Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0098
KHI0098
ឈ្មោះ :
ដួង ចាន់
Last Name :
Duong
First Name :
Chann
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I01439
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15]
«សម័យខែ្មរក្រហម អាយុ១៥ឆ្នាំ»
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the revolution
គេបង្ខុំឱ្យចូលបដិវត្ដន៍
អង្គភាព DK 75-79 :
ក្រសូងសង្គមកិច្ច ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Subordinates :
ថ្នាក់ក្រោម :
Suos, chief of village
សួស ប្រធានភូមិ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0098 20050523, Thmei village, Tbeng Khpos sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Prum Phala. Notes: Interviewed with his father named Duong Neou, 72.
ខេអេកអាយ០០៩៨ ២០០៥០៥២៣ ភូមិថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ព្រំ ផល្លា។ កំណត់សំគាល់ៈ សម្ភាសជាមួយឪពុក ដួង នៅ អាយុ ៧២ឆ្នាំ។
សេចក្ដីសង្ខេប :
ដួង ចាន់ ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ដួង នៅ អាយុ៧២ឆ្នាំ ត្រូវជាឪពុក។ ចាន់ មានម្ដាយ ឈ្មោះ ឃុត ប៊ុន មានបងប្អូន៧នាក់ ប្រុស៣ស្រី៤ មានស្រុកកំណើតនៅភូមិថ្មី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គី មានជ័យ ខេត្ដកំពង់ឆ្នាំង។ ចាន់ បានរៀនសូត្រនៅសាលាបឋមសិក្សាត្បែងខ្ពស់ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់ រៀនដោយសារតែប្រទេសជាតិកើតមានសង្គ្រាម កើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ កាលនោះមានចលនាខែ្មរ ក្រហមចូលមកក្នុងភូមិហើយតស៊ូប្រឆាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧១ សង្គ្រាមកើតឡើងមានយន្ដ ហោះទម្លាក់ គ្រាប់បែកផង ធ្វើឱ្យប្រជាជនរស់នៅរងទុក្ខវេទនា គ្មានពេលវេលា សម្រាប់រកស៊ី ឱ្យតែឮសមេ្លងយន្ដ ហោះនាំគ្នារត់ចូលក្នុងត្រង់សេ។ នៅឆ្នាំ១៩៧៣៧៤ លោកសង្ឃត្រូវបានអង្គការបញ្ជាឱ្យសឹក ហើយមិនឱ្យ ប្រជាជនយកចំណីអាហារនៅប្រគេនលោកទេ។ នៅឆ្នាំ១៩៧៤ អង្គការបានប្រមូលកេ្មងៗមួយចំនួនឱ្យចូលទៅ ក្នុងមន្ទីរកងកុមារបំបែកចេញពីឪពុកម្ដាយ អត់មានពីណាហ៊ាន ប្រឆាំងជាមួយអង្គការទេ កាលនោះប្រធានភូមិ ឈ្មោះ សួស ហោ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានដឹងថា ចាន់ ធ្វើការងារនៅ ក្នុងកងចល័តស្រុកតំបន់៣១ ហើយមិន ដែលបានមកលេងផ្ទះទេ។ បន្ទាប់មកទៀតលែងបានដឹងថា ចាន់ អង្គ ការបញ្ជូនទៅខាងណាទេ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ មានកូនចៅអ្នកភូមិឈ្មោះ ម៉ី ហ៊ី បានត្រឡប់មក ស្រុកកំណើតវិញ ហើយបាននិយាយថា ធ្លាប់ធ្វើការងារជាមួយឈ្មោះ ដួង ចាន់ ធ្វើការងារនៅមន្ទីរពេទ្យ៦ មករា ភ្នំពេញ។ ចាន់ បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ផេ្សងទៀត តែពេលរត់ៗក៏ បែកគ្នាមិនដឹងជាទៅណា ព្រោះមនុស្សរត់ ចូលពៃ្រច្រើនណាស់ ហើយស្លាប់នៅក្នុងពៃ្រក៏ច្រើនដែរ ដោយសារ មានជំងឺគ្រុនចាញ់និងគ្មានចំណីអាហារ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា