Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0072
Name :
ឈ្មោះ :
ហាន
First Name :
នាមខ្លួន :
Han
Other Name :
ឈ្មោះផ្សេង :
Rum
រុំ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05308
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Khmer Roug aged: 15. Present aged: 47]
«សម័យខែ្មរក្រហមអាយុ ១៥ ឆ្នាំបចុ្ចប្បន្នអាយុ ៤៧ ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
05051022, Kampong Speu, Oudong, Veal Pung, Snam Pu
០៥០៥១០២២ ខេត្ដកំពង់ស្ពឺ ស្រុកឧត្ដុង ឃុំវាលពុង ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the revolution.
ចូលបដិវត្ដន៍ដោយគេបង្ខំ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Mobile work brigade, 6 Makara hospital
អង្គភាពចល័ត, ពេទ្យ ៦ មករា
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical woman
នារីពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0072 20051108, Snam Puk village, Veal Pun sub-district, Oudong district, Kampong Speu province. Interviewed by Sok Vannak. Notes: Interviewed with Neou Han, 47, the biography owner.
ខេអេសអាយ០០៧២ ២០០៥១១០៨ ភូមិស្នាមពុក ឃុំវាលពន់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ សម្ភាសន៍ដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបជាមួយនៅ ហាន អាយុ ៤៧ ឆ្នាំ ជាម្ចស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហាន ហៅ រុំ ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហាន មានប្ដី មានកូនចំនួនពីរនាក់ ប្រកបមុខរបរធ្វើ ស្រែចម្ការ សព្វថៃ្ងរស់នៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ។ ហាន មានឪពុកឈ្មោះ ផូ ម្ដាយឈ្មោះ ហួត មានបងប្អូនចំនួន ៩នាក់។ ហាន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ឪចាស់ឱ រៀនបានមួយ ឆ្នាំឈប់រៀនវិញ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មកទៀតប្រទេសជាតិកើតមានសង្គ្រាម ធ្វើឱ្យ ប្រជាជន រស់នៅមិនបានសុខ ម្ដងរត់ទៅនេះម្ដងរត់ទៅនោះ ដើម្បីរក កនែ្លងមានសុវត្ថភាព។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងកងចល័ត លើកទំនប់ជីកប្រឡាយ ហូបបាយរួមនៅតាមសហករណ៍។ នៅឆ្នាំ១៩៧៦ អង្គការចុះមកជ្រើសរើសប្រវត្ដិរូបយុវជន យុវនារីមួយចំនួន ឱ្យទៅធ្វើការងារនៅភ្នំពេញ កាលនោះមិនចង់ទេ ព្រោះខ្លាចបែកឪពុកម្ដាយ។ ហាន បានឡើងឡានជាមួយយុវ នារីជា ច្រើននាក់ផេ្សងទៀតជិះឡានតាមផ្លូវជាតិលេខ៤ តែមុនដំបូង មិនបានចូលធ្វើការភ្នំពេញភ្លាមទេ អង្គការឱ្យ ស្នាក់នៅត្រឹមបែកចាន ស្រុកអង្គស្នួល អង្គការចាត់តាំងឱ្យចុះធ្វើស្រែចម្ការ។ នៅឆ្នាំ១៩ ៧៧ អង្គការបាន រៀបគ្រួសារឱ្យ កាលនោះរៀនការម្ដង ចាប់ពី ២០គូរឡើងទៅ ពេលរៀបការយើងត្រូវឡើងបេ្ដជ្ញាចំពោះមុខអង្គ ការថា យើងត្រូវចេះស្រឡាញ់គ្នាអស់មួយជីវិត។ ពេលរៀនការ ហើយ អង្គការឱ្យឈប់សម្រាកពីការងារចំនួន មួយអាទិត្យ បន្ទាប់មកយើងធ្វើការបែកគ្នា ហាន នៅខាងធ្វើស្រែ ប្ដីនៅខាងឡើងត្នោត។ នៅឆ្នាំ១៩៧៨ អង្គ ការចុះមកយកទាំង ប្ដីប្រពន្ធនិងមនុស្សមួយចំនួនទៀតឱ្យមកធ្វើការងារនៅភ្នំពេញ។ ហាន បានមកធ្វើការនៅក្នុង មន្ទីរពេទ្យ៦មករា មុនដំបូង អង្គការ បង្រៀនឱ្យចេះចាក់ថ្នាំ ដោយឱ្យកាប់ដើមចេកមកចាក់សាកល្បង និងបង្រៀនពី របៀបលាងរបួសនិងរុំរបួស។ ហាន បានឃើញ យោធាខែ្មរក្រហមជាច្រើននាក់ អង្គការបញ្ជូនមកពីព្រំដែនវៀត ណាមខាងភូមិភាគបូព៌ា សុទ្ធតែត្រូវរបួសដេកពេញមន្ទីរពេទ្យ ខ្លះក៏ស្លាប់នាំគ្នាសែងយកទៅកប់ចោល។ នៅឆ្នាំ ១៩៧៩ ហាន និងកម្មាភិបាលខែ្មរក្រហមនាំគ្នាឡើងជិះរទេះភ្លើងមកដល់ខេត្ដ
បាត់ដំបងនិងនាំគ្នាចុះបន្ដដំណើរក្នុង ពៃ្របន្ដទៀតសេ្ទីរស្លាប់ សេ្ទីររស់ ព្រោះគ្មានហានហូបចុកគ្រប់គ្រាន់និងមានគ្រោះថ្នាក់តាម ផ្លូវរហូត ពេលនោះ ហាន បានសមេ្រចចិត្ដនាំប្ដីត្រឡប់មកស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the arrest of people.
គាត់ធ្លាប់ឃើញគេចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា