PROMOTING ACCOUNTABILITY
Chea Nat
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0084
KHI0084
|
|
Name :
ឈ្មោះ :
|
ជា ណាត
|
|
Last Name :
នាមត្រកូល :
|
Chea
|
|
First Name :
នាមខ្លួន :
|
Nat
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I07870 I00903 I01894
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 12]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04070905, Kampong Chhnang, Sumaki Meanchey, Thlork
០៤០៧០៩០៥ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំធ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volutionteered to join the army.
ស័្មគ្រចិត្ដចូលធ្វើទ័ព
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Men, chief division
ម៉ែន ប្រធានកងពល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0084 20050510, Spean Dek village, Thlork Vien sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with her older sister Chea That, 53.
ខេអេកអាយ០០៨៤ ២០០៥០៥១០ ភូមិស្ពានដែក ឃុំធ្លក វៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយបងស្រី ជា ថាត អាយុ៥៣ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជា ណាត ភេទស្រី អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ជា ថាត អាយុ៥៣ឆ្នាំ ត្រូវជាបងស្រី។ ណាត មានឪពុកឈ្មោះ ញូង ម្ដាយឈ្មោះ ទូច មានបងប្អូន៥នាក់ ស្រី៤ប្រុស១ មានស្រុក កំណើតនៅភូមិ ស្ពានដែក ឃុំធ្លកវាន ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ណាត មិនបានរៀនសូត្រទេ ពេលធំពេញវ័យ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ ចាប់កើតមានសង្គ្រាមរវាងចលនាខែ្មរក្រហមក្នុងពៃ្រជាមួយខាងរដ្ឋាភិបាលលោកលន់ នល់។ ណាត បានរស់ នៅជាមួយបង ស្រីឈ្មោះ ថាត ដោយសារឪពុកមានប្រពន្ធក្រោយទៀត ដោយការរស់នៅជួបការលំបាកពេក ណាត និង ថាត បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម។ បន្ទាប់មកទៀត អង្គការបានបញ្ជូនឈ្មោះ ណាត ឱ្យនៅក្នុងកងពលជាមួយយាយ ម៉ែន ជាប្រធានវរសេនាធំ ដឹងនាំកម្លាំងនារីសុទ្ធជាង៣០០នាក់ តស៊ូប្រយុទ្ធជា មួយទាហានលន់ នល់ តាមបន្ទាយលង្វែក និងតាមផ្លូវជាតិលេខ៥ សំដៅមកទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ថាត បានបែកចេញពីប្អូនឈ្មោះ ណាត ដោយសារទៅប្ដីធ្វើជាយោធា ខែ្មរក្រហមដែរ អង្គការបញ្ជូនទៅខេត្ដកោះកុង។ នៅឆ្នាំ១៩៧៦ មានដំណឹងថា ណាត ធ្វើការងារនៅក្នុង ក្រសួងសង្គកិច្ចនៅភ្នំពេញ តែមិនដែលបានជួបគ្នាទេ បែកគ្នារហូត។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួល រំលំទៅ មានអ្នកធ្វើការងារជាមួយឈ្មោះ ណាត គាត់ឈ្មោះ លី និងខន បានត្រឡប់មកស្រុកកំណើតប្រាប់ថា លី បានជួប ណាត នៅព្រំដែនខែ្មរថៃ ហើយបានដឹងថា ណាត បានស្លាប់ដោយសារជំងឺគ្រុនចាញ់។ ចាប់ តាំងមានដំណឹងថា ស្លាប់ ក៏មិនបានឃើញឈ្មោះ ណាត ត្រឡប់មកស្រុកកំណើតវិញដែរ បាត់រហូតមកដល់ ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ជា ណាត ចូលបដិវត្ដនៅឆ្នាំ១៩៧៣ ហើយបានធ្វើការងារនៅក្នុងមន្ទីរ ពេទ្យ៦មករា ភ្នំពេញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”