PROMOTING ACCOUNTABILITY
Mom Chhorn
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0085
KHI0085
|
|
Name :
ឈ្មោះ :
|
មុំ ឈន
|
|
Last Name :
នាមត្រកូល :
|
Mom
|
|
First Name :
នាមខ្លួន :
|
Chhorn
|
|
Other Name :
ឈ្មោះផ្សេង :
|
Mom Ny
មុំ នី
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I01692
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
04051005, Kampong Chhnang, Kampong Tralach, Thma E
០៤០៥១០០៥ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំថ្មឥ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0085 20050503, Trapeang Kdar village, thma Eth sub-district, Kampong Tralach district, Kampong chhnang province. Interviewed by Sarin Vireak. Notes: Interviewed with her younger sister Men Chhoeun, 46.
ខេអេកអាយ០០៨៥ ២០០៥០៥០៣ ភូមិត្រពាំងក្តារ ឃុំថ្ម ឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយប្អូនស្រី ម៉ែន ឈឿន អាយុ៤៦ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
មុំ ឈន ហៅ នី ភេទស្រី អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ម៉ែន ឈឿន អាយុ៤៦ឆ្នាំ ត្រូវជា ប្អូនស្រី។ ឈន មានឪពុកឈ្មោះ ឈុំ ម្ដាយឈ្មោះ ឡក មានបងប្អូនចំនួន៤នាក់ មានស្រុកកំណើតនៅភូមិ ត្រពាំងក្ដារ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ឈន មិនបានរៀនសូត្រទេ ពេលធំពេញវ័យ នៅផ្ទះ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម រវាងចលនាខែ្មរក្រហមនិងខាងទាហានលន់ នល់។ នៅឆ្នាំ១៩៧១ ឡើងទៅរហូតដល់ឆ្នាំ១៩៧៥ ប្រជា ជនរស់នៅក្នុងសង្គ្រាម មានទាំងយន្ដហោះទម្លាក់គ្រាប់បែក មានទាំងកាំភ្លើងផ្លោងពីខាងទាហានលន់ នល់ ផ្លោងចូលភូមិធ្វើឱ្យ ប្រជាជនស្លូតត្រង់ត្រូវរបួស ស្លាប់និងឆេះផ្ទះសំបែងប្រជាជន។ ប្រជាជនរស់នៅមានការឈឺ ចាប់និងការទម្លាក់គ្រាប់បែក ធ្វើឱ្យកម្លាំងយុវជនមួយចំនួនស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម។ នៅឆ្នាំ១៩ ៧១ ឈន បានស្ម័គ្រចិត្ដចូលធ្វើជាយោធានៅ ស្រុក១៤តំបន់៣១។ ឈន ត្រូវអង្គការបញ្ជូនទៅសមរភូមិ វាយជាមួយទាហានលន់ នល់ ដល់ក្រោយមកទៀតមានដំណឹងថា ឈន មានរបួសភ្នែកដោយសារត្រូវគ្រាប់ ពេលបាញ់គ្នាជា មួយទាហានលន់ នល់។ ឈន ត្រូវរបួសអង្គការបញ្ជូនមក សម្រាកនៅមន្ទីរក្នុងពៃ្រ បន្ទាប់មក ទៀត ឈន ត្រូវបានអង្គការ ចាត់តាំងឱ្យធ្វើពេទ្យប្រចាំនៅក្នុងឃុំ បន្ទាប់មកទៀត អង្គការ ចាត់តាំងឱ្យឡើងជា ប្រធានមន្ទីរពេទ្យឃុំថ្មឥដ្ឋ។ នៅឆ្នាំ១៩៧៣ ឈឿន ក៏បានស្ម័គ្រចិត្ដចូលធ្វើជាយោធាជាមួយបងស្រីឈ្មោះ ឈន ដែរ តែឡើងទៅសមរភូមិខុសគ្នា មិនដែលបានជួបគ្នាទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ឈឿន អង្គការបញ្ជូនមកឱ្យធ្វើការងារនៅតាមភូមិឃុំវិញ ពេលនោះឡាន ឃើញប្រជាជនថ្មី១៧ មេសា អង្គការដឹកយកទៅសម្លាប់ចោល នៅម្ដុំក្រាំងត្នោត។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែលបាត់ដំណឹង បងស្រី ឈ្មោះ ឈន មិនដែលឃើញត្រឡប់មកស្រុកកំណើតវិញទេ បាត់ខ្លួនរហូត។ នៅឆ្នាំ១៩៩៨ ពេលកម្លាំងខែ្មរ ក្រហមបាន ចុះចូលធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល មានដំណឹងថា បងស្រីឈ្មោះ ឈន ស្លាប់បាត់ហើយ។ បើតាមប្រវត្ដិរូបឈ្មោះ មុំ ឈន ហៅ នី ជាបុគ្គលិកមន្ទីរពេទ្យ៦មករា។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”