PROMOTING ACCOUNTABILITY
Huot Hay
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PVI0070
PVI0070
|
|
ឈ្មោះ :
|
ហួត ហាយ
|
|
Last Name :
|
Huot
|
|
First Name :
|
Hay
|
|
Other Name :
ឈ្មោះផ្សេង :
|
San
សាន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
K01394
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៤។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
140201?? Prey Veng, Kamchay Mear, Chiech, Tuol San
១៤០២០១?? ពៃ្រវែង កំចាយមារ ជៀច ទួលសង្កែ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យយោធា ភូមិភាគបូព៌ា។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣»ពៃ្រវែង។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
PVI0070 20050622, Tuol Sangker village, Chiech sub-district, Kamchay Mear district, Prey Veng province. Interviewed by Long Dany. Notes: Interviewed with Sum Samiet,f,52,wife.
ភីវីអាយ០០៧០ ២០០៥០៦២២, ភូមិទួលសង្កែ ឃុំជៀច ស្រុកកំចាយមារ ខេត្តពៃ្រវែង។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ុំ សាមៀត ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធ។
|
|
សេចក្ដីសង្ខេប :
|
ហួត សាន ហៅ ហាន ភេទប្រុស កើតឆ្នាំ១៩៥៤ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ុំ សាមៀត អាយុ៥២ ឆ្នាំត្រូវជាប្រពន្ធ។ ហាន មានឪពុកឈ្មោះ សៅ ហួត ម្ដាយឈ្មោះ តោ ចាន់ មានស្រុក កំណើតនៅភូមិទួល សង្កែ ឃុំជៀច ស្រុកកំចាយមារ ខេត្ដ ពៃ្រវែង។ ហាន ជាកូនទោម្នាក់ឯង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី ១០ ឪចាស់ឱ នៅសាលាបឋមសិក្សាទួលសង្កែ ពេលឈប់រៀន បានមកបួសជាព្រះសង្ឃនៅវត្ដទួលសង្កែរហូតដល់ឆ្នាំ ១៩៧១ សឹកដោយសារប្រទេសជាតិកើតមានសង្គ្រាម មានក្រុមចលនា ខែ្មរក្រហមចូលពេញភូមិហើយ វត្ដ អារាមលែងមានមនុស្ស ទៅធ្វើបុណ្យទានទៀត។ ហាន មកនៅផ្ទះវិញជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ ១៩៧២ ឪពុកម្ដាយបានរៀបការប្រពន្ធ ឈ្មោះ សាមៀត តែពិធីរៀបការមិនបានធ្វើធំដុំទេ ព្រោះសង្គ្រាម ទម្លាក់គ្រាប់មានជារៀងរាល់ថៃ្ង។ កាលនោះមានចាស់ៗនិយាយថា ការទម្លាក់គ្រាប់បែកនេះដោយសារតែមាន វត្ដមានកងទ័ពយួន យៀកកុងចូលមកតស៊ូជាមួយកម្លាំងខែ្មរក្រហមដែរ។ ចាប់តាំងពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣ មានវត្ដមានកងទ័ពយួន យៀកកុង នៅពេលពេញពៃ្រមែន។ នៅឆ្នាំ១៩៧៣ ហាន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមចោលប្រពន្ធនិងកូនកំពង់ តែនៅក្នុងពោះ។ ហាន អង្គការបញ្ជូនទៅធ្វើជាយោធាតំបន់ នៅក្នុង ភូមិភាគបូព៌ា។ ហាន បានឡើងសមរភូមិវាយជាមួយ ទាហានលន់ នល់ ក្រោយមកទៀតមានដំណឹងថា ប្ដីឈ្មោះ ហាន ត្រូវរបួសចំឆ្អឹងជំនីមកដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យទួលទ្រា ក្នុងខេត្ដពៃ្រវែង។ សាមៀត បានធ្វើ ដំណើរដោយជិះកង់ទៅរក ប្ដីតាំងខ្លួនទើបតែសម្រាលកូនហើយបានតែជាងមួយខែ ពេលទៅរកប្ដីក៏មិនបានជួបទេ មានដំណឹងថា អង្គការបញ្ជូនទៅខេត្ដ ស្វាយរៀង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច មាន មានដំណឹងថា ហាន ធ្វើជាពេទ្យយោធានៅ ខេត្ដពៃ្រវែង។ បន្ទាប់មកទៀត ស្រាប់តែបាត់ខ្លួនប្ដីឈ្មោះ ហាន មិនដឹងជាទៅណា ហើយក៏មិនហ៊ានសួរនាំអង្គការដែរ។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើលប្ដីឈ្មោះ ហាន ដែរ តែគ្មានបានទទួលដំណឹងអីទេ បាត់ខ្លួនរហូត។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”