Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0097
KHI0097
Name :
ឈ្មោះ :
ថាវ
First Name :
នាមខ្លួន :
Thav
Other Name :
ឈ្មោះផ្សេង :
Rann
រ៉ាន់
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I02252
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged:16]
«សម័យខែ្មរក្រហមអាយុ១៦ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04011001, Kampong Chhnang, Baribo, Punley, Punley
០៤០១១០០១ ខេត្ដកំពង់ឆ្នាំង ស្រុកបរិបូរ ឃុំពនៃ្ល ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0097 20050510, Punley village, Punley sub-district, Baribo district, Kampong Chhnang province. Interviewed by Sok Vannak. Notes: Interviewed with her father named Ing An, 83.
ខេអេកអាយ០០៩៧ ២០០៥០៥១០ ភូមិពនៃ្ល ឃុំពនៃ្ល ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ សុខ វណ្ណះ។ កំណត់សំគាល់ៈ សម្ភាសជាមួយឪពុក អ៊ឹង អាន អាយុ៨៣ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
ថាវ ហៅ រ៉ាន់ ភេទស្រី អាយុ១៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ឹង អាន អាយុ៨៣ឆ្នាំ ត្រូវជាឪពុក។ រ៉ាន់ មានម្ដាយឈ្មោះ ឈៀវ ហ៊ុត មានបងប្អូន៧នាក់ឪបាត់ខ្លួនពីរនាក់ឱ មានស្រុក កំណើតនៅភូមិពនៃ្ល ឃុំពនៃ្ល ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ រ៉ាន់ ជាកូនទី៦ ធំពេញវ័យរៀនសូត្រ ស្រាប់តែប្រទេសជាតិកើត មានសង្គ្រាមទៅមិនបានរៀនទេ នៅផ្ទះជួយធ្វើការងារឪពុក ម្ដាយ។ នៅឆ្នាំ១៩៧១ មានសង្គ្រាមកើតឡើង រវាងកម្លាំង ចលនាខែ្មរក្រហមនិងទាហានលន់ នល់ ច្បាំងគ្នាធ្វើឱ្យប្រជាជនរង គ្រោះ ប្រជាជនមិនសប្បាយចិត្ដ សោះ។ កាលនោះមានទាំងយន្ដ ហោះទម្លាក់គ្រាប់បែកនៅវត្ដដំរីកូននេះ ខ្ចិចវត្ដស្លាប់ទាំង លោកសង្ឃទៀត កាលនោះប្រជាជនគ្រប់ផ្ទះសុទ្ធតែជីក ត្រង់សេឱ្យតែឮសមេ្លងយន្ដហោះនាំគ្នារត់ចូលត្រង់សេតែម្ដង។ នៅឆ្នាំ ១៩៧៣ រ៉ាន់ ហៅ ថាវ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមតាមរយៈឈ្មោះ មិន កាលនោះ រ៉ាន់ នៅតូចមាន អាយុជាង១០ឆ្នាំ អង្គការបានបញ្ជូនឱ្យទៅធេ្វិការងារនៅតំបន់៣១ អង្គការភាពកុមារបែកចេញពី ឪពុកម្ដាយហើយមិនបានមកលេងផ្ទះ ទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ដឹងថា កូនឈ្មោះ រ៉ាន់ ហៅ ថាវ ធ្វើការងារនៅក្នុងខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៧ អង្គការបានចុះមកជ្រើសរើស កូនប្រជា ជនមូលដ្ឋានចាស់មួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ កាលនោះក៏មិនបានដឹង ច្បាស់លាស់ដែរ ដឹង តាមគ្នីគ្នានិយាយប្រាប់ ព្រោះកូនក៏មិនដែលបានមកលេងឪពុកម្ដាយ សំបុត្រក៏មិនសរសេរមកអត់មានពីណា បានដឹងទេ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរំលំទៅនឹកស្មានថា កូនត្រឡប់មកឪពុកម្ដាយវិញហើយ តែការរងចាំចេះតែបាត់រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ រ៉ាន ហៅ ថាវ ចូលបដិវត្ដនៅឆ្នាំ ១៩៧៣ ដល់ឆ្នាំ១៩៧៧ អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅមន្ទីរពេទ្យព១ នៅភ្នំពេញ ប្រធានមន្ទីរពេទ្យ ឈ្មោះ ម៉ិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា