Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0086
KHI0086
Name :
ឈ្មោះ :
គឹម រិន
Last Name :
នាមត្រកូល :
Kim
First Name :
នាមខ្លួន :
Rin
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01505
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 9, Present aged: 47]
«សម័យខែ្មរក្រហម អាយុ៩ឆ្នាំ។ បច្ចុប្បន្នអាយុ៤៧ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
040707??, Kampong Chhnang, Sumaki Meanchey, Svay C
០៤០៧០៧?? ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Superiors :
ថ្នាក់លើ :
ពឿន
Associates :
អ្នកពាក់ព័ន្ធ :
Heng, former cadre of sub district
ហេង កម្មាភិបាលឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0086 20050506, Tavay village, Svay Chuk sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេអេកអាយ០០៨៦ ២០០៥០៥០៦ ភូមិតាវ៉ាយ ឃុំស្វាយ ជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
គឹម រិន ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រិន មានប្ដី ឈ្មោះ រឹម មានកូនចំនួន២នាក់ សព្វថៃ្ងប្រកប មុនរបរធ្វើស្រែចម្ការ រស់នៅភូមិតាវ៉ាយ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ រិន មានឪពុក ឈ្មោះ គឹម ហ៊ន ម្ដាយឈ្មោះ ជួន ឡេង មានបងប្អូន៦នាក់។ រិន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ ឪចាស់ឱនៅសាលាបឋមសិក្សាត្រពាំងមេ្ទស។ រិន ឈប់រៀន ដោយសារប្រទេសជាតិកើតមានសង្គ្រាម មាន ចលនាខែ្មរ ក្រហមចូលមកឃោសនានៅក្នុងភូមិ ពេលនោះសង្គ្រាមកើតមាន ឡើងជាមួយទាហានលន់ នល់ ដែល ជាខែ្មរដូចគ្នា។ រិន នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយនិងជួយឃ្វាគោ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបានចាត់តាំងឱ្យទៅធ្វើការងារនៅក្នុងកងចល័ត បែកចេញពីឪពុកម្ដាយ។ បន្ទាប់មកទៀតអង្គការបានចាត់តាំងឱ្យ ទៅធ្វើការងារនៅក្នុងចល័តតំបន់៣១ ជាកងពិសេសធ្វើការងារ ច្រើនតែ គ្មានអាហារហូបចុកគ្រប់គ្រាន់ សឹងថាដាច់ខ្យល់ស្លាប់ ហើយប្រធានឈ្មោះ ថាន ស្រែកឱ្យថា មិត្ដឯងកំប្លោក ប៉ុណ្ណឹងអូសមិនរួច ឥឡូវមិត្ដឯងស្ម័គ្រទៅខាងណាវិញ? សំណាងល្អ អង្គការកត់ឈ្មោះ ឱ្យឡើងមកខេត្ដកំពង់ ឆ្នាំងសម្រាកបានតែបីយប់ អង្គការដាក់ឡានបញ្ជូនមកភ្នំពេញ បានឃើញសុទ្ធតែផ្ទះថ្ម កាលពីមុនមិនដែលបាន ឃើញទេ ពេលមកដល់សម្រាកនៅជិតវត្ដភ្នំ អង្គការបានឱ្យហូបបាយ ក្នុងមួយថៃ្ងបីពេល ហូបឡើងមានសាច់មាន ឈាមស្រស់ថ្លា បានអង្គការឱ្យចូលធ្វើការងារនៅក្នុងមន្ទីរពេទ្យ។ ពេលចូលដំបូង អង្គការចាត់តាំងឱ្យជនជាតិចិន មកបង្រៀនមុខជំនាញពេទ្យដូចជា វះកាត់ លាងរបួស ចាក់ថ្នាំជាដើម។ រិន នៅអគារលេខ៨ កាលនោះមាន ឃើញយោធាជាច្រើនរយនាក់ មកដេកសម្រាក ព្យាបាលខ្លះដាច់ដៃខ្លះដាច់ជើង ត្រូវរបួសក្បាល របួសខ្លួនជា ដើមដោយសារធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ កាលនោះប្រពន្ធមន្ទីរពេទ្យ៦មករា ឈ្មោះ ពឿន បាន ចាត់តាំងឱ្យ រិន ធ្វើជាអនុប្រធានប្រចាំអាគារលេខ៨ រហូត។ នៅឆ្នាំ១៩៧៩ រិន និងកម្មាភិបាលខែ្មរក្រហម ជាច្រើនបាននាំគ្នារត់ឡើងរថភ្លើង ទៅដល់ខេត្ដបាត់ដំបង រួចចុះបន្ដទៅដំណើរចូលពៃ្របន្ដទៀត រហូតដល់ព្រំដែនថៃ ជួបការលំបាកដោយសារខ្វះអាហារនិង មានជំងឺគ្រុនចាញ់។ រិន ដោយជួបការលំបាកពេកក៏រកផ្លូវត្រឡប់ មក ស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា