PROMOTING ACCOUNTABILITY
Phan Phon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0766
|
|
Name :
ឈ្មោះ :
|
ផន ផុន
|
|
Last Name :
នាមត្រកូល :
|
Phan
|
|
First Name :
នាមខ្លួន :
|
Phon
|
|
Other Name :
ឈ្មោះផ្សេង :
|
Chem
ចែម
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01452
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
51 years old
អាយុ៥១ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06070506 Kampong Thom, Santuk, Kraya, Sopheak Mean
០៦០៧០៥០៦ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំក្រយា ភូមិសុភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteered.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Voeung, Ek
អឿន, វឿង, ឯក
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Phoeuk, Doeur
ភឿក, ឌឿ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0766, 20050207, Sopheak Mungkul village, Kraya sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak and Vanthan P. Dara. Interviewed with Phan Phon, 51, biography owner.
ខេធីអាយ០៧៦៦ ២០០៥០២០៧ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយៈ សារិន វីរៈ និង វ៉ាន់ថាន់ ពៅដារ៉ា។ ជួបសម្ភាសជាមួយ ផន ផុន អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ផន ផុន ហៅ ចែម ភេទប្រុស អាយុ៥១ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ផុន មានប្រពន្ធកូនប្រកបមុខរបរធ្វើ ស្រែចម្ការ សព្វថៃ្ងរស់នៅភូមិ សុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្ដកំពង់ឆ្នាំង។ ផុន មានឪពុក ឈ្មោះ ផន ម្ដាយឈ្មោះ ឡៃ មានបងប្អូន៦នាក់ប្រុស៥ស្រី១។ ផុន មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី ១២ឪចាស់ឱ ឈប់រៀនដោយ គ្រួសារមានជីវភាពខ្វះខាត ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ វិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិចាប់ផេ្ដីមកើតមាន សង្គ្រាមមានចលនា ខែ្មរក្រហមចុះមកឃោសនាតាមភូមិ។ នៅឆ្នាំ១៩៧០ ផុន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមការប្រកាសរបស់ សមេ្ដចសីហនុ កាលនោះយំរត់តាមបងៗព្រោះចង់ទៅ ធ្វើជា យោធាខ្លំាងមែនទែន ឪពុកម្ដាយមិនចង់ឱ្យទៅទេ។ ពេលចូលទៅ អង្គការបានបញ្ជូនទៅធ្វើជា យោធានៅភូមិភាគឧត្ដរ ទៅហ្វឹកហ្វឺន ក្បួនយោធានៅខាងខេត្ដកំពង់ចាម។ នៅរៀនក្បួនយោធាចប់ ហើយអង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហានលោកលន់ នល់ ជាច្រើនកនែ្លងរួមមានខេត្ដកំពង់ ចាម កំពង់ធំ និងខេត្ដ សៀមរាប។ ផុន មិនបានឡើងវាយផ្ទាល់ទេ ព្រោះបានធ្វើជានិរសា ឱ្យប្រធាន កងពលតាអឿន។ ផុន បានរត់សំបុត្រពីកងពលយកទៅ ឱ្យប្រធានវរសេនាតូចវរសេនាធំនៅតាមសមរ ភូមិ។ នៅឆ្នាំ១៩ ៧៤៧៥ កម្លាំងភូមិភាគឧត្ដរមានបីកងពលធំ មានកងពលទី១ ទី២និងទី៣បានដក កម្លាំងមួយចំនួនធំវាយសម្រុកចូលទីក្រុង ភ្នំពេញឱ្យបាននៅរដូវចូលឆ្នាំខែ្មរ។ នៅក្នុងសមរភូមិទាំង យោធាខែ្មរក្រហមនិងទាហានលន់ នល់ ស្លាប់ច្រើនដូចគ្នា។ បើខាងខែ្មរក្រហមវិញ ស្លាប់ច្រើនណាស់ ព្រោះកាលនោះខាង ខែ្មរក្រហមវាយតែថេ្មីជើងទេ ខាងលោកលន់ នល់ វិញ មានយន្ដហោះជួយទម្លាក់ មកលើយោធាខែ្មរក្រហមវិញ សេ្ទីរសុះដីអស់ហើយ យន្ដហោះទម្លាក់២០០យប់២០០ថៃ្ង។ ទោះបី ជាកម្លាំងខែ្មរក្រហមស្លាប់ច្រើនយ៉ាងណាក៏ដោយ នៅតែតស៊ូវាយរំកិលយកទីក្រុងបាននៅខែមេសា ឆ្នាំ១៩៧៥។ នៅពេលរបបខែ្មរក្រហមវាយចូលទីក្រុងភ្នំពេញបានភ្លាម ពេលនោះអង្គការបញ្ជាឱ្យ ប្រាប់ថា ឱ្យប្រជាជនចេញពីផ្ទះសំបែង ឱ្យអស់ក្នុងរយៈពេលបីថៃ្ង ពេលនោះប្រជាជននាំគ្នាចេញបណ្ដើរៗមនុស្សដើរប្រជ្រែតគ្នាពេញផ្លូវ។ នៅពេលរបបខែ្មរក្រហមឡើង កាន់អំណាចបានហើយកងពលនៅ ភូមិភាគឧត្ដរត្រូវផ្លាស់លេខដូច ជាកងពលទី១ទៅជាកងពល៣១០វិញ ប្រធានកងពល ឈ្មោះអឿន។ បន្ទាប់មកទៀតយោធាមួយចំនួនអង្គការបែក ចែកទៅតាមក្រសួងមន្ទីរនិងខ្លះទៅធ្វើស្រែ។ ផុន ឈប់ធ្វើ ជានិរសាឱ្យកងពល អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅអន្លង់ក្ងាន់ កប់ស្រូវ នៅតំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៧ អង្គការ បានចាប់កម្មាភិបាលមួយចំនួនធំយកទៅដាក់គុកនិងសម្លាប់ចោល ដោយ អង្គការចោទថាក្បត់ មានគំរោងចង់ធ្វើរដ្ឋប្រហារទម្លាក់លោក ប៉ុល ពត។ ផុន នៅក្នុងកងពល៣១០ ក៏ជាបលនិន្នាការនយោបាយ អង្គការបញ្ជូនឱ្យទៅធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលដល់ប្រទេសកម្ពុជា ពេលនោះកម្មាភិបាលខែ្មរក្រហមនាំគ្នារត់ចូលពៃ្រ សំដៅទៅ ព្រំដែនថៃ។ ផុន បានរត់ទៅព្រំដែនថៃ រស់នៅក្នុងជំរំហើយ បានចេញមកតស៊ូសារជាថ្មីនៅ ក្នុងកងពល៤១៧ ប្រយុទ្ធជាមួយ ទាហានរដ្ឋាភិបាលលោកហេង សំរិន និងប្រយុទ្ធជាមួយទាហានយួន ជាបន្ដទៀតនៅក្រោយឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៩១ មានកិច្ចចរចារទីក្រុងប៉ារីសជាមួយរដ្ឋាភិបាល ភ្នំពេញ ជាមួយកម្លាំងចលនាតស៊ូក្នុងពៃ្រ ទើបសង្គ្រាមស្ងាត់បានមួយរយៈ។ ផុន ពេលនោះជាឧិកាស ល្អ បានអង្គការសហប្រជាជាតិជួយជនភាស ខ្លួនឱ្យវិញមកស្រុកកំណើតវិញ ផុន បានមកវិញជួបបង ប្អូនរស់នៅ មកដល់សព្វថៃ្ងនេះ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សមែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”