Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0006
PTI0006
ឈ្មោះ :
ឡូត
First Name :
Laut
Status :
ស្ថានភាព :
Alive
រស់
CBIO ID :
I03065
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
150109?? Pursat, Bakan, Ta Lo, Prey Yut
១៥០១០៩?? ពោធិ៍សាត់ បាកាន តាលោ ពៃ្រយុត
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1977????
១៩៧៧????
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PTI0006 20050324, Prey Yuk village, Ta Lo sub-district, Bakan district, Pursat province. Interviewed by Sarin Vireak. Notes: Interviewed with Pril Phan, 60, older sister.
ភីធីអាយ០០០៦ ២០០៥០៣២៤, ភូមិពៃ្រយុក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ព្រិល ផាន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាបងស្រី។
សេចក្ដីសង្ខេប :
ឡូត ភេទស្រី អាយុ២៥ឆ្នាំ នៅរស់ឪនៅភ្នំពេញឱ។ ជួបជា មួយឈ្មោះ ព្រិល ផាន អាយុ៦០ឆ្នាំ ត្រូវជាបង ស្រី។ ឡូត មានឪពុកឈ្មោះ តូង ម្ដាយឈ្មោះ អូន។ ឡូត មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិពៃ្រ យុក ឃុំតាលោ ស្រុកបាកាន ខេត្ដពោធិសាត់។ ឡូត មិនបានរៀនសូត្រទេ ពេលធំពេញ វ័យជួយធ្វើស្រែ ចម្ការឪពុកម្ដាយ ណាមួយឪពុកស្លាប់ចោល តាំងពីឆ្នាំ១៩៦០។ ឡូត អាយុប្រហែលជា២០ឆ្នាំ ម្ដាយបាន រៀបការប្ដីឈ្មោះ ទុយ ជាអ្នករស់នៅក្នុងភូមិជាមួយគ្នា រៀបការហើយប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩ ៧៣ ប្ដីឈ្មោះ ទុយ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ហើយមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិ ណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មានប្រជាជនថ្មី១៧មេសា ជម្លៀសមក រស់នៅក្នុងភូមិនេះក៏មិនឃើញឈ្មោះ ទុយ ត្រឡប់មកស្រុកកំណើតវិញរកប្រពន្ធកូនដែរ។ ឡូត រស់នៅជាមួយ កូនស្រីម្នាក់នៅស្រុកកំណើត។ ឡូត ត្រូវបានអង្គការចាត់តាំង ឱ្យចុះធ្វើការងារនៅតាមកងចល័តលើកទំនប់ជីក ប្រឡាយជាមួយ ប្រជាជនរស់នៅក្នុងភូមិហូបបាយរួមនៅតាមសហករណ៍។ នៅឆ្នាំ១៩៧៧ ស្រាប់តែឃើញប្ដី ឈ្មោះ ទុយ មកលេងស្រុក កំណើតនិងបាននាំប្រពន្ធឈ្មោះ ឡូត ឱ្យទៅធ្វើការងារនៅភ្នំពេញ។ ឡូត បានទៅ ដល់ក្រុងតាខ្មៅ អង្គការចាត់តាំងឱ្យធ្វើការងារ នៅក្នុងក្រសួងពាណិជ្ជកម្មបកគនិងជាដាំបាយ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ ឡូត បានបែកកូននិងប្ដី ព្រោះពេលនោះ អង្គការនាំកេ្មងៗឱ្យឡើងរត់ ភ្លើងទៅមុនដោយ មិនបានប្រាប់ឪពុកម្ដាយឱ្យបានដឹងទេ កេ្មងៗមានរាប់ពាន់នាក់ ត្រូវបានអង្គការនាំចូលពៃ្រ សំដៅទៅព្រំដែនថៃ។ ឡូត បានជិះរត់ភ្លើងទៅដល់ខេត្ដបាត់ដំបង និងចុះដើរចូលពៃ្រជា បន្ដទៀតទៅដល់ស្រុក សំឡូត បានឃើញមនុស្សស្លាប់ទាំងកេ្មង ទាំងចាស់តាមផ្លូវនិងក្នុងពៃ្រមិនដឹងជាកូនចៅពីណាទេ។ ឡូត រកប្ដីនិង កូនមិនឃើញក៏ត្រឡប់មកស្រុកកំណើតវិញ រកប្ដីនិងកូនមិនឃើញដដែលក៏មានចិត្ដបបួសបងស្រីឈ្មោះ ផាន ឱ្យទៅដើររកតាមព្រំដែនមួយសារទៀត ទៅដល់ព្រំដែនថៃ ទៅដល់ចម្ការគ ជាកនែ្លងរស់នៅរបស់ខែ្មរក្រហម ដើរចាយ មាសអស់ជិតមួយដំឡឹងនៅតែមិនឃើញក៏ត្រឡប់មកស្រុកកំណើតវិញ។ ឥឡូវ ឡូត បានយកប្ដី ក្រោយទៀតរស់នៅភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា