Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0089
KHI0089
Name :
ឈ្មោះ :
សូ ធឿន
Last Name :
នាមត្រកូល :
So
First Name :
នាមខ្លួន :
Thoeun
Other Name :
ឈ្មោះផ្សេង :
So Rann
សូ រ៉ាន់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04518
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17, Present aged: 51]
«សម័យខែ្មរក្រហម អាយុ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ៥១ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04060301, Kampong Chhnang, Rolea Phieat, Cheung Kr
០៤០៦០៣០១ ខេត្ដកំពង់ឆ្នាំង ស្រុករលាបេ្អÃៈរ ឃុំជើងគ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Nan, deputy chief of company. Ren, chief of group. Phal, chief of district. Ang, chief of regiment.
ណាន អនុប្រធានអនុសេនាធំ, រ៉េន ប្រធានក្រុម, ផល គណៈ ស្រុក, អាង ប្រធានវរៈសេនាធំ
Associates :
អ្នកពាក់ព័ន្ធ :
Thorn, chief of sub district
ធន ប្រធានឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0089 20050511, Ta Lo village, Cheung Kreav sub-district, Rolea Phieat, Kampong Chhnang province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេអេកអាយ០០៨៩ ២០០៥០៥១១ ភូមិតាលោ ឃុំជើង គ្រាវ ស្រុករលាបេ្អÃៈរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សូ ធឿន ហៅ រ៉ាន់ ភេទស្រី អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ធឿន មានប្ដីឈ្មោះ រិន សព្វថៃ្ងមានកូន១ ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិតាលោ ឃុំជើងគេ្រÃៈល ស្រុករលាបេ្អÃៈរ ខេត្ដកំពង់ឆ្នាំង។ ធឿន មាន ឪពុកឈ្មោះ សូ ភិន ម្ដាយឈ្មោះ ឌុច ជុំ មានបងប្អូន៦នាក់។ ធឿន ធ្លាប់រៀនសូត្រនៅសាលា បឋមសិក្សា ជើងគេ្រÃៈលត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀន ដោយសារមានបងប្អូនច្រើនពេក ឪពុកម្ដាយមានជីវភាពក្រ លំបាក ណាមួយមានបងប្រុសបួសជាព្រះសង្ឃ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម មានយន្ដហោះមកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនរស់នៅ មិនបានសុខ ម្ដងរត់ទៅ ភូមិនេះម្ដងរត់ទៅភូមិនោះ ណាមួយក្រុមចលនាខែ្មរក្រហមកើតមានឡើងកាន់តែច្រើន។ នៅឆ្នាំ១៩៧៣ ធឿន និងក្រុមគ្រួសារ រួមជាមួយប្រជាជន រស់នៅក្នុងភូមិតាលោ ត្រូវបានជម្លៀសចេញទៅរស់នៅ ឃុំជើងភាំង ស្រុក ទឹកផុស។ នៅឆ្នាំ១៩៧៤ ធឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ហាន ជាប្រធាន ភូមិ។ ធឿន ចូលទៅមុនដំបូង អង្គការបានចាត់តាំង ឱ្យធ្វើស្រែបង្កាបង្កើនផលនៅក្នុងកងចល័តស្រុក ដើម្បីបាន ស្បៀងផ្ដល់ឱ្យយោធានៅសមរភូមិមុខ បន្ទាប់មកទៀត ធឿន បានចូលធ្វើជាយោធាជាមួយក្រុមយាយម៉ែន ជាប្រធានវរ សេនាធំដឹកនាំកម្លាំងនារីសុទ្ធ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបាន ចាត់តាំងឱ្យទៅធ្វើការងារនៅស្រែអំបិល ខេត្ដកំពត។ ធឿន ធ្វើការងារនៅស្រែអំបិលឃើញសុទ្ធតែនារីៗរាប់ រយនាក់ រាប់ពាន់នាក់ អង្គការបានដាក់ទឹសដៅឱ្យធ្វើអំពិលឱ្យបានចំនួន ពី៧០ភាគរយឡើងទៅ។ នារីៗមួយចំនួន ខិតខំធ្វើការងារ គ្មានពេលទំនេរ របបអាហារមិនសូវបានគ្រប់គ្រាន់ទៀត។ យើងនាំគ្នាលើកទំនប់ធ្វើធ្វើស្រែដូចជា ស្រូវដែរ តែខុសគ្នាត្រង់ថា ស្រែអំបិលយើងបុកដីឱ្យហាប់មែនទែន រួចហើយបង្ហូរទឹកសមុទ្រ ចូលហាលថៃ្ងរហូត ដល់ទឹករីងស្ងួតក្លាយជាអំបិលបាននាំគ្នាកាប់ កាយរាស់រែកយកមកទុកក្នុងឃ្លាំង អំបិលធ្វើបានតែខែរដូវប្រាំងទេ ចូលដល់រដូវខែវស្សាអង្គការចាត់តាំងឱ្យយើងចូធ្វើស្រែតាមកងចល័តវិញ មិនឱ្យយើងទំនេរទេ។ ធឿន ធ្លាប់ បានឃើញយោធាខែ្មរក្រហមបណ្ដើរប្រជាជនថ្មី១៧មេសា យកទៅសម្លាប់ចោល យើងមិនហ៊ានមើលទេ។ នៅឆ្នាំ១៩៧៧៧៨ អង្គការបានបញ្ជូនឈ្មោះ ធឿន និងនារីកម្មករស្រែអំបិល ជាច្រើនផេ្សងទៀតឱ្យមកធ្វើ ការងារស្រែចម្ការនៅភូមិភាគ ពាយ័ព្យវិញ។ ធឿន ហៅ រ៉ាន់ អង្គការចាត់តាំងធ្វើការងារ ជាមួយប្រជាជននៅ ក្នុងខេត្ដពោធិសាត់ កាលនោះនៅក្នុង សហករណ៍ពៃ្រផេ្ដៅ ភូមិព្រះម្លូ រហូតដល់កងទ័ពវៀតណាមវាយចូល ដល់នៅ ឆ្នាំ១៩៧៩។ ធឿន បានរត់ចូលពៃ្រជាមួយកម្មាភិបាល ខែ្មរក្រហមបន្ដទៀត ហើយបានធ្វើសង្គ្រាមវាយជា មួយកងទ័ពវៀត ណាម រហូតដល់ឆ្នាំ១៩៨០ បានចូលសារភាពហើយបានត្រឡប់ មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She witnessed the 17 Mesa people was walked to kill.
គាត់បានឃើញគេបណ្ដើរប្រជាជន១៧មេសាទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា