Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0083
KHI0083
ឈ្មោះ :
កែវ នាង
Last Name :
Keo
First Name :
Neang
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K00759
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04050405, Kampong Chhnang, Kampong Tralach, Kampon
០៤០៥០៤០៥ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំកំពង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0083 20050504, Prek Kanlang village, Kampong Tralach sub-district, Kampong Tralach, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with younger sister named Keo Saret, 58.
ខេអេកអាយ០០៨៣ ២០០៥០៥០៤ ភូមិព្រែកកន្លង ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាស ដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនស្រី កែវ សារ៉េត អាយុ៥៨ឆ្នាំ។
សេចក្ដីសង្ខេប :
កែវ នាង ភេទស្រី អាយុ៣៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កែវ សារ៉េត អាយុ៥៨ឆ្នាំ ត្រូវជាប្អូនស្រី។ នាង មានឪពុកឈ្មោះ សេ្ដីង ម្ដាយឈ្មោះ សុខ មានបងប្អូន៧នាក់ មានស្រុកកំណើតនៅ ភូមិព្រែកគន្លង ឃុំ កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ ឆ្នាំង។ នាង តាំងពីតូចដល់ធំពេញវ័យមិនបានចូលសាលារៀនទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម។ នាង ជាកូនស្រីទី១ ដោយសារប្រទេសជាតិ កើតមានសង្គ្រាម ឆ្នាំ១៩៧០ បានភាសខ្លួន ទៅខាងស្រុកចម្ការលើ ខេត្ដកំពង់ចាម។ នាង បានបែកចេញពីក្រុមគ្រួសារតាំងពីឆ្នាំ១៩ ៧០ មិនដែលឃើញ ត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញត្រឡប់មកស្រុក កំណើតវិញដែរ។ នៅឆ្នាំ១៩៧៦ ស្រាប់តែឃើញបងថៃ្លឈ្មោះ វ៉ាន់ មកលេងស្រុកកំណើតវិញ ដោយសួរ រកបងស្រីឈ្មោះ នាង ថា មិនបានមកទេ ជាប់រវល់កូនខ្ចីមកលេងមិនកើត ហើយបានដឹងថា ថៃ្លនិងបងស្រី ឈ្មោះ នាង ធ្វើការងារនៅក្នុងក្រសួង ពាណិកម្មទាំងអស់គ្នា។ ពេលបងថៃ្លឈ្មោះ វ៉ាន់ ត្រឡប់ទៅវិញ ដោយ បានប្រាប់ថា អង្គការចាត់តាំងការងារនៅមុខកំពូល ខេត្ដកណ្ដាល។ តាំងពីចេញត្រឡប់ទៅអង្គភាពវិញ ស្រាប់ តែបាត់ដំណឹងលែងទាក់ទងគ្នាបាន បាត់រហូតទាំងគ្រួសារប្រពន្ធ កូនមិន ឃើញវិញមកស្រុកកំណើតវិញ។ បើតាម ប្រវត្ដិរូប នាង មានប្ដីឈ្មោះ វ៉ាន់ មានកូនចំនួន២នាក់ ធ្វើការងារនៅក្នុង ក្រសួងពាណិជ្ជកម្ម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា