| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0071
|
|
Name :
ឈ្មោះ :
|
ខុន
|
|
First Name :
នាមខ្លួន :
|
Khon
|
|
Status :
ស្ថានភាព :
|
Died
ស្លាប់
|
|
CBIO ID :
លេខ CBIO :
|
I05142
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
05080208, Kampong Speu, Thpong, Cheung Mornorum, V
០៥០៨០២០៨ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំជើងមនោរម្យ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Voluntarily joined the revolution.
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
P-1 hospital
អង្គភាពពេទ្យ ព១
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman
នារីពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KSI0071 20051111, Veal Pun village, Mornorum sub-district, Thpong district, Kampong Speu province. Interviewed by Sarin Vireak. Notes: Interviewed with Prakk Oeun, 66, older sister.
ខេអេសអាយ០០៧១ ២០០៥១១១១ ភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង កំពង់ស្ពឺ។ សម្ភាសន៍ដោយ សារិន វីរៈ កំណត់សំគាល់ៈ ជួបជាមួយ ប្រាក់ អឿន អាយុ ៦៦ ឆ្នាំ ត្រូវជាបងស្រី។
|
|
Summary :
សេចក្ដីសង្ខេប :
|
ខុន ភេទស្រី ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ ស្លាប់នៅឆ្នាំ១៩៩៩។ ជួចជាមួយឈ្មោះ ប្រាក់ អឿន អាយុ ៦៦ឆ្នាំ ត្រូវជាបងស្រី។ ខុន មានឪពុកឈ្មោះ ភិន ម្ដាយឈ្មោះ អឿ មានបងប្អូន៨នាក់ មានស្រុកកំណើត នៅភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ខុន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ណាមួយ ប្រទេសជាកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ចាប់ពី នោះមកប្រទេសជាតិចាប់កើតមានសង្គ្រាម មានទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ ខុន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរ ក្រហមតាមរយៈឈ្មោះ ខេន។ មុនដំបូង អង្គការចាត់តាំងឱ្យ រៀនសូត្រមុខវិជ្ជាពេទ្យរួចចូលធ្វើ ការងារនៅក្នុងមន្ទីរពេទ្យឃុំ ហៅមន្ទីរពេទ្យ២៧ មន្ទីរពេទ្យនេះក្នុងពៃ្រសម្រាប់ជួយ ព្យាបាលយោធាខែ្មរក្រហម ដែលធ្វើសង្គ្រាមជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ខុន អង្គការបញ្ជូនឱ្យទៅធ្វើការងារ នៅភ្នំពេញ តែ មិនបានមកលេងស្រុកកំណើតវិញទេ។ នៅក្នុងសម័យខែ្មរក្រហម អឿន មានជំងឺព្យាបាលមិនជា អង្គការបាន បញ្ជូនឱ្យទៅព្យាបាលនៅភ្នំពេញ បានដឹងថា ប្អូនឈ្មោះ ខុន ធ្វើការនៅក្នុងមន្ទីរពេទ្យ១៧មេសា បានជួបប្អូន មួយភេ្លចទេ មិនបានសួរនាំគ្នាទេ ព្រោះខ្លាចអង្គការតាមដានដឹង។ អឿន ថា ជំនាន់ខែ្មរក្រហមមានពេទ្យជាជន ជាតិចិនច្រើនណាស់ មានជំនាញខាងវះកាត់ហើយមានថ្នាំល្អទៀតផង។ អឿន សម្រាកព្យាបាលជំងឺវះកាត់បាន ចំនួនពីរអាទិត្យជា អង្គការ
បញ្ជូនមកស្រុកកំណើតវិញ ពេលទៅព្យាបាលចំនួនពីរអាទិត្យ បានជួបប្អូនបានតែមួយ ដងទេ។ នៅឆ្នាំ១៩៧៩ ខុន បានរត់ចូលពៃ្រទៅដល់ព្រំដែនថៃ ក្រោយមកបានរត់មកដល់ផ្ទះ វិញនៅឆ្នាំ១៩ ៧៩ រហូតដល់ឆ្នាំ១៩៨៥ បានរៀនការ។ ខុន ប្រកបរបរធ្វើស្រែចម្ការជាមួយប្ដីរហូតដល់ឆ្នាំ១៩៩៩ មាន ជំងឺក៏ស្លាប់ទៅ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”