភ្នំពេញ នៅខាងវិទ្យុផ្សាយពត៌មាន ហើយអង្គការជិតបញ្ជូនឱ្យទៅ រៀនសូត្រប្រទេសចិន ហើយក្នុងសំបុត្រ សួរសុខទុក្ខឪពុក ម្ដាយបងប្អូននិងបានប្រាប់ថា បើអង្គការចាត់តាំងឱ្យ ធ្វើអី ធ្វើហ្នឹងទៅកុំតវ៉ាជាមួយគេ។ នៅឆ្នាំ១៩៧៧ បាត់ដំណឹងកូន ឈឹង លែងមានទំនាក់ទំនងអីទាំងអស់ បាត់ រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈា អ៊ាន ហៅ គុន រៀនបានត្រឹមថ្នាក់ទី៣ ឪចាស់ឱ ធ្វើជាយោធា នៅមន្ទីរឪក៣៤ឱ មជ្ឈិម បន្ទាប់មកនៅ ខាងវិទ្យុ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា